រោងចក្រដំឡើងរថយន្តដឹកទំនិញអគ្គិសនីដំបូងបំផុតនៅកម្ពុជា បើកការដ្ឋានសាងសង់ហើយ

រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD ស្ថិតនៅលើផ្ទៃដី ១០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ នៃខេត្តពោធិ៍សាត់ បានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នេះ។

រោងចក្រខាងលើនេះ នឹងផ្តោតលើការដំឡើងរថយន្ដអគ្គិសនីដែលប្រើប្រាស់សម្រាប់អាជីវកម្មដឹកទំនិញ និងគ្រួសារ ដែលនឹងធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុកព្រមទាំងនាំចេញទៅកាន់ទីផ្សារអាស៊ានផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន ដោយត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ ZM Trucks បានក្លាយជាម៉ាកយីហោរបស់ ZO Motors នៅប៉ែកអឺរ៉ុប និងអាមេរិកខាងជើង។

ក្រុមហ៊ុន ZO Motors បានបញ្ចាក់ថា ក្រុមហ៊ុននឹងធ្វើការផ្លាស់ប្តូរប្រជាជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាទំនើប ពីការប្រើប្រាស់រថយន្តដឹកទំនិញ ប្រើប្រេងម៉ាស៊ូត មកប្រើប្រាស់រថយន្តដឹកទំនិញ ដើរដោយប្រព័ន្ធអគ្គិសនី គ្មានការបំភាយឧស្ម័នពុល ដល់ស្រទាប់បរិយាកាស ពិសេសជួយកាត់បន្ថយចំណាយថ្លៃដឹកជញ្ជូនថែមទៀតផង។

ក្រុមហ៊ុនបានបញ្ជាក់ថា រយៈពេល ៣ឆ្នាំទៅមុខ រោងចក្រនឹងដំឡើងរថយន្ដឱ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។ ក្នុងនោះដែរនៅពេលបើកដំណើរការរោងចក្រនេះក៏នឹងអាចផ្ដល់ឱកាសការងារជូនពលរដ្ឋកម្ពុជាបានចំនួន ៥០០កន្លែងផងដែរ។

គួររម្លឹកថា បច្ចុប្បន្ននៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ មានរោងចក្រដំឡើងរថយន្ដ Ford ដោយមានទុនប្រមាណ ២១លានដុល្លារ កំពុងដំណើរការ ខណៈរោងចក្រដំឡើងរថយន្តទី២នេះ ក៏នឹងលេចចេញជារូបរាងនាពេលឆាប់ៗនេះហើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]