រដ្ឋជំរុញឱ្យមានការធ្វើដំណើរពីខេត្តសៀមរាប ទៅសមុទ្រ តាមរយៈព្រែកជីកហ្វូណនតេជោ

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ដោយចង់ឱ្យមានការធ្វើដំណើរពីខេត្តសៀមរាប ទៅសមុទ្រ តាមរយៈព្រែកជីកហ្វូណនតេជោ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពេលអញ្ជើញជាអធិបតីប្រកាសតែងតាំង ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ។

នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងថា នាពេលខាងមុខនេះ ក្រសួងមានមហិច្ឆតាចង់ឱ្យមានការធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់តំបន់សមុទ្រតែម្ដង តាមរយៈព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះកំពុងតែអនុវត្តទៅតាមផែនការ ហើយនៅពេលព្រែកជីកធ្វើរួចហើយ យើងអាចតភ្ជាប់ពីទន្លេទៅកាន់តំបន់សមុទ្របាន។

បន្ថែមពីនេះ ឯកឧត្តមថា ការគិតគូអភិវឌ្ឍតាមផ្លូវទឹកនេះ ជានយោបាយមួយដែលនាំកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងស្ដែងចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យវិស័យសាធារណការ និងដឹកជញ្ជូន កាន់តែមានភាពប្រទាក់ក្រឡា ភ្ជាប់ពីទីប្រជុំជនទៅទីជនបទ និងកាន់តែបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ថា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមជាផ្លូវការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ព្រែកជីហ្វូណនតេជោ មានប្រវែងសរុប១៨០ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ផ្លូវទឹកមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣០០០ DWT៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]