CBRE៖ ២០២៤ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់មានសន្ទុះខ្លាំងនៅឡើយ តែសេដ្ឋកិច្ចនៅមានភាពធន់

សូចនាករសំខាន់ៗនៃទីផ្សារអចលនវត្ថុកម្ពុជាគិតមកទល់ត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤ នេះ បន្តបង្ហាញពីភាពចម្រុះនៃស្ថានភាពទីផ្សារ ក្នុងនោះមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប៉ាន់ស្មាន ៥,៨% និងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិបានចំនួន ៤,៣ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ខណៈដែលការវិនិយោគលើសំណង់ដែលត្រូវបានអនុម័តបានធ្លាក់ចុះមកត្រឹមតែ ២,១៩ ពាន់លានដុល្លារ។ តួលេខនេះ បង្ហាញពីកត្តាប្រឈម អមជាមួយនឹងឱកាសដែលកំពុងបន្តរបស់វិស័យនេះ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ CBRE Research ផ្អែកលើទិន្នន័យពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារជាតិនៃកម្ពុជា គិតត្រឹមថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។

ទិដ្ឋភាពទូទៅម៉ាក្រូសេដ្ឋកិច្ច

បើមើលជាទិដ្ឋភាពរួម សេដ្ឋកិច្ចកម្ពុជា នៅបង្ហាញពីភាពធន់របស់ខ្លួននៅឡើយ ដោយសារអត្រាកំណើន GDP នៅស្ថិតក្នុងកម្រិតល្អបង្គួរប្រមាណ ៥,៨% គិតមកទល់ចុងឆ្នាំ ២០២៤នេះ។ អ្វីដែលជារឿងល្អនោះ គឺក្នុងរយៈពេលប្រាំបីខែដំបូង មានការមកដល់នៃភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៣ លាននាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគដែលត្រូវបានអនុម័តនៅក្នុងវិស័យសំណង់ បានធ្លាក់ចុះមកនៅត្រឹម ២,១៩ ពាន់លានដុល្លារ (ក្រោម៣០០០គម្រោង) ប៉ុណ្ណោះ ដែលបង្ហាញពីភាពមិនច្បាស់លាស់នៅតែបន្តមាន នៅក្នុងវិស័យអភិវឌ្ឍន៍ទ្រង់ទ្រាយធំ។

បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យ

វិស័យអគារការិយាល័យ

ទីផ្សារអគារការិយាល័យ បានបង្ហាញសញ្ញាវិជ្ជមានជាមួយនឹងអត្រាកាន់កាប់ប៉ាន់ស្មានមានប្រមាណ ៦៥,៨% ដែលបង្ហាញពីភាពចាប់ផ្តើមប្រសើរឡើងវិញបន្តិច ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតមួយទាបជាងកាលពីឆ្នាំ ២០២៣។ សម្រាប់តម្លៃជួលវិញ អត្រាតម្លៃជួលអគារការិយាល័យ មានការធ្លាក់ចុះស្ទើរគ្រប់ប្រភេទលំដាប់អគារ លើកលែងប្រភេទអគារការិយាល័យលំដាប់ទី២ (GradeB) ដែលមានការកើនឡើងតែ ១% នៅជុំវិញតម្លៃចន្លោះពី ២០ដុល្លារទៅ ២៣ដុល្លារ។ សម្រាប់អគារការិយាល័យលំដាប់ទី១ (Grade A) មានការធ្លាក់តម្លៃបន្តិចពីតម្លៃ ២៧ដុល្លារ មកនៅថេរជុំវិញតម្លៃ ២៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីសញ្ញាណនៃស្ថេរភាពតម្រូវការ។

វិស័យហាងលក់រាយ

អត្រាកាន់កាប់សម្រាប់វិស័យហាងលក់រាយ មានការធ្លាក់ចុះតែបន្តិចបន្តួចប៉ុណ្ណោះ គឺពី៥៨,៧% មក ៥៨,៣% ជាមួយនឹងតម្លៃនៅតាមហាងជួលនៅតាមទីតាំងជាប់ផ្លូវ មានការធ្លាក់ចុះតម្លៃពីក្បែរ ២៥ដុល្លារ មកនៅត្រឹម ២២,១ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ចំណែកតម្លៃជួលហាងលក់រាយក្នុងផ្សារទំនើប នៅបន្តរក្សាតម្លៃដដែលដូចកាលពីត្រីមាសមុន គឺប្រហែល ២៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ជារួមតម្លៃជួលសម្រាប់ទីផ្សារហាងលក់រាយ ភាគច្រើនមានការថយចុះ។​

ផ្សារខុនដូ

វិស័យខុនដូ មានការចេញលក់យូនីតថ្មីជាង ៩៧០ យូនីតក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៤ ជាមួយនឹងតម្លៃលក់សម្រាប់ខុនដូលំដាប់ខ្ពស់ មានជាមធ្យមប្រមាណ ២.៧១៤ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តួលេខនេះបង្ហាញពីស្ថានភាពថេរនៃទីផ្សារទិញលក់ខុនដូ។ ដោយឡែក សម្រាប់ទីផ្សារជួលខុនដូ បង្ហាញសញ្ញានៃការងើបឡើងវិញសម្រាប់ទីផ្សារជួលខុនដូ ក្នុងនោះការជួលខុនដូលំដាប់ខ្ពស់ កើនឡើង២,៣% ខុនដូលំដាប់កណ្តាល ១,៦% ។

ទីផ្សារអចលនទ្រព្យប្រភេទបុរី

​វិស័យអចលនទ្រព្យផ្នែកបុរី មាន​ការ​ចាប់​ផ្តើមគម្រោង​ថ្មី​ជាង ២៥០ ដែលតួលេខនេះនៅទាបឆ្ងាយ បើធៀបនឹងឆ្នាំមុនៗ។ តម្លៃលក់វីឡាទោលបានកើនឡើងដល់ ១.១៧៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ កើនឡើង ០,៩% តម្លៃសម្រាប់ផ្ទះបុរីដែលអាចបើកហាងលក់បាននិងវិឡាភ្លោះ ស្ថិតនៅប្រមាណ ១.៣០០ ទៅ១,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ កើនឡើង ០,៦% និង ២,៣% រៀងគ្នា។ ដោយឡែក តម្លៃសម្រាប់បុរីប្រភេទផ្ទះល្វែងមានប្រមាណពី ៨០០ ទៅ ៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ កើនឡើង ០,៨% ដែលបង្ហាញពីស្ថានភាពប្រសើរឡើងជាបណ្តើរៗសម្រាប់វិស័យនេះ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]