លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់បានពឹងផ្អែកលើការផ្លាស់ប្តូរឯកសារឌីជីថល ដូចជាឯកសារ DWG និង PDF ជាដើម តាមអ៊ីម៉ែល ឬតាម cloud បែបធម្មតាៗ។ ប៉ុន្តែនៅពេលគម្រោងកាន់តែធំ លំហូរការងារបែប Data-Driven កំពុងដើរតួរយ៉ាងសំខាន់។ តើលំហូរការងារបែប Data-Driven នេះមានន័យដូចម្ដេច? ជួយសម្រួលការងារយ៉ាងណា?

លំហូរការងារបែប Data-Driven គឺជាការរៀបចំព័ត៌មានឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់។ ការផ្លាស់ប្តូរនេះធានាថា គោលដៅចុងក្រោយនៃគម្រោង មិនមែនគ្រាន់តែជាសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ហេដ្ឋារចនាឌីជីថល” (Digital Asset) ដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវសម្រាប់ម្ចាស់គម្រោងដើម្បីប្រើប្រាស់ក្នុងរយៈពេលវែង។

ដើម្បីយល់ពីការផ្លាស់ប្តូរទៅជាលំហូរការងារដែលជំរុញដោយទិន្នន័យ សូមស្រមៃមើលដំណើរការប្រគល់គម្រោងជាបេសកកម្មមួយទៅកាន់កំពូលភ្នំអេវឺរ៉េស។ គោលដៅចុងក្រោយ — កំពូលភ្នំ — គឺជាគំរូចុងក្រោយ ដែលបានផ្ទៀងផ្ទាត់ និងបានសាងសង់រួចរាល់ ដែលបានប្រគល់ជូនម្ចាស់។

អ្នកជំនាញបានប្រៀបធៀបលំហូរការងារបែប Data-Driven ទៅនឹងកំពូលភ្នំអេវឺរ៉េស។ ក្នុងគំរូនេះ Digital Twin ចុងក្រោយបង្អស់គឺជាកំពូលភ្នំ ខណៈដែល “iModels” ផ្សេងៗដើរតួជាជំរំសម្រាកដែលត្រូវបានបង្កើតឡើងតាមផ្លូវ។

ទិន្នន័យនឹងអាចបន្តទៅកាន់ជំរំបន្ទាប់បាន លុះត្រាតែវាត្រូវបានផ្ទៀងផ្ទាត់ និងចាត់ទុកថាសមស្របសម្រាប់គោលបំណងបន្ទាប់ ដើម្បីធានាថាព័ត៌មានត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ក្នុងអំឡុងពេលសាងសង់។

ដំណើរនេះចាប់ផ្តើមនៅ “ជំរំមូលដ្ឋានរបស់ក្រុមការងារ” ដែលនៅទីនោះ អ្នករចនាធ្វើការលើកម្មវិធី CAD ។ ជំនួសឱ្យការផ្ញើឯកសារតាមអ៊ីមែល ពួកគេបានបញ្ចូលខ្លឹមសាររបស់ពួកគេទៅក្នុង iModel។ នៅក្នុងនោះ នឹងមានពិនិត្យការងារដែលកំពុងដំណើរការ ដែលជួយឱ្យក្រុមការងារកំណត់បញ្ហាដែលមិនចុះសំរុងគ្នាបានលឿន មុននឹងឈានដល់ដំណាក់កាលបន្ទាប់។

បន្ទាប់ពីផ្ទៀងផ្ទាត់រួច  គំរូការងារនីមួយៗនឹងត្រូវបានបញ្ចូលទៅកន្លែងផ្ទុកឯកសាររួមមួយរបស់អ្នកម៉ៅការ។ ជំហាននេះធានាថា ប្រព័ន្ធស្ដុកឯកសាររបស់អ្នកម៉ៅការត្រូវបានសម្របសម្រួលយ៉ាងល្អ ពិសេសទាក់ទងនឹងនឹងការងារជាមួយក្រុមការងារផ្សេងទៀត។

ការបង្ហាញស្នាដៃដែលជំរុញដោយទិន្នន័យ

ដំណាក់កាលសំខាន់បំផុតគឺ “ជំរំសហព័ន្ធគម្រោង” ឬហៅថាស្ថានភាព SHARED ដែលជាស្ដង់ដារ ISO 19650។ ដំណាក់កាលនេះតំណាងឱ្យគម្រោងទាំងមូល ដោយសរុបគ្រប់ផ្នែកទាំងអស់ជាបណ្ដុំមួយ។ ក្នុងដំណាក់កាលនេះ អ្នកត្រួតពិនិត្យនឹងធ្វើការស្វែងរកចំណុចមិនចុះសម្រុងគ្នា ហើយវិភាគលទ្ធភាពនៃការសាងសង់ធៀបនឹងទិន្នន័យរួម ថាទៅរួមកម្រិតណា។

ជាចុងក្រោយគឺកំពូលភ្នំ ដែលជា iTwin។ នៅពេលដែលការត្រួតពិនិត្យទាំងអស់ត្រូវបានបញ្ចប់ ហើយបញ្ហាត្រូវបានដោះស្រាយ គំរូសហព័ន្ធនឹងត្រូវបានប្រគល់ជូនម្ចាស់គម្រោងដើម្បីទទួលយក។

គំរូ 3D នៃប្រព័ន្ធបំពង់ឧស្សាហកម្មដែលមានបំពង់ វ៉ាល់ និងឧបករណ៍ពណ៌បៃតង និងពណ៌ស្វាយ ដែលបង្ហាញពីចម្ងាយខ្ពស់។

ខុសពីវិធីសាស្ត្របែបធម្មតា ដែលការផ្លាស់ប្តូរក្នុងប្លង់មួយអាចចំណាយពេលរាប់សប្តាហ៍ដើម្បីបញ្ជូនទៅដល់គ្រប់ផ្នែក ប្រព័ន្ធនេះនឹងធ្វើឱ្យកាងារគ្រប់យ៉ាង ពីគ្រប់ផ្នែក និងគ្រប់ដំណាក់កាលស្ថិតក្នុងប្រព័ន្ធតែមួយដោយស្វ័យប្រវត្តិ។

ដូច្នេះហើយទើប ការប្រើប្រាស់ប្រព័ន្ធនេះគឺជាជម្រើសឆ្លាតវៃសម្រាប់ម្ចាស់គម្រោងដើម្បីគ្រប់គ្រងគម្រោងខ្នាតធំ និងស្មុគស្មាញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]

អ្នកជំនាញ ៖ មានគន្លឹះ ២ សំខាន់ៗ ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប

នៅក្នុងសន្និសីទ Bentley Illuminate 2026 ថ្នាក់ដឹកនាំក្ន […]

អាមេរិកប្រើដ្រូន AI ដើម្បីពិនិត្យស្ពានខូច ​៦០០,០០០ កន្លែង សន្សំថវិការាប់លានដុល្លារ

សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរពីការប្រើប្រាស់មនុស្សឱ្យឡើ […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne

ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរ […]