ក្រុមហ៊ុនឯកទេសវេជ្ជសាស្ត្រ​របស់អាមេរិក ចង់​​វិនិយោគលើ​វិស័យសុខាភិបាល​នៅកម្ពុជា

ក្រុមហ៊ុន Siemens Healthineers បានបង្ហាញពីចំណាប់អារម្មណ៍ចង់ជំរុញ​វិនិយោគ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​នៅកម្ពុជា។ នេះបើយោងតាមជំនួបពីភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers កាលថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គោលបំណង​នៃ​ជំនួបនេះ គឺសំដៅជំរុញ​ឱ្យ Siemens Healthineers ពិនិត្យ​លទ្ធភាព​នៃ​ការ​ចូលរួម​ផ្គត់ផ្គង់ បំពាក់ និង​ថែទាំ​ឧបករណ៍​វេជ្ជសាស្ត្រ​បច្ចេកវិទ្យា​ខ្ពស់​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សុខាភិបាល​របស់​រាជរដ្ឋាភិបាល ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការ​ផ្តោត​សំខាន់​របស់​រដ្ឋាភិបាល​លើ​ការ​ពង្រឹង​គុណភាព​សេវា​សុខាភិបាលជូនពលរដ្ឋ។

ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បាន​ស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមជួយ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀត​ផង​ដែរ ដោយផ្តោត​លើ​ការ​បណ្តុះបណ្តាល​គ្រូពេទ្យ​ជំនាញ(Radiologists) និង​វិស្វករ​ដែល​អាច​ថែទាំ និង​ជួសជុល​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​បាន​ដោយ​ខ្លួនឯង (Localization of Skill)​។ ឯកឧត្តម ថែមទាំងបានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បី​ធ្វើពិពិធកម្ម​ខ្សែច្រវាក់​ផ្គត់ផ្គង់​របស់​ខ្លួនផងដែរ។​

ជាការ​ឆ្លើយតប​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Siemens មានចំណាប់អារម្មណ៍​ចំពោះ​ចក្ខុវិស័យ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​របស់​កម្ពុជា និង​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់ ដោយ​​លើកឡើង​ថា ពួកគេ​នឹង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ពង្រីក​វត្តមាន និង​ការ​វិនិយោគ​របស់​ខ្លួន​លើវិស័យសុខាភិបាលនៅ​កម្ពុជា។ ក្រុមហ៊ុន ក៏ប្រាប់ពី​ការ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ផ្តល់​នូវ​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ និង​ដំណោះស្រាយ​សុខាភិបាល​ប្រកបដោយ​និរន្តរភាព​ដល់​កម្ពុជាផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Siemens Healthineers ជាក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ជាន់ខ្ពស់ លំដាប់ថ្នាក់​ពិភពលោក និងមានក្រុមហ៊ុន Varian ដែលឈានមុខគេនៅលើពិភពលោក ក្នុងការផលិតបរិក្ខាសម្រាប់ព្យាបាលជំងឺមហារីកជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង […]

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧ […]

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូ […]