បច្ចុប្បន្ន គម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៧៨%

គិតត្រឹមដើមឆ្នាំ២០២៥នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៧៨ភាគរយ ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។

គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។

គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ (អានបន្ថែម និងបន្ថែម)

ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា ការងារចាក់បេតុងកៅស៊ូ (AC) នឹងត្រូវបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥នេះ។ កំណាត់ផ្លូវមួយចំនួនត្រូវបានបញ្ចប់ដោយជោគជ័យរួចរាល់ហើយ នេះជាការបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។

ខណៈការសាងសង់កំពុងបន្ត ឯកឧត្តម ផន រឹម បានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការដឹកលើសទម្ងន់ ជាពិសេសនៅលើផ្លូវភ្នំ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តឈ្នួល ត្រូវរក្សាល្បឿនដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងអ្នកដទៃ ខណៈដែលនេះក៏ជាការជួយកាត់បន្ថយធូលីនៅលើដងផ្លូវផងដែរ។

ផ្លូវជាតិលេខ៤៨ នេះ ត្រូវបានគេទទួលស្គាល់ថាជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលធ្វើឲ្យការស្តារឡើងវិញនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]