ខែសីហានេះ កម្ពុជាអនុម័តគម្រោងថ្មីបាន ៥៣គម្រោង មានទុនវិនិយោគជាង ១២០០លានដុល្លារ

រយៈពេល១ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ‌១.២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣០០០កន្លែង។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៩ កញ្ញា ២០២៤នេះ។

តាមប្រភពដដែល បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគសរុប មានគម្រោងវិនិយោគចំនួន ៣១គម្រោង ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ២២គម្រោងទៀត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ជាងនេះទៅទៀត របាយការណ៍ខាងលើបានឱ្យដឹងទៀតថា ក្នុងខេត្តសីហា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនបានស្ថិតនៅលើលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៨៤,៧២ភាគរយ នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្ដប់ ៩,១២ភាគរយ នៃទុនវិនិយោគសរុប។

ជាការកត់សម្គាល់គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះរួមមាន៖

ក-ក្រៅតំបន់សេដ្ឋកិច្ចពិសេស

១_គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ដែលមានទីតាំងនៅភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុក្នុងទុនវិនិយោគបន្ថែម ៨០លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៨៣កន្លែង។

២_គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១៩លានដុល្លារ និងអាចបង្កើតការងារបន្ថែមបាន ១.០៥៣ កន្លែង។

៣_គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មដោយកែច្នៃផលិតផលពាក់កណ្ដាលសម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្នរបស់ក្រុមហ៊ុនទៅជាផលិតផលសម្រេច Bovine Collagen Peptide, Fish Collagen Peptide, Pea Protein Peptide, Rice Protein Peptide, Pea Protein, ដែលមានទីតាំងស្ថិតនៅភូមិតាអាងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ២៨លានដុល្លារ និងអាចបង្កើតការងារបន្ថែមចំនួន ២០០កន្លែង។

៤_គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចិញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចក្រកែច្នៃផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ដែលមានទីតាំងនៅភូមិចំការប៉ោយប៉ីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងទុនវិនិយោគប្រមាណជាង ២៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៧១កន្លែង។

ខ_ក្នុងតំបន់សេដ្ឋកិច្ចពិសេស

១_គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកស្រែអំបិល ដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគសរុបចំនួន ៨០លានដុល្លារ និងបង្កើតការងារបាន ៧៥កន្លែង។

២_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ ៤៣០ លានដុល្លារ និងអាចបង្កើតការងារបាន ១៩៥៩កន្លែង។

៣_គម្រោងវិនិយោគបង្កើតរោងចក្រសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងទុនវិនិយោគប្រមាណជាង ២៥៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។

៤_គម្រោងយកបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទគ្មានរសជាតិអាកុលដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណ ៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៣កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]