រដ្ឋគ្រោងកែលម្អមហាវិថី ០២នៅរាជធានីភ្នំពេញ​ ដោយប្រើប្រាស់បច្ចេកវិទ្យា AI

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំកែលម្អមហា​វិថី​ចំនួន២ នៅរាជធានី​ភ្នំពេញ គឺមហា​វិថីព្រះនរោត្តម និង​មហា​វិថីព្រះស៊ី​សុវត្ថិ ​​​​​ឱ្យ​ប្រសើរឡើងដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិ​ត​ ហៅកាត់ថា អេអាយ(AI)។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម លាង មុនីរឹទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នរូប​នីយកម្ម​ និងសំណង់ ក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះ។

នៅ​ក្នុង​សិក្ខាសាលានេះ លោក ប្រេន វុង(Brian Wong) អ្នកជំនាញស្ថាបត្យកម្ម​មកពី​ប្រទេសសិង្ហបុរី បានលើក​យកពី​បទ​ពិសោធន៍​នៃការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុង​ប្រទេស​សិង្ហបុរី មក​ចែក​ជូន​​ដល់អ្នកជំនាញ និង​អ្នក​ចូល​រួម​​កម្ពុជា​រាប់រយ​នាក់​។

ទន្ទឹមនឹងនេះ លោក ស៊ីម តារា អ្នកជំនាញ​បញ្ញា​​សិប្បនិម្មិត​កម្ពុជា​ បានធ្វើបទបង្ហាញអំពី​សារ​សំខាន់​​នៃ​បច្ចេក​វិទ្យាបញ្ញា​សិប្បនិម្មិត​ដល់​សិក្ខាកាម​ចូលរួ​ម​ក្នុង​ពេលនោះផងដែរ។​

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា តំបន់​មួយចំនួនដែលស្ថិតនៅតាមមហាវិថីព្រះនរោត្តម និងមហាវិថីព្រះស៊ីសុវត្ថិ នឹង​ត្រូវ​ធ្វើការ​សិក្សា​សាកល្បង​អភិ​វឌ្ឍន៍​ និងកែលម្អលើកកម្ពស់សោភ័ណភាព តាម​រយៈបច្ចេ​ក​វិទ្យា​​បញ្ញា​សិប្បនិម្មិត​ (AI) ដើម្បី​ឱ្យ​អេអាយ សាកល្បង​មើល​ថា​វានឹង​ត្រូវ​ចេញរូបរាងបែប​ណា។

ពាក់ព័ន្ធនឹងការងារនគរូបនីយកម្មនេះដែរ ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី​ នគ​រូបនីយកម្ម​ និងសំណង់​ ក៏ធ្លាប់​បានលើកពី​គម្រោង​អភិវឌ្ឍន៍​​មហា​វិថី​ក្នុងរាជធានីភ្នំពេញឱ្យ​កាន់តែ​ប្រសើរ ជា​ពិ​សេ​ស​ចង់ឱ្យមានការ​រៀបចំ​មានផ្លូវ​ដើរ​ ដើម្បីជំរុញ​ឱ្យ​ពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ​ដើ​រ​ឱ្យ​បានច្រើន ដូចជា​ ដើរទៅធ្វើការ ដើរ​​ទៅផ្សារ ដើរទៅ​សាលា​​រៀន​ ឬដើរហាត់ប្រាណជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កត្តានេះអាចបង្កជាយការកកស្ទះចរាចរណ៍​ជាញឹកញាប់នៅក្នុងទីក្រុង ដោយហេតុថា ផ្លូវមួយចំនួននៅរាជធានីភ្នំពេញ មិនទាន់មានផ្លូវថ្មើរជើង ដែលធ្វើឱ្យប្រជាពលរដ្ឋភាគ​ច្រើនជិះម៉ូតូ និងរថយន្ត​ ច្រើន​ជាង​​ជិះកង់​ និងដើរ បើទោះបីជាទីកន្លែងត្រូវទៅនោះនៅជិតក៏ដោយ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ បានដាក់ចេញនូ​វផែនការ​ និងយុទ្ធសាស្ត្រ​​​ថ្មីៗជាបន្តបន្ទាប់ ​ដើម្បីរៀបចំ​ក្រុងនានា​នៅទូទាំង​ប្រទេស​ ក្នុងគោលបំណង​លើកកម្ពស់​សោភ័ណភាព សុខុ​មាល​ភាពរបស់ប្រជាពលរដ្ឋ​ ពោលគឺការ​រៀបចំក្រុងឱ្យពលរដ្ឋ​​បញ្ចេញ​សកម្មភាព​ជាង​មុន។

គួររំលឹកថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធា្លប់បានលើកឡើងពីការកំណត់យកទីតាំងសំខាន់ៗចំនួន៣ ក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំជាផ្លូវថ្មើរជើង ឬ Pub street ដែលមានទំហំ៥៧ហិកតា នៅមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ហើយគ្រោងនឹងដាក់ដំណើរការឱ្យបានមុនចូលឆ្នាំសកលឆ្នាំ២០២៥។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]