មូលនិធិ $៥០ លានដុល្លាររបស់ ADB នឹងជួយកម្ពុជាបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយ ក្នុងទំហំទឹកប្រាក់ $៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថលឱ្យកាន់តែមាននិរន្តភាព។

យោងតាមសេចក្តីប្រកាសរបស់ ADB កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព និង ការអនុវត្តប្រតិបត្តិការរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់។

នាយកស្តីទីរបស់ ADB ប្រចាំប្រទេសកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា «ដំណើររបស់កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ននិងនិរន្តរភាព បានចាក់ឫសក្នុងចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB បានបន្តគាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ប្រទេសប្រកបដោយថាមពល និងបរិយាបន្ន។

ទន្ទឹមនឹងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមិនទាន់បានអភិវឌ្ឍពេញលេញ ចំណេះដឹងផ្នែកហិរញ្ញវត្ថុទាប និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅមិនទាន់គ្រប់គ្រាន់ផងដែរ។ ហេតុនេះ ដំណាក់កាលដំបូងនៃកម្មវិធីដែលបានអនុម័តនេះ ផ្តោតលើការពង្រឹងបរិយាកាសបទប្បញ្ញត្តិ ស្ថិរភាពហិរញ្ញវត្ថុ សកម្មភាពទីផ្សារ និងការការពារអ្នកប្រើប្រាស់ ជាមួយនឹងការបង្កើតផែនការយុទ្ធសាស្រ្តសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ទ្រព្យឌីជីថល និងរូបិយប័ណ្ណគ្រីបតូ និងការផ្តល់ហិរញ្ញប្បទានទៅវិញទៅមកតាមវិស័យ។

សូមជម្រាបថា ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ADB បង្កើតឡើងក្នុងឆ្នាំ ១៩៦៦  ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ដែលស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពង្រឹងវិស័យថាមពលនៅកម្ពុជា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេល […]

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]