ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុងចំនួន៥ ខណៈការសិក្សានឹងបញ្ជប់ខែឧសភានេះ

គំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រូវបានបង្ហាញជាបឋមដោយត្រូវសាងសង់ឆ្លងកាត់រាជធានី-ខេត្តចំនួន៥។ ដោយឡែកការសិក្សាក៏គ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ២០២៣ នេះផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់នៅថ្ងៃទី២៨ មេសា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ កំពុងធ្វើការសិក្សា ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភានេះ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ ក៏មានកិច្ចប្រជុំរវាងក្រុមហ៊ុនសាងសង់ ជាមួយ និងឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ស្ដីពីការផ្ដល់ព័ត៌មានបច្ចេកទេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដោយបានដាក់បង្ហាញពីរូបគំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវនេះផងដែរ។ យោងតាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិន CRBC ដែលដាក់បង្ហាញនៅក្នុងកិច្ចប្រជុំខាងលើ គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ដែលមានប្រវែងសរុបប្រមាណ ២៧២ គីឡូម៉ែត្រ។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងការដឹកជញ្ជូនបានចេញលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្ដទាំង ៥ ដើម្បីស្នើសុំការជួយគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុន CRBC លើគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះផងដែរ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដសៀមរាបនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ហើយ ខណៈគម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាប់រាជធានីភ្នំពេញ-បាវិតនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ […]

អាន​បន្ថែម

អ្នកជំនាញផ្លូវថ្នល់ចិន នឹងចុះសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឆាប់ៗ

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានដាក់លិខិតសុំចុះសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាបឆាប់ៗនេះ។ នេះយោងតាមលិខិតស្នើលេខ ១៣៣៥សក ទៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ មីនា ២០២៣។ តាមខ្លឹមសារលិខិតបានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)នឹងចាប់ផ្តើមដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនខែ្សទី៣ ពីភ្នំពេញទៅសៀមរាប នាពេលឆាប់ៗនេះ។ ជាមួយគ្នានេះដែរ ក្រសួងក៏បានស្នើដល់ឯកឧត្តមអភិបាលខេត្ត ជួយសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមសហការ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីអាចដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឱ្យបានរលូនផង។ កន្លងមក ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងនឹងបើកឱ្យសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅដើមខែតុលា ខណៈបច្ចុប្បន្នសម្រេចបាន ៩៥%ហើយ

ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៥%ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ រហូតមកដល់បច្ចុប្បន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ សម្រេចការសាងសង់បាន៩៥%ហើយ នៅសល់តែការងារមួយចំនួនតូចប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។ ឯកឧត្តមបានបន្ថែមថា៖ ក្រសួងនឹងរៀបចំជាវីដេអូណែនាំអំពីការប្រើប្រាស់ផ្លូវនេះឱ្យបានច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថាផ្លូវនេះជាផ្លូវល្បឿនលឿនលើកដំបូងរបស់កម្ពុជាយើង។ ឯកឧត្តមបញ្ជាក់៖ ម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួន  ដោយមិនបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ឬចេញពីកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នីមួយៗនឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ ដោយឡែកទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ ឯកឧត្តមបានឱ្យដឹងថា៖ ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោងអាចបើកបរបាន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿន ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារផ្លូវនេះមានសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។ ចំពោះតម្លៃវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ […]

អាន​បន្ថែម