ក្រុមហ៊ុនបារំាង VINCI ទទួលបានសិទ្ធិគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

ថ្មីៗនេះ ក្រុមហ៊ុន VINCI របស់បារាំងបានឈ្នះការដេញថ្លៃសិទ្ធិគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនបារាំងដ៏ធំមួយនេះ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

តាមប្រភពខាងលើបាន ឱ្យដឹងថា VINCI គឺជាក្រុមហ៊ុនបារាំងដ៏ធំមួយដែលបានគ្រប់គ្រងដំណើរការព្រលានយន្តហោះនៅកម្ពុជាជាង ២ទសវត្សរ៍មកហើយ ខណៈថ្មីៗនេះ ក្រុមហ៊ុនបារាំងមួយនេះទើបទទួលបានសិទ្ធិគ្រប់គ្រងព្រលានយន្តហោះថ្មីមួយទៀតរបស់កម្ពុជាគឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងបើកឱ្យដំណើរការជាផ្លូវការនៅឆ្នាំ ២០២៥ ខាងមុខ។

ពាក់ព័ន្ធនឹងរឿងនេះដែរ ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានប្រាប់ប្រភពខាងលើថា ការសម្រេចប្រគល់សិទ្ធិឱ្យ VINCI គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិថ្មី « តេជោក្រុងតាខ្មៅ » ធ្វើឡើង ដោយផែ្អកលើការអនុវត្តការងារជាក់ស្តែងកន្លងមក ក្រោមកិច្ចសន្យារវាងក្រុមហ៊ុន VINCI និងរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានតេជោក្រុងតាខ្មៅ គឺជាអាកាសយានដ្ឋានទី៤ របស់កម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដែលក្រុមហ៊ុនបារាំង VINCI ទទួលបានសិទ្ធិធ្វើប្រតិបត្តិការ។

គួររំលឹកថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ អាកាសយានដ្ឋានថ្មីតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណ ៨២%ហើយ។ អាកាសយានដ្ឋានថ្មីនេះ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នាខែតុលា ឆ្នាំ២០២៤ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]