៧ខែដើមឆ្នាំ២០២៤ កម្ពុជាទំហំពាណិជ្ជកម្មអន្តរជាតិជាង ៣១ពាន់លានដុល្លារ កើន ១៥%

រយៈពេល ៧ខែដើម ឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបរទេស​មានប្រមាណជាង ៣១ពាន់លានដុល្លារ កើនឡើង ១៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣។ នេះបើតាមស្ថិតិទំនិញពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរបាយការណ៍ខាងលើបាន​ឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកជាង ១៤ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៤ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២៣។

ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ សហរដ្ឋអាមេរិក ជាង ៥.៥០០ លានដុល្លារ, វៀតណាម ជា​ង ២.២០០ លានដុល្លារ, ប្រទេសចិនជិត ១.០០០ លានដុល្លារ, ថៃជិត ៥០០ លានដុល្លារ, ជប៉ុន ជាង ៧៦៤ លា​ន​ដុ​ល្លារ, អាល្លឺម៉ង់ ជាង ៥១៦ លានដុល្លារ, អេស្ប៉ាញ ៥៦០ លានដុល្លារ, កាណាដា ៦០៥ លានដុល្លារ, អង់​គ្លេ​ស ៥​៣​០ លានដុល្លារ, ហូឡង់ ៤២៧ លានដុល្លារ, បានរាំង ២២៩ លានដុល្លារ, កូរ៉េខាងត្បូង ១៨៧ លានដុល្លារ និង​ការ​នាំចេញ ទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។

ចំណែកការនាំចូលវិញ នៅក្នុងរយៈពេល៧ ខែនេះដែរ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជាង ១៦ពាន់លាន ដុល្លារ កើនឡើងជិត ១៦ ភាគរយ។

ក្នុងនោះការនាំ​ចូល​ពី​ប្រទេស​ចិន មានទឹកប្រាក់ជិត ៧.៧០០ លានដុល្លារ, វៀតណាមជាង ២.៤០០ លានដុល្លារ, ថៃ ជាង ២០០០ លានដុល្លារ, សឹង្ហបុរី ៥១១ លានដុល្លារ, ឥណ្ឌូនស៊ី ៦០០ លានដុល្លារ, តៃវ៉ាន់ ៤០៥ លានដុល្លារ, កូរ៉េខាងត្បូង ២៩១ លានដុល្លារ, ម៉ាឡេស៊ី ៤៦០ លានដុល្លារ, ហុងកុង ២៣១ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើន ទៀត។

បើតាមរបាយការណ៍ដដែល រយៈពេល ៧ខែនេះ កម្ពុជា បាននាំចូលដែក និងដែកថែប គិតជាទឹកប្រាក់មានប្រមាណ ៣៥២.៩៥៧ ដែលមានការកើនឡើង ៦៣,៤% បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]