បុរី ប៉េង ហួត និង ធនាគារ មេយប៊ែង ចុះ  MOU ដើម្បីឱ្យអតិថិជនអាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែលឿន

ទិដ្ឋភាពដ៏អ៊ូអរក្នុងការិយាយលក់ផ្ទះគម្រោង ភូមិមរកត នៃបុរី ប៉េង ហួត នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ គឺជាកម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង បុរី ប៉េង ហួត និង ធនាគារ មេយប៊ែង ដើម្បីឱ្យអតិថិជនអាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែលឿន។

លោក ឌុក សារ៉ាក់ នាយក នៃនាយដ្ឋាន សេវាហិរញ្ញវត្ថុសហគមន៍ បានប្រាប់ឱ្យដឹងថា៖ កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ធនាគារ មេយប៊ែង ខេមបូឌា ចំពោះប្រទេស
កម្ពុជា និងដៃគូអភិវឌ្ឍន៍ដ៏សំខាន់ដូចជាបុរី ប៉េង ហួត ហើយក៏ដើម្បីបម្រើជូនតាមតម្រូវការស្របតាមការកើនឡើងរបស់អតិថិជននៃដៃគូទាំងពីរ។  កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេសដូចជា៖

  • អត្រាការប្រាក់មានភាពទាក់ទាញ និងប្រកួតប្រជែងត្រឹមតែ ៦.៩៩% ក្នុងមួយឆ្នាំ
  • ទំហំឥណទានរហូតដល់ ៩០% នៃតម្លៃផ្ទះ
  • លក្ខខណ្ឌនៃការសងត្រឡប់មកវិញមានភាពបត់បែននិងរយៈពេលកម្ចីរហូតដល់ ២៥ឆ្នាំ។

បន្ថែមពីនោះ លោកស្រី ទេព កន្និដា នាយិការងផ្នែកលក់ នៃ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រាប់ឱ្យដឹងថា ៖ កិច្ចសហប្រតិបត្តិការណ៍រវាងធនាគារ MayBank ជាមួយ បុរី ប៉េង ហួត មិនមែនទើបតែចាប់ផ្តើមនៅថ្ងៃនេះទេ គឺមានការសហការរវាងក្រុមហ៊ុនទាំង ២ តាំងពី ឆ្នាំ ២០១៥ មកម្ល៉េះ។

ដោយឡែកការអនុស្សារណៈនៃការយោគយល់គ្នាក្នុងថ្ងៃនេះ គឺធ្វើឡើងដើម្បីផ្ដល់នូវលក្ខខណ្ឌឱ្យកាន់តែពិសេស ដល់អតិថិជនកាន់តែឆាប់ទទួលបានផ្ទះក្នុងក្ដីស្រមៃ។

សូមបញ្ជាក់បន្ថែមទៀតផងដែរថា នៅក្នុងការិយាល័យលក់ផ្ទះគម្រោង ភូមិមរកត នេះ មិនត្រឹមតែមានកម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង បុរី ប៉េង ហួត និង ធនាគារ មេយប៊ែង ប៉ុណ្ណោះទេ  គឺមានកម្មវិធីបើកលក់ម៉ូតផ្ទះអាជីវកម្មថ្មីគឺ វីឡា រ៉ូហ្សាណា ម៉ូដឺន និង វីឡា រ៉ូហ្សាណា ម៉ូដឺន អេ រយៈពេល ៣ថ្ងៃបន្តទៀត ក្នុងថ្ងៃទី ១៨-១៩-២០ ខែកក្ដដា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ៦ល្ងាច។

ដូចនេះសូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩ ៦៧ ៨៩។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]