កម្ពុជាសំឡឹងឃើញសក្កានុពលពង្រីកទីផ្សាររមណីយដ្ឋានចម្រុះសេវា ខណៈបច្ចុប្បន្នមានកាស៊ីណូចំនួន ៨៧កន្លែង

ប្រទេសកម្ពុជា កំពុងជំរុញផែនការពង្រីកឧស្សាហកម្មកាស៊ីណូរបស់ខ្លួន តាមរយៈការអភិវឌ្ឍរមណីយដ្ឋានចម្រុះសេវា លំដាប់ពិភពលោក (integrated resorts, IRs) និងការអនុវត្តគោលនយោបាយពន្ធដ៏ទាក់ទាញដើម្បីទាក់ទាញវិនិយោគិន នេះបើយោងតាម លោក ឃឹម ឧត្តម នាយករងផ្នែកអាជ្ញាបណ្ណនៅគណៈកម្មការគ្រប់គ្រងការលេងល្បែងពាណិជ្ជកម្ម (CGMC) នៃប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារៈព័ត៌មាន GGRAsia នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤។

ប្រភពដដែលបានឱ្យដឹងថា ពន្ធលើប្រាក់ចំណូលសរុបបានមកពីវិស័យល្បែងហ្គេម (GGR) របស់ប្រទេស ប្រមូលបានប្រមូល ៧% សម្រាប់ទីផ្សារល្បែងធំ និង ៤% សម្រាប់ហ្គេមប្រភេទវីអាយភី VIP។ ចំពោះវិស័យនេះ អត្រាពន្ធរបស់កម្ពុជា មានកម្រិតទាបជាងប្រទេសជិតខាង ដូចជានៅ ម៉ាកាវ (ពន្ធលើវិស័យល្បែងមានប្រមាណ ៤០%) និង នៅប្រទេសថៃអត្រាពន្ធ ១៧%។ កម្រិតដ៏ទាបជាងគេនះ  អាចប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគលើវិស័យកាស៊ីណូ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានកាស៊ីណូចំនួន ៨៧កន្លែង ដែលមានទីតាំងជាចម្បងនៅតាមទីប្រជុំជនជាប់ព្រំដែន ដូចជានៅបាវិត និងប៉ោយប៉ែត ដែលបម្រើដល់អតិថិជនទូទៅ ពិសេសថៃ។ អគារណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ ដំណើរការដោយក្រុមហ៊ុនណាហ្គាខបអិលធីឌី ដែលចុះបញ្ជីនៅហុងកុង នៅតែជាក្រុមហ៊ុនប្រភេទ IR តែមួយគត់របស់ប្រទេស។ ណាហ្គាវើលដ៍កំពុងស្ថិតក្រោមការអភិវឌ្ឍន៍ដំណាក់កាលទី៣ ជាមួយនឹងការពិភាក្សាអំពីគម្រោងថវិកាចំណាយ កន្លងមកដែលមានចាប់ពី ៧០០លានដុល្លារ ដល់ ៣,៥ ពាន់លានដុល្លារ ទោះបីជាការធ្វើបច្ចុប្បន្នភាពថ្មីៗ បង្ហាញពីការកែតម្រូវខ្ទង់ចំណាយ ដែលអាចទាបជាងការប៉ាន់ស្មានដំបូងក៏ដោយ។

លោក ឃឹម ឧត្តម បានលើកឡើងពីមហិច្ឆតារបស់រដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគទៅកាន់ទីតាំងផ្សេងទៀតនៅក្រៅទីក្រុងភ្នំពេញ ដោយសារណាហ្គាវើលដ៍គឺជាក្រុមហ៊ុនទិញសិទ្ធិផ្តាច់មុខជាយូរមកហើយនៅក្នុងរាជធានី។ គាត់ក៏បានកត់សម្គាល់ផងដែរថាកាស៊ីណូដែលមានស្រាប់មួយចំនួនមានសក្តានុពល ក្នុងការកែលម្អទៅជារមណីយដ្ឋានចម្រុះសេវា IRs ពេញលេញ ហើយពាក្យស្នើសុំសម្រាប់បង្កើតរមណីយដ្ឋានចម្រុះសេវា IRs ថ្មីកំពុងស្ថិតក្រោមការត្រួតពិនិត្យ។ CGMC បានកំណត់តម្រូវការដើមទុនអប្បបរមាចំនួន ៥០០លានដុល្លារ សម្រាប់សំណើគម្រោងរមណីយដ្ឋានចម្រុះសេវា IR ដោយធានាថា ការអភិវឌ្ឍន៍ទាំងនេះ ត្រូវរួមមានបញ្ចូលកាស៊ីណូ រួមជាមួយកន្លែងដូចជាភោជនីយដ្ឋាន ផ្សារទំនើប និងមជ្ឈមណ្ឌលកីឡាផងដែរ។

ក្របខណ្ឌបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជាសម្រាប់ល្បែងស៊ីសងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងតាមរយៈច្បាប់ស្តីពីការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្ម ដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ពីមានការស្រាវជ្រាវអស់រយៈពេល ១៥ឆ្នាំ។

លោក ឃឹម ឧត្តម បាននិយាយក្នុងអំឡុងការធ្វើបទបង្ហាញនៅឯកិច្ចប្រជុំកំពូលកម្សាន្ត Thai Entertainment Complex នៅទីក្រុងបាងកកថា “យើងបានព្យាយាមសិក្សាអំពីស្តង់ដារអន្តរជាតិ ដើម្បីអនុវត្តវានៅក្នុងប្រទេសកម្ពុជា”

ខណៈដែលប្រទេសថៃ កំពុងរំកិលខ្លួនទៅជិតការធ្វើឱ្យស្របច្បាប់នូវរមណីយដ្ឋានហ្គេម វិធានការសកម្ម និងគោលនយោបាយរបស់កម្ពុជា ដែលងាយស្រួលសម្រាប់វិនិយោគិនអាចពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកាស៊ីណូក្នុងតំបន់។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការផ្តល់សេវារមណីយដ្ឋានចម្រុះសេវា IR របស់ខ្លួន ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាអ្នកលេងថ្មីមួយក្នុងទីលានប្រកួតប្រជែងនៃឧស្សាហកម្មហ្គេមពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]