ក្រុមហ៊ុនចិនចំនួន៣ ចាប់អារម្មណ៍វិនិយោគលើវិស័យដែលរួមចំណែកដល់ការអនុវត្តភាពស្អាតនៅកម្ពុជា

ក្រុមហ៊ុនធំៗចំនួន៣ ដែលមានជំនាញផ្នែករៀបចំប្រពន្ធ័ប្រព្រឹត្តិកម្មសំណល់រាវរយៈពេលជាង១០ឆ្នាំ មកពីប្រទេសចិន បានបង្ហាញផែនការវិនិយោគរបស់ខ្លួនដោយចង់ចូលរួមចំណែកដល់ការអនុវត្តភាពស្អាត និងអនាម័យនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយក្រសួងបរិស្ថានដើម្បីសិក្សាពីសក្តានុពលវិនិយោគរបស់កម្ពុជារួចរាល់ហើយ។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក Li Wenjie ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនមកពីប្រទេសចិនចំនួន២ទៀត រួមមាន៖ ក្រុមហ៊ុន Shenzhen Santai Environmental Protection Technology Co., Ltd. និងក្រុមហ៊ុនJiangxi Jindalai Environmental Protection Co., Ltd., Shenzhen Branch កាលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក Li Wenjie តំណាងក្រុមហ៊ុនមកពីប្រទេសចិន បានលើកឡើងថា ក្នុងនាមជាអ្នកវិនិយោគ លោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់កម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ និងបានទាក់ទាញឱ្យមានការវិនិយោគ ដែលក្នុងនោះក្រុមហ៊ុនរបស់លោក ក៏មានបំណងចង់ចូលរួមចំណែកវិនិយោគដើម្បីជំរុញភាពស្អាត ជាមួយក្រសួងបរិស្ថានផងដែរ។

ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍ចំពោះវិនិយោគិនគ្រប់ទិសទី ដែលមានគោលបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើកិច្ចគាំពារបរិស្ថាន ពិសេសបច្ចេកវិទ្យាថ្មីៗ ដែលត្រូវប្រើប្រាស់ក្នុងគ្រប់គ្រងបរិស្ថាន ដែលតម្រូវតាមស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែ។

ទន្ទឹមគ្នានេះ ឯកឧត្តមបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងផ្តោតលើភាពស្អាត តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺស្អាតលើផ្ទៃមេឃ ស្អាតលើដី និងស្អាតលើទឹក ហើយក្រសួងបរិស្ថានគាំទ្រចំពោះផែនការរបស់ក្រុមហ៊ុន ដើម្បីរួមគ្នាធ្វើឱ្យបរិស្ថានកម្ពុជាយើង មានភាពស្អាត ភាពបៃតង និងចីរភាព។

គួរបញ្ជាក់ថា ក្រុមហ៊ុនចិនទាំង៣ខាងលើនេះ មានបទពិសោធន៍រយៈពេលជាង ១០ឆ្នាំមកហើយ ក្នុងកិច្ចការងាររៀបចំប្រពន្ធ័ប្រព្រឹត្តិកម្មសំណល់រាវ នៅក្នុងប្រទេសចិន ឥណ្ឌូនេស៊ី ឌូបៃ និងថៃ។ កិច្ចសហការប្រកបដោយជោគជ័យនេះអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគោលដៅបរិស្ថានរបស់កម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]