ស្វែងយល់ពីកម្មវិធី OpenTower ដើម្បីគ្រប់គ្រងអង់តែនខ្ពស់ៗ ដោយមិនប្រើកម្លាំងមនុស្ស

ការគ្រប់គ្រងបណ្តាញអង់តែនទូរគមនាគមន៍ដូចជា អង់តែនទូរសព្ទខ្ពស់ៗជាដើម គឺជាការងារស្មុគស្មាញខ្លាំង ហើយពេលខ្លះយើងមិនដឹងថាវាខូចនៅទីតាំងណា ហើយត្រូវបញ្ជូនមនុស្សទៅពិនិត្យ និងជួសជុល ដែលជាការងារគ្រោះថ្នាក់ ហើយពិសេសបង្កឱ្យមានការរអាក់រអួលសេវារយៈពេលយូរទៀតផង។

លើសពីនេះ ពេលខ្លះពេលក្រុមការងារចុះទៅថែទាំ និងពិនិត្យជាក់ស្ដែង របាយការណ៍ការងារពីការដ្ឋាន និងតួលេខក្នុងការិយាល័យគឺមិនស៊ីគ្នា ដែលធ្វើឱ្យពិបាកគ្រងគ្រង ខណៈក៏ត្រូវចំណាយច្រើនលើកម្លាំងមនុស្សដែលចុះត្រួតពិនិត្យថែទាំជាប្រចាំ។

អត្ថបទបង្ហាញពីរបៀបដែលកម្មវិធី OpenTower iQ របស់ Bentley System ជួយដោះស្រាយបញ្ហាទាំងនេះ។

កម្មវិធីប្រើប្រាស់ Drone (ឬស្គាល់ថាជាយន្តហោះគ្មានមនុស្សបើក) បញ្ញាសិប្បនិម្មិត (AI) និង បច្ចេកវិទ្យាភ្លោះឌីជីថល ឬ itwin ដើម្បីស្កេនយកទិដ្ឋភាពពិតៗរបស់អង់តែន ហើយវិភាគរកបញ្ហាដែលអាចនឹងកើតមាន និងកំពុងកើតមាន ដើម្បីឱ្យក្រុមការងារចុះដោះស្រាយបានទាន់ពេល និងចំទីតាំង។

ការប្រើកម្មវិធីនេះ គឺមិនត្រូវចំណាយមនុស្សដើរល្បាតគ្រប់អង់តែនទៀតទេ តែ Drone និង AIនឹងដើរតួជំនួស។

វិធីធ្វើការរបស់កម្មវិធីនេះគឺ ជាដំបូង Drone និងហោះចាប់រករូបភាពរបស់អង់តែនពីគ្រឹះរហូតដល់កំពូល ដើម្បីពិនិត្យ​មើលកំហូចនានា បន្ទាប់មកវានឹងយករូបភាពទាំងនោះទៅវិភាគជាមួយ AI និងកម្មវិធី​ itwin។

កម្មវិធី​ iTwin នេះ គឺជាការរួមបញ្ចូលទិន្នន័យគ្រប់យ៉ាងរបស់គម្រោងនៅក្នុងកន្លែងតែមួយ ពោលគឺជាការបង្កើតស្ថានភាពពិតៗនៃគម្រោងនៅក្នុងប្រព័ន្ធកុំព្យូទ័រ។ គ្រប់ផ្នែកនឹងឃើញទិន្នន័យចុងក្រោយបំផុតនៃគម្រោងដូចបានចុះទៅមើលគម្រោងជាក់ស្ដែងនៅទីតាំងដូច្នោះដែរ។ (អានបន្ថែម) (អានបន្ថែម)

ដោយសារតែគ្រប់ផ្នែកបញ្ចូលទិន្នន័យក្នុងកម្មវិធីនេះ បូកផ្សំនឹងទិន្នន័យពី Drone និង​  AI គឺធ្វើកម្មវិធីនេះអាចវិភាគបញ្ហា និងស្នើដំណោះស្រាយបានដោយមានប្រសិទ្ធភាព ទាន់ពេលវេលា ហើយពិសេសគឺមានតម្លាភាព និងច្បាស់លាស់ខ្លាំង។ ដូច្នេះម្ចាស់ក្រុមហ៊ុន គឺអាចគ្រប់គ្រងអង់តែនរបស់ខ្លួនបានយ៉ាងល្អ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់ […]

Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne

ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរ […]

ស្វែងយល់ពីបច្ចេកវិទ្យានៃសំណង់រោងចក្រផលិតឥន្ធនៈពីសំរាមធំជាងគេលើលោក

ក្រុមហ៊ុន PT Wijaya Karya (WIKA) ថ្មីៗ នេះបានប្រកាសបញ្ច […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]