រោងចក្រទឹកស្អាតនៅខេត្តបាត់ដំបង អាចផលិតទឹក ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សាងសង់រួច ១០០%

រោងចក្រថ្មីដែលមានសមត្ថភាពខ្ពស់ គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ ២០២៦ នឹងបង្កើនការផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្តទ្វេដង តាមរយៈវិស្វកម្មទំនើបរបស់ចិន

រោងចក្រទឹកស្អាតថ្មីទី៣ខេត្តបាត់ដំបង មានសមត្ថភាពផលិតទឹកស្អាត ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ គ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៦ខាងមុខនេះ ខណៈបច្ចុប្បន្នសាងសង់សម្រេចបាន ១០០% ផងដែរ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង​ តាមរយៈប្រព័ន្ធផ្សពផ្សាយក្នុងស្រុកកាលពីពេលថ្មីៗនេះ។

ឯកឧត្តម អ៊ុត ក្លឹង បានឱ្យដឹងថា រោងចក្រទឹកស្អាតទី៣ នៅកំពង់សីមា ខេត្តបាត់ដំបង គឺជា​រោងចក្រផលិតទឹកស្អាតខ្នាតធំថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង គ្រោងនឹងដាក់ឱ្យ​ដំណើរការចែក​ចាយ​ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង និងពង្រីកទៅកាន់តំបន់គោលដៅជុំវិញនៅដើមឆ្នាំ២០២៦ ខាងមុខ។

បើតាមរដ្ឋាករទឹកបាត់ដំបង រោងចក្រទឹកស្អាតទី៣ នៅកំពង់សីមា ខេត្តបាត់ដំបង សាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់ចិន CCECC។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី គឺស្ថិតក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ដែលជា​គម្រោង​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]