LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកាសដាក់ឱ្យដំណើរការនូវវគ្គអប់រំ និងការផ្ដល់វិញ្ញាបនបត្ររចនា និងផលិតកម្មឌីជីថលភ្លោះ (Digital Twin Design and Production Certificate) ដំបូងបង្អស់របស់ប្រទេសអាមេរិក ដែលជាកម្មវិធីអប់រំដ៏សំខាន់មួយដែលត្រូវបានបង្កើតឡើងរួមគ្នាជាមួយថ្នាក់ដឹកនាំក្នុងវិស័យសំណង់ ពិសេសក្រុមហ៊ុន Bentley Systems។

គំនិតផ្តួចផ្តើមតាមប្រព័ន្ធអ៊ីនធឺណិត (Online) នេះ មានគោលបំណងបំពេញចន្លោះខ្វះខាតនៃជំនាញដែលកំពុងកើនឡើងនៅក្នុងបច្ចេកវិទ្យា “ឌីជីថលភ្លោះ” ដែលជាវិស័យមួយដែលបានក្លាយជាការចាំបាច់សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធសកល។

បើយោងតាមសាកលវិទ្យាល័យ Louisiana State University (LSU)  បច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twins) មិនមែនជាគំនិតបែបអនាគតទៀតនោះទេ ប៉ុន្តែវាគឺជាឧបករណ៍ស្នូលដែលត្រូវបានប្រើដើម្បីគ្រប់គ្រងការដ្ឋានសំណង់ រចនាប្លង់ គ្រប់គ្រងលំហូរការងារ និងតាមដានស្ថានភាពរចនាសម្ព័ន្ធក្រោយសង់រួច។

ដោយសារតែហេតុផលខាងលើ ចំណុចសំខាន់បំផុតដែលសាកលវិទ្យាល័យកំពុងធ្វើផ្ដល់ជូនអ្នកសិក្សាទាំងចំណេះដឹង និងការអនុវត្តជាក់ស្ដែង។ ដូច្នេះហើយ សាកលវិទ្យាល័យ LSU បានចាប់ដៃគូជាមួយក្រុមហ៊ុន Bentley Systems និងក្រុមហ៊ុនប្រឹក្សា DigiTwin Global ដើម្បីបង្កើតកម្មវិធីសិក្សាដែលផ្អែកលើការអនុវត្តជាក់ស្តែង។

កម្មវិធីនេះផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនសម្រាប់និស្សិត និងអ្នកជំនាញ៖

  • បទពិសោធន៍ផ្ទាល់ជាមួយកម្មវិធី (Hands-on Software Experience): អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ផ្ទាល់ក្នុងការប្រើប្រាស់វេទិកាកម្មវិធីពាណិជ្ជកម្មរបស់ Bentley ដែលជាឧបករណ៍ដែលត្រូវបានប្រើដើម្បីគ្រប់គ្រងគម្រោងការដ្ឋានធំៗជាក់ស្ដែង និងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំនៅជុំវិញពិភពលោក។
  • កម្មវិធីសិក្សាគ្រប់ជ្រុងជ្រោយ (Comprehensive Curriculum): កម្មវិធីដែលរួមមាន ៧ វគ្គសិក្សានេះ គ្របដណ្តប់លើវដ្តជីវិតទាំងមូលនៃឌីជីថលភ្លោះ ចាប់ពីការបញ្ចូលទិន្នន័យ និងការវាយតម្លៃហានិភ័យ រហូតដល់ការពិចារណាផ្នែកច្បាប់ ដូចជាការគ្រប់គ្រងទិន្នន័យ និងកម្មសិទ្ធិបញ្ញាជាដើម។
  • ការសិក្សាដែលងាយស្រួលចូលរួម (Accessible Learning): ត្រូវបានរចនាឡើងសម្រាប់ទាំងវិស្វករ និងនាយកប្រតិបត្តិអាជីវកម្ម វិញ្ញាបនបត្រនេះមិនតម្រូវឱ្យមានបទពិសោធន៍សរសេរកូដ (Coding) ពីមុនមកនោះទេ ដោយផ្តោតសំខាន់លើការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងការអនុវត្តការងារ។

សារៈសំខាន់នៃបច្ចេកវិទ្យានេះត្រូវបានគេមើលឃើញយ៉ាងច្បាស់រួចទៅហើយនៅក្នុងរដ្ឋ Louisiana។ ក្រុមហ៊ុនវិស្វកម្មក្នុងស្រុក Forte & Tablada ថ្មីៗនេះបានទទួលពានរង្វាន់កិត្តិយស Founders Honors នៅក្នុងកម្មវិធី Bentley’s Year in Infrastructure Awards សម្រាប់ការបង្កើតឌីជីថលភ្លោះនៃស្ថានីយបូមទឹក 17th Street Canal ដែលជាគម្រោងដ៏សំខាន់ក្នុងការការពារទីក្រុង New Orleans ពីការជន់លិចដ៏មហន្តរាយ។

ការដាក់ឱ្យដំណើរការវគ្គសិក្សា និងវិញ្ញាបនបត្រនេះ គឺជាផ្នែកមួយនៃទិសដៅការអប់រំដ៏ទូលំទូលាយនៅ LSU។ បច្ចុប្បន្ន សាកលវិទ្យាល័យកំពុងសិក្សាលើការបង្កើតបរិញ្ញាបត្រពេញលេញដែលផ្តោតលើបច្ចេកវិទ្យាឌីជីថលភ្លោះ។ ជំហាននេះធានាថាកម្លាំងពលកម្មជំនាន់ក្រោយនឹងត្រូវបានត្រៀមលក្ខណៈរួចរាល់ ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធដែលកាន់តែស្មុគស្មាញ និងដំណើរការដោយទិន្នន័យ។

សាកលវិទ្យាល័យ Louisiana State University (LSU)
និស្សិត LSU ប្រមូលទិន្នន័យឧបករណ៍ចាប់សញ្ញាពីគំរូនៃទន្លេ Mississippi ដែលអាចប្រើជាមួយឌីជីថលភ្លោះដើម្បីធ្វើត្រាប់តាម និងតាមដានស្ថានភាពទឹកជំនន់។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]