Bentley បង្ហាញពីសក្ដានុពលនៃបច្ចេកវិទ្យា Geospatial ដោយបង្កើតដំណើរកម្សាន្តនិម្មិត

ក្រុមហ៊ុន Bentley Systems ​បង្ហាញ​​ពីសក្ដានុពលនៃបច្ចេកវិទ្យា​ភូមិសាស្ដ្រលំហ ឬ 3D Geospatial របស់ខ្លួន តាមរយៈការបង្កើតកម្មវិធីដំណើរកម្សាន្តបែបនិម្មិតមួយនៅទីក្រុង​ប៊ែរឡាំង ដែលអនុញ្ញាតិឱ្យអ្នកចូលប្រើប្រាស់កម្មវិធីនៅជុំវិញពិភពលោកអាចមានអារម្មណ៍ថាតាមទៅធ្វើដំណើរ​កម្សាន្តទីក្រុងប៊ែរឡាំងពិតៗដូច្នោះដែរ។

កម្មវិធីដំណើរកម្សាន្តបែបនិម្មិតនេះធ្វើឡើងដើម្បីអបអរព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល Bentley Tech Summit 2025 ដែល​គ្រោង​ធ្វើ​ឡើង​នៅ​រដ្ឋធានី​អាល្លឺម៉ង់​ពី​ថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែ​ធ្នូ នេះ។

ដោយប្រើទិន្ន័យភូមិសាស្រ្តបែប 3D ក្រុមហ៊ុន Bentley Systems អាចបង្កើតរូបភាពបែបរស់រវើកនៃតំបន់ទេសចរណ៍នានា ដោយអ្នកទស្សនាអាចទទួលបានបានដូចទៅលេងទីតាំងជាក់ស្ដែងដូច្នោះដែរ។

ដំណើរ​កម្សាន្តនេះរួមមានទីតាំង​សំខាន់ៗ​ដ៏​ល្បី​របស់​ទីក្រុង​ប៊ែរឡាំងជាច្រើន ពិសេសតំបន់ដែលមានគម្រោងហេដ្ឋារចនាសម័ព្ធលេចធ្លោ។ ទីតាំង​សំខាន់​ៗនៃ​ដំណើរ​កម្សាន្ត​នេះ មានដូចជា ​ Siemensstadt Square,  Brandenburg Gate, ប៉ម TV Tower នៃ​សម័យ​អាល្លឺម៉ង់​ខាង​កើត, Potsdamer Platz ដែល​ត្រូវ​បាន​កែច្នៃ​ឡើងវិញ, និង Hauptbahnhof (ស្ថានីយ៍​កណ្តាល​ប៊ែរឡាំង) ដែល​មាន​ដំបូល​កញ្ចក់ជាដើម។

លើសពីនេះ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន Bentley បាន​គូសបញ្ជាក់​ពីឥទ្ធិពលនៃបច្ចេកវិទ្យាទីក្រុងភ្លោះ​ឌីជីថល ដែលកំពុងជួយរដ្ឋបាលទីក្រុងជាច្រើននៅលើពិភពលោក រៀប​ប្រព័ន្ធ​គ្រប់គ្រងទីក្រុង និង​បណ្តាញ​ដឹកជញ្ជូន​បានយ៉ាងមានប្រសិទ្ធភាព។

ដំណើរ​កម្សាន្ត 3D ​នេះ​មាន​សម្រាប់​សាធារណជន ហើយអាចចូលមើលបានតាមរយៈតំណភ្ជាប់នេះ។

https://ion.cesium.com/stories/viewer/?id=34888ec5-d6c2-429c-8cf5-e896773e8ee2#slide-id-367934

ទិដ្ឋភាព​ពីលើ​អាកាស​នៃ​អគារ Reichstag ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។
ទិដ្ឋភាពពីលើអាកាសនៃ Siegessäule (ជួរឈរជ័យជំនះ) នៃទីក្រុងប៊ែរឡាំង។
ទិដ្ឋភាព​​លើ​លំហ​អាកាស​នៃ​ Schloss Sanssouci និង​សួនច្បារ​ជុំវិញ​ក្នុង​ទីក្រុង Potsdam ប្រទេស​អាល្លឺម៉ង់ ដែល​មាន​ទីធ្លា​ឧទ្យាន ផ្លូវ​ដើរ និង​អគារ​ជាប់​គ្នា​អាច​មើល​ឃើញ ភ្ជាប់ជាមួយអត្ថបទ​ព័ត៌មាន​បង្ហាញ​នៅ​ខាង​ឆ្វេង។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលបច្ចេកវិទ្យា Bentley ឆ្នាំ 2025  ឬ Bentley Tech Submit 2025 រៀបចំឡើងដើម្បីចែករំលែងគន្លឹះ ចំណេះដឹង និងវិធីសាស្ដ្រអនុវត្តបច្ចេកវិទ្យាទំនើបនានាក្នុងជីវិតពិតឱ្យមានប្រសិទ្ធភាព។ បេះដូងសំខាន់នៃកម្មវិធីប្រជុំឆ្នាំនេះ គឺការបង្រៀនវិស្វករឱ្យចេះប្រើកម្មវិធីគ្រប់គ្រងសំណង់នានា នៅក្នុងជីវិតធ្វើការងារពិតៗ ដោយមានការលើកយកជាឧទាហរណ៍នៃគម្រោងដែលទទួលបានភាពជោគជ័យនានានៅជុំវិញពិភពលោកមកធ្វើជាករណីសិក្សា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]