វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយវិនិយោគិន កាលថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ ២០២៥។

នាឱកាសនោះ ឯកឧត្តម ហ៊ាន សាហ៊ីប បាន​ឱ្យដឹងថា រដ្ឋាភិបាលបានអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» និង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន» ដែលស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច។

ឯកឧត្តមគូសបញ្ជាក់ថា កម្មវិធីពិសេសទាំង ២ នេះ មានគោលដៅជំរុញការវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្តបន្ថែមដល់គម្រោងវិនិយោគ ដែលក្នុងនោះមាន ខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម ឡូជីស្ទីក អចលនវត្ថុ និង ពាណិជ្ជកម្មផលិតផលឧស្សាហកម្ម, ចំណែកឯ នៅខេត្តភូមិភាគឦសាន មានសក្តានុពលលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។

តំណាងក្រុមវិនិយោគិនចិន បានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច ដែលបានផ្តល់ព័ត៌មានពីសក្តានុពលវិនិយោគនៅកម្ពុជា ព្រមទាំងបានសំដែងការចាប់អារម្មណ៍លើការរីកចម្រើន និងការអភិវឌ្ឍនៅទីប្រជុំជន ពិសេសរាជធានីភ្នំពេញ គោលនយោបាលពន្ធដារ ពន្ធអាករ ការអភិវឌ្ឍ និងការផ្សារភ្ជាប់ទេសចរណ៍នៅតាមបណ្តារាជធានីខេត្តទាំង ២៥ ជាដើម។

សូមជម្រាប់ថា វិនិយោគិនចិនដែលមកពីសហគ្រាសចំនួន ២១ ដែលបានមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជា គឺបច្ចុប្បន្នកំពុងដំណើរក្នុងវិស័យនានា ដូចជា៖ វិស័យអប់រំ, សុខាភិបាល, ភោជនីយដ្ឋាន, ភេសជ្ជៈ, ប្រព័ន្ធផ្សព្វផ្សាយ, និង សម្ភារៈ និងបរិក្ខាសំណង់ ជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]

កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនការនាំចេញដំឡូងមីស្រស់ពីកម្ពុជាឱ្យបាន ៩លានតោនក្នុង១ឆ្នាំ

សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះហត្ថល […]