ប្ដូរពីក្រដាសទៅជាឌីជីថល៖ តើការសង់ប្រព័ន្ធរថភ្លើង 447km នៅអង់គ្លេសប្រើបច្ចេកវិទ្យាអ្វីខ្លះ?

គម្រោងសាងសង់ប្រព័ន្ធអគ្គិសនីចម្ងាយ 447 គីឡូម៉ែត្រ ដើម្បីដំណើរការផ្លូវដែក Midland Main Line របស់ចក្រភពអង់គ្លេស គឺជាឧទាហរណ៍ដ៏សំខាន់មួយដែលបង្ហាញថា ការប្រើប្រព័ន្ធគ្រប់សំណង់បែបឌីជីថលគឺជាគន្លឹះក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យមានប្រសិទ្ធភាព និងធន់នាពេលបច្ចុប្បន្ន និងអនាគត។

ក្រុមហ៊ុន SPL Powerlines UK ដែលជាអ្នករចនា និងដំឡើងប្រព័ន្ធអគ្គិសនីសម្រាប់រថភ្លើង ឈានមុខគេលើពិភលោកមួយ បានប្រើប្រាស់លំហូរការងារឌីជីថលកម្រិតខ្ពស់ ឬហៅថា iTwin ដើម្បីគ្រប់គ្រងការរចនា និងការអភិវឌ្ឍគម្រោងនេះ ។

ឧបសគ្គធំនៃគម្រោងនេះ គឺការតម្រូវឱ្យមានការរួមបញ្ចូលគ្នាយ៉ាងរលូននៃការរចនាហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងហេដ្ឋារចនាសម័ន្ធដែលសង់ថ្មី។ លើសពីនេះទៅទៀត មានក្រុមហ៊ុនយ៉ាងហោយ  ២០ ក្រុមហ៊ុន ចូលរួមធ្វើការងារក្នុងគម្រោងនេះ។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រុមហ៊ុន SPL Powerlines បានពឹងផ្អែកលើកម្មវិធីរបស់ Bentley ដើម្បីធ្វើឱ្យការងារត្រូវបានគ្រប់គ្រងនៅកន្លែងតែមួយ ខណៈបង្កើនសុវត្ថិភាព កាត់បន្ថយការចំណាយ និងហានិភ័យ ក៏ដូចជាបង្កើនប្រសិទ្ធភាព។

ដំបូងបង្អស់ ក្រុមហ៊ុនប្រើកម្មវិធី ProjectWise ដើម្បីប្រមូល និងគ្រប់គ្រងទិន្នន័យគ្រប់យ៉ាងរបស់គម្រោងឱ្យក្នុងប្រព័ន្ធតែមួយដែលហៅថា (Common Data Environment – CDE)។

ប្រព័ន្ធនេះគឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ពិសេសនៅពេលគម្រោងមានការចូលរួមពីច្រើនផ្នែក។ នៅពេលដែលគ្រប់គ្នាប្រើទិន្នន័យក្នុងប្រព័ន្ធតែមួយ  គ្រប់ការងារពីគ្រប់ផ្នែកនឹងត្រូវធ្វើដោយរលូន ដោយគ្មានការយល់ច្រឡំ។ ផ្នែករចនាអាចដឹងថា មានឯកសារផ្លូវច្បាប់ឬនៅ ខណៈផ្នែកហិរញ្ញវត្ថុក៏អាចដឹងថាសម្ភារសំណង់នៅការដ្ឋានជាក់ស្ដែងមានតម្លៃប៉ុន្មាន ខណៈម្ចាស់គម្រោងក៏អាចដឹងពីវឌ្ឍនភាពគ្រប់យ៉ាង ដោយប្រើកម្មវិធីនេះដែរ។

វិធីសាស្រ្តនេះបានធ្វើឱ្យគុណភាពទិន្នន័យគម្រោងប្រសើរឡើង ៥០% ត្រឹមតែរយៈពេលបួនសប្តាហ៍ប៉ុណ្ណោះ។

បន្ទាប់មក ក្រុមហ៊ុនក៏បានប្រើប្រាស់កម្មវិធី iTwin Capture ដើម្បីអនុវត្តការគ្រប់គ្រងហានិភ័យ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ តាមរយៈការប្រើប្រាស់រូបភាពដែលមានគុណភាពខ្ពស់ដែលថតបានពីដ្រូនសម្រាប់វាស់វែង ហើយបញ្ចូលមកក្នុងកម្មវិធី iTwin Capture ក្រុមហ៊ុនអាចកាត់បន្ថយហានិភ័យពីការចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងបានយ៉ាងច្រើន។

កម្មវិធី iTwin Capture គឺប្រៀបដូចជាក្រុមហ៊ុនមានការដ្ឋានពិតៗនៅក្នុងដៃដូច្នេះដែរ។ កម្មវិធីនេះអាចបង្ហាញគំរូប្លង់ដូចពិត នៅលើទីតាំងជាក់ស្ដែង ហើយម្ចាស់គម្រោងក៏អាចបង្កើតជាសេណារីយ៉ូឧទាហរណ៍គ្រប់យ៉ាងដែលចង់បាននៅលើគំរូប្លង់នេះផងដែរ​។ ឧទាហរណ៍ បើប្រើខ្សែភ្លើងទំហំតូច តើគម្រោងអាចធន់អាកាសធាតុបានទេ បើក្ដៅ ឬត្រជាក់ខ្លាំង វានឹងទៅជាយ៉ាងណាជាដើម។ ដូច្នេះ ម្ចាស់គម្រោងអាចកែប្រែប្លង់បានតាមតម្រូវការ មុនបើកការដ្ឋានជាក់ស្ដែងទៅទៀត។

លើសនេះ កម្មវិធីទាំង ២ នៅពេលប្រើរួមគ្នានឹងជួយឱ្យកាលវិភាគគម្រោងធ្វើទៅបានរលូន ខណៈក៏បង្កើនប្រសិទ្ធភាពផងដែរ។​ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែល Bentley គាំទ្រគម្រោងផ្លូវដែក អ្នកអាចទស្សនាវីដេអូនេះ៖ Bentley Rail & Transit Solution Part 1: New Route Scenario Introduction

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]