តើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?

ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មឌីជីថលលំដាប់ពិភព ដើម្បីដោះស្រាយឧបសគ្គភូមិសាស្ត្រ និងផលលំបាកនៃគម្រោងសាងសងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ការមានជំនួយពីប្រព័ន្ធAI និងបច្ចេកវិទ្យាវិស្វកម្មឌីជីថលទាំងនេះ នឹងជួយឱ្យគម្រោងផ្លូវល្បឿនលឿនថ្មីនេះ ក្លាយជាគម្រោងដ៏ទំនើប ធន់ និងមានប្រសិទ្ធភាពខ្ពស់បំផុតមួយនៅកម្ពុជានាពេលអនាគត។ មកសិក្សាទាំងអស់គ្នាថា ក្រុមហ៊ុនចិនមួយនេះកំពុងប្រើកម្មវិធីអ្វីខ្លះ ដើម្បីរចនា និងត្រៀមផែនការសម្រាប់គម្រោងនេះ។

ក្នុងអំឡុងពេលនៃការរៀបចំផែនការ និងការរចនា CRBC បានប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន។

បញ្ហាសំខាន់ទី១ គឺ កំណាត់ ៣៣ គីឡូម៉ែត្រដំបូងនៃគម្រោងនេះ គឺស្ថិតនៅក្នុងតំបន់ទំនាបលិចទឹក។ នៅរដូវភ្លៀងធ្លាក់ខ្លាំងទន្លេមេគង្គនឹងជន់លិច ដែលបង្កឱ្យមានផលប៉ះពាល់ដល់គម្រោងយ៉ាងខ្លាំង។

បញ្ហាទី ២ ផ្លូវល្បឿនលឿននេះអាចនឹងប៉ះពាលដល់វត្តអារាម ប្រាសាទ និងទីតាំងវប្បធម៌ជាច្រើនរបស់កម្ពុជា ដែលតំបន់ទាំងនេះគឺមិនអាចរុះរើបាន។

បញ្ហាចុងក្រោយ កំណាត់ដំបូងនៃផ្លូវត្រូវឆ្លងកាត់តំបន់ចរាចរណ៍មមាញឹកក្នុងក្រុងភ្នំពេញដែលមានផ្ទះសម្បែងច្រើន ហើយការសុំឱ្យប្រជាជនប្ដូរទីលំនៅដើម្បីសង់ផ្លូវគឺស្មុគស្មាញខ្លាំងណាស់។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ CRBC បានងាកមកទៅប្រើប្រាស់ កម្មវិធីឌីជីថលរបស់ Bentley។

ជាដំបូង CRBC បានប្រើប្រាស់កម្មវិធី Bentley ProjectWise និង iTwin ដើម្បីបង្កើតបណ្ដុំទិន្នន័យគ្រប់ជ្រុងជ្រោយមួយ។ កម្មវិធីនឹងរួមបញ្ចូលព័ត៌មានគ្រប់យ៉ាងនៃគម្រោងមកក្នុងប្រព័ន្ធតែមួយ ហើយក្រុមការងារគ្រប់ផ្នែកអាចប្រើ និងធ្វើបច្ចុប្បន្នការងារបានដោយរលូនលើកម្មវិធីតែមួយ។

បន្ទាប់មក ក្រុមការងារបានបង្កើតគំរូឌីជីថលនៃទីតាំងគម្រោងដោយប្រើ Bentley iTwin Capture ។ គំរូភ្លោះឌីជីថលនៃ ឬ Digital Twin គឺគំរូប្លង់នៃគម្រោងសំណង់ដែលរស់រវើកដូចពិតជាក់ស្ដែង។ នេះមានន័យថា ក្រុមការងារអាចបង្កើតស្ថានភាពឧទាហរណ៍លើប្រព័ន្ធកុំព្យូទ័រ ប៉ុន្តែមើលទៅដូចជាគម្រោងនោះបានសាងសង់រួចរាល់ហើយ។ ដូច្នេះក្រុមការងារ អាចស្វែងយល់ពី scenario សាកល្បងផ្សេងៗបានដោយងាយ ដោយមិនចាំបាច់ចុះការដ្ឋានជាក់ស្ដែងញឹកញាប់ទេ។

កម្មវិធីអាចធ្វើដូច្នេះបានគឺដោយសារតែទិន្នន័យដែលក្រុមការងារបានបញ្ចូល បូកផ្សំជាមួយទិន្នន័យភូមិសាស្ដ្រពី Cesium , Open Data និង AI ក៏ដូចជា Censor ដែលត្រូវបានដាក់តម្លើងនៃតាមទីតាំងជាក់ស្ដែង។

ទិន្នន័យរូបថតទីតាំង (photographic site data) នៅក្នុង Digital Twin ទាំងនេះជួយឱ្យក្រុមការងារកំណត់ព្រំដែនដី និងទីតាំងគម្រោងបានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព។ វិធីសាស្រ្តនេះបានកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់ផ្ទះប្រជាជន សាលារៀន វត្តអារាមប្រាសាទ និងទីតាំងឯកជនផ្សេងទៀត ពោលគឺកាត់បន្ថយការការរុះរើ និងប្ដូរទីតាំង ឱ្យបានច្រើនបំផុត។

លើសពីនេះ ក្រុមហ៊ុនក៏ប្រើប្រាស់ Bentley MicroStation, OpenRoads, និង OpenBridge បន្ថែមពីលើគំរូភ្លោះឌីជីផល ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលសាងសង់។

កម្មវិធី OpenRoads ជួយឱ្យក្រុមការងារសាកល្បងបង្កើតជាឧទាហរណ៍នៃស្ថានភាពចរាចរណ៍ក្នុងអំឡុងពេលសាងសង និងនៅពេលអនាគត។ ការដឹងមុនពីបញ្ហា និងចំណុចកកស្ទះនឹងជួយឱ្យការរចនា ពិសេសត្រង់ផ្លូវប្រសព្វមានប្រសិទ្ធភាពជាងមុន។

កម្មវិធីនេះ ក៏ជួយវិភាគថាត្រូវរចនាកម្ពស់ផ្លូវឱ្យខ្ពស់ពីកម្រិតទឹកប៉ុណ្ណាដើម្បីការពារទឹកជំនន់ ប៉ុន្តែមិនខ្ពស់ពេកដែលត្រូវការចំណាយច្រើនហួសហេតុ។ ដោយប្រើជំនួយពីការវិភាគរបស់កម្មវិធី ក្រុមការងារមិនចាំត្រូវសង់ស្ពានខ្ពស់ពេកនោះទេ ពោលគឺត្រូវសង់ផ្លូវផុតពីកម្រិតខ្ពស់បំផុតនៃទឹកជំនន់ត្រឹម 0,5 ម៉ែត្រប៉ុណ្ណោះ។ វិធីសាស្ដ្រនេះនឹងជួយសន្សំថវិកយ៉ាងច្រើន និង កាត់បន្ថយការប្រើបេតុងដល់ទៅ ១៦ ០០០ តោន។

លើសពីនេះកម្មវិធីខាងលើ ក៏ជួយបង្កើនប្រសិទ្ធភាព vertical alignment និងកាត់បន្ថយកម្ពស់ចាក់បំពេញដី។ កត្តានេះគឺជួយឱ្យកាត់បន្ថយការងារចាក់ដីសរុបជាង ២ លានម៉ែត្រគូប និងកាត់បន្ថយការធ្វើដំណើរទៅមករបស់រថយន្តដឹកដីជាង 14 ម៉ឺនគីឡូម៉ែត្រ ដែលជួយទាំងសន្សំថវិកា និងមិនសូវបំពុលបរិស្ថាន។

ជារួម ដោយប្រើកម្មវិធីទាំងនេះ CRBC បានបង្កើនប្រសិទ្ធភាពការគូសប្លង់យ៉ាង ដោយកាត់បន្ថយពេលវេលាធ្វើគំរូបប្លង់ ៥០% និង កាត់បន្ថយវដ្តនៃការរចនាដល់ទៅ ២០%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]