អេកូ ប៉ូលី ២ គម្រោង​ថ្មី របស់បុរី ប៉េង ហួត ​ជាមួយប្រូម៉ូសិនឈុតធំចំណេញខ្លាំង!

តាមការបង្ហោះលើទំព័រផ្លូវការរបស់បុរី ប៉េង ហួត ថានឹងរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ២ ដែលគេទើបតែឃើញបើកលក់ Pre-Sale កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅនេះ។ ការបើកលក់ជាផ្លូវការនេះនឹងមានការផ្ដល់ជូនប្រូម៉ូសិនចំណេញៗជាច្រើនសម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះនាចុងឆ្នាំនេះតែម្ដង។

កម្មវិធីដ៏ពិសេសមិនគួរខកខាននេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅផ្ទះគំរូវីឡា ឃីង ហ្គ្រេន ក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ។ សម្រាប់លោកអ្នកដែលមានបំណងចង់ទិញគេហដ្ឋាននាពេលចុងឆ្នាំនេះគឺដឹងតែត្រូវម៉ាច់ម៉ង។ ក្នុងកម្មវិធីនេះដែរ លោកអ្នកនឹងទទួលបានការផ្តល់ជូនកាដូ ប្រូម៉ូសិនឈុតធំចុងឆ្នាំ ឱកាសចំណេញមិនធ្លាប់មាន បន្ថែមពីនេះលោកអ្នកក៏អាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ ​ទទួលបានតម្លៃដំបូងដែលល្អបំផុត​ និងជាពិសេសអាចស្នើ​បន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។

សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! ការអញ្ជើញចូលរួមកម្មវិធី លោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗចុងក្រោយភ្លាមៗ​ ស្ដាប់ការធ្វើបទបង្ហាញអំពី​ប្រភេទផ្ទះក្នុងគម្រោងថ្មី អេកូ ប៉ូលី២ និងអាចសាកសួរព័ត៌មានពីគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងមកកាន់​ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។

សូមចូលទស្សនាជាវីដេអូនៅទីនេះ  https://youtu.be/J92Z5NIphNk

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]