គម្រោងស្ដារប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ សម្រេចបាន ២៥%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងកែលម្អ និងស្ដារឡើងវិញនៃប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តាលសម្រេចបាន ២៥ភាគរយ ហើយ។

នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងផ្ទាល់របស់ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង ជាមួយគណៈប្រតិភូជាន់ខ្ពស់ JICA ព្រមទាំងភាគីពាក់ព័ន្ធ នៅថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា គម្រោងខាងលើនេះ មានការដ្ឋានសាងសង់ស្ថិតនៅទីតាំងនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម ពេជ្រ វាសនា បានបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ននេះ វឌ្ឍនភាពការងារនៃគម្រោងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបានប្រមាណ ២៥ភាគរយ នៃទំហំការងារសរុប។

នាឱកាសនោះ ឯកឧត្តម ក៏បានណែនាំដល់ទីប្រឹក្សាបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ឱ្យរក្សាសុវត្ថិភាពការងារ និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោង ព្រមទាំងត្រៀមគ្រឿងចក្រ និងសម្ភារៈផ្សេងៗ សម្រាប់ជួយទប់ស្កាត់គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ។

គួររំលឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ពីរកន្លែង ខណៈក្រោយការសាងសង់រួច ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃនឹងអាចផ្តល់ទឹកធ្វើស្រែបាន ២ដងក្នុង១ឆ្នាំ ក្នុងនោះស្រូវវស្សាប្រមាណ ១៦.៩១០ហិកតា និងស្រូវប្រាំងប្រមាណ ១.៥០០ហិកតា។ (អានបន្ថែម)

ដោយឡែកប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទីនឹងផ្តល់ទឹកធ្វើស្រែបាន ៣ដងក្នុង ១ឆ្នាំ ក្នុងនោះស្រូវបង្កើនរដូវវស្សាបានប្រមាណ ១.២០០ហិកតា ស្រូវរដូវវស្សាបានប្រមាណ ២.២០១ហិកតា និងស្រូវប្រាំងបានប្រមាណ ៤០០ហិកតា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]