អាមេរិក​ផ្តល់ជំនួយមនុស្សធម៌ ៤៥លានដុល្លារ គាំទ្រដល់​ការស្តារស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ ស្របពេលកម្ពុជាបង្ហាញរបាយការណ៍ស្តីពីផលប៉ះពាល់ និងស្ថានភាពក្រោយបទឈប់បាញ់

ជំនួយជាយុទ្ធសាស្ត្រផ្តោតលើការដោះមីន និងការស្តារសហគមន៍ឡើងវិញ ខណៈដែលរាជធានីភ្នំពេញដាក់ចេញផែនការដ៏ទូលំទូលាយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ និងបញ្ជូនគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅត្រឡប់ទៅលំនៅឋានវិញ

តាមរយៈឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Michael George DeSombre  ក្នុងជំនួបជាមួយ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានប្រកាសផ្តល់ជំនួយមនុស្សធម៌​សហរដ្ឋរបស់អាមេរិកសរុបចំនួន ៤៥លានដុល្លារ ដល់កម្ពុជាដើម្បីគាំទ្រដល់​ការស្តារស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ​។ ដោយបញ្ជាក់បន្ថែមថា អាមេរិកប្តេជ្ញាចិត្តធ្វើការជាមួយប្រទេសកម្ពុជា-ថៃ ដើម្បីពង្រឹងសន្តិភាពយូរអង្វែងនៅតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅក្នុងជំនួយរបស់សហរដ្ឋមេរិកដែលបានផ្តល់ នឹងត្រូវបែងចែកចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា និងចំនួន ២០លានដុល្លារ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរគ្រឿងញៀន និងការឆបោកនៅក្នុងប្រទេសទាំងពីរ។

ទន្ទឹមនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពក្រោយបទឈប់បាញ់ របស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា ផ្ទះប្រជាពលរដ្ឋចំនួន ៣៣៦ខ្នង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងស៊ីវិល និងសាធារណៈជាច្រើនទៀត បានរងផលប៉ះពាល់ និងខូចខាត ដោយសារអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា សកម្មភាពរំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងសៀមរាប។

ក្រសួងបន្តថា បើគិតចាប់ពីថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុបរួមមាន៖ ផ្ទះ៣៣៦ខ្នង អគារស៊ីវិលឯកជន៧ អគារ ស្នាក់នៅ/សណ្ឋាគារ១០ ស្ថានីយប្រេង៣ ផ្សារឯកជន១ រថយន្ត៣៤គ្រឿង ម៉ូតូ៨គ្រឿង លានទិញដំឡូង១ អគារ ឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ៣ អាងទឹកនិងប្រព័ន្ធទឹកស្អាត៦កន្លែង ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ ២ក្បាល។

ចំពោះការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុបរួមមាន៖ សាលារៀន២៥ មន្ទីរពេទ្យ/មណ្ឌលសុខភាព៩ សំណង់អគារ៤២ វត្តអារាម១៧ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១៧ផ្លូវ៣២ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនីពាកន្លែង។ ការខូចខាតជាក់ស្តែង អាចនឹងមាន ច្រើនជាងនេះ ខណៈអាជ្ញាធរមូលដ្ឋាននៅតែបន្តការចុះស្រង់ទិន្នន័យផលប៉ះពាល់។

ពាក់ព័ន្ធនឹងរឿងនេះដែរ កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការស្តារជីវភាពពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព លំនៅដ្ឋានពលរដ្ឋ សាលារៀន និងហេដ្ឋារចនាសម្ព័ននានាដែលរងការខូតខាតដោយការឈ្លានពានរបស់យោធាថៃនៅតាមព្រំដែនកម្ពុជា-ថៃ៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]