ក្នុងឆ្នាំ២០២៤ ច្រកព្រំដែនអន្តរជាតិបាវិត មានភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ជាង ១,៥លាននាក់

ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានបើកទទួលភ្ញៀវជាតិ និងអន្តរជាតធ្វើដំណើរឆ្លងកាត់ចេញ-ចូលមកកម្ពុជា សរុបចំនួន ១.៥៧៨.៦៩៩នាក់ មាន ១៧២សញ្ជាតិ ក្នុងនោះឃើញថាមានភ្ញៀវបរទេសចូលមកកម្ពុជាកើនឡើងចំនួន ១៨៧.៦៨៧នាក់ មាន ១៧២សញ្ជាតិ ស្មើនិង ១៦.០៦%។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអប្សរា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។

ចំនួននេះ មានការកើនឡើងចំនួន ២៦៣.១៦០នាក់ ស្មើនិង១៩.០១ %  បើប្រៀបធៀបទៅនឹងរយៈ ពេល ១២ខែឆ្នាំ២០២៣ កន្លងទៅ។

ដោយឡែក ក្នុងឆ្នាំ២០២៤ ផងដែរ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញក្រៅប្រទេសបាន ១.៥២៥.១៤៣នាក់ មាន ១៦៨សញ្ជាត្តិ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន ២០៨.៦០៤នាក់ នាក់ ១៥.៨៤% ក្នុងនោះភ្ញៀវបរទេសចេញចំនួន ១.៣០១.២៩០នាក់មាន ១៦៧សញ្ជាតិ។

ដោយសារកម្ពុជាបន្តទាក់ទាញភ្ញៀវមកពីជុំវិញពិភពលោក ច្រកទ្វារអន្តរជាតិបាវិតនៅតែជាច្រកទ្វារដ៏សំខាន់ ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]