ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសគិតថ្លៃសេវាពេញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ

ក្រុមហ៊ុនផ្លូវល្បឿនលៀនភ្នំពេញ- ក្រុងព្រះសីហនុ បានប្រកាសចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងតម្លៃពេញ (ជាតម្លៃដើមពីក្រុមហ៊ុន) វិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ ចំពោះការបញ្ចុះតម្លៃ (២០%) ដែលធ្លាប់បានផ្តល់ជូនសាធារណជនកាលពីមុន ត្រូវបានបញ្ចប់នៅម៉ោង០០ថ្ងៃទី៣១ ខែតុលា ២០២៤។​

នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្លូវល្បឿនលឿននៅតែបន្តបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ជូនសាធារណជន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០ដុល្លារ ដោយការស្នើរសុំឧបករណ៍ ETC អាចធ្វើនៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។

ដោយឡែក សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនដែលបានចុះអនុស្សរណៈយោគយល់គ្នា  មិនទទួលផលប៉ះពាល់ពីគោលការ​ណ៍​ខាងលើឡើយគឺនៅទទួលបានការបញ្ចុះតម្លៃដូចអ្វីដែលទ្វេភាគីធ្លាប់បានព្រមព្រៀងគ្នាកន្លងមកដដែល។

គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែចំពោះ​រថយន្តគ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បងខែដំបូង ដោយគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ជាក់ស្តែង ក្រុមហ៊ុន បានបន្តការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដើម្បីជាការថ្លែងអំណរគុណទៅដល់សង្គមជាតិ និងអតិថិជន ដែលតែងតែគាំទ្រ និងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជម្រុញដល់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]