ក្រុមហ៊ុន Nippon និង Inoue Calcium ចង់វិនិយោគកែច្នៃស្វាយចន្ទីកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុនបរទេសចំនួនពីរគឺ Nippon Koei Business Partners Co., Ltd និង Inoue Calcium Corporation កំពុងស្វែងរកឱកាសវិនិយោគក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយផ្តោតលើការលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញ ជាពិសេសទៅកាន់ប្រទេសជប៉ុន។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មានកិច្ចប្រជុំសំខាន់ពីរត្រូវបានរៀបចំឡើង។ កិច្ចប្រជុំលើកទី១ គឺជាជំនួបរវាង លោក Tsutomu Tamura អគ្គនាយករងនៃក្រុមហ៊ុន Nippon Koei Business Partners Co., Ltd និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីសក្តានុពលក្នុងការកែច្នៃគ្រាប់ និងសំបកស្វាយចន្ទី ទៅជាទឹកខ្មេះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ នាឱកាសនោះ លោក Tamura ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោកចំពោះវិស័យស្វាយចន្ទីកម្ពុជា ដោយ​បាន​គូសបញ្ជាក់​ពី​គម្រោង​កែច្នៃ​គ្រាប់ និង​សំបក​​ស្វាយចន្ទីទៅជា​ទឹកខ្មេះ និង​ប្រេង ខណៈកាកសំណល់របស់វាក៏នឹងត្រូវកែច្នៃទៅ​ចំណី​សត្វ (គោ) ផងដែរ​។

កិច្ចប្រជុំលើកទី២ គឺជាជំនួបរវាង លោក Akira Sasaki នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation និង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ការពិភាក្សារបស់ភាគីទាំងពីរគឺផ្តោតលើយុទ្ធសាស្ត្រលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទី និងម្រេចកែច្នៃរបស់កម្ពុជានៅក្នុងទីផ្សារជប៉ុន និងស្វែងរកឱកាសវិនិយោគដើម្បីពង្រឹងការងារកែច្នៃកសិកម្មរបស់កម្ពុជាផងដែរ។ គោលដៅចម្បងនៃកិច្ចពិភាក្សានេះគឺបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ដោយប្រកាន់ខ្ជាប់នូវស្តង់ដារកែច្នៃខ្ពស់ និងពង្រីកលទ្ធភាពទទួលបាននូវទីផ្សារ ដ៏ទូលំទូលាយស្របពេលដែលធានាឱ្យបាននូវអនុលោមភាពតាមតម្រូវការរបស់ទីផ្សារជប៉ុន។

ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះបំណងវិនិយោគទាំងនេះ ហើយបានជំរុញឱ្យក្រុមហ៊ុនទាំងពីរពន្លឿនការសម្រេចចិត្តទាក់ទងនឹងការវិនិយោគក្នុងវិស័យស្វាយចន្ទីរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នលើការកែច្នៃគ្រាប់ស្វាយចន្ទី។

បើតាមលោក អ៊ុន ស៊ីឡុត មកពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៥០កន្លែង ក្នុងនោះមានរោងចក្រខ្នាតមធ្យមចំនួន ៦ ដែលមានសមត្ថភាពផលិតបានចន្លោះពី ៧.០០០ ទៅ ១៤.០០០ តោនក្នុងមួយឆ្នាំ។ រីឯ សហគ្រាសចំនួន ៤៤ផ្សេងទៀត គឺគ្រាន់តែជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំនោះទេ។

ក្នុងឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីសរុប ៨៥០,០០០ តោន កើនឡើង ២៦ ភាគរយធៀបនឹងឆ្នាំ ២០២៣។(អានបន្ថែម)

លោក Tsutomu Tamura អគ្គនាយករងនៃក្រុមហ៊ុន Nippon Koei Business Partners Co., Ltd និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក Akira Sasaki នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]