VHB និង Bentley Systems កំពុងប្រើ ​AI ជាលេខាដើម្បីជួយវិស្វកររៀនពីកម្មវិធីថ្មីៗ

ក្រុមហ៊ុនវិស្វកម្ម VHB បានដាក់ឱ្យប្រើប្រាស់ “លេខាឌីជីថល” ដែលជាកម្មវិធីដែលប្រើ AI ដើម្បីធ្វើជាជំនួយការវិស្វករឆ្លើយសំណួរគ្រប់យ៉ាងទាក់ទងនឹងវិធីប្រើប្រាស់កម្មវិធី CAD ដែលស្មុគស្មាញ។

កម្មវិធីថ្មីនេះជួយឱ្យវិស្វករកាត់បន្ថយពេលវេលាក្នុងការរៀនពីមុខងារថ្មីៗ និងពិបាកៗ របស់កម្មវិធីនានា ដោយប្រើ AI ឱ្យសិក្សាជំនួសហើយសង្ខេបឱ្យពួកស្ដាប់ ដូច្នេះហើយពួកគេមាននពេលផ្ដោតលើការងារវិស្វកម្មជាក់ស្ដែងរបស់ពួកគេជាងមុន។

កម្មវិធីនេះគឺជាការប្របាច់បញ្ចូលគ្នានៃ Microsoft Copilot Studio និងបច្ចេកវិទ្យារបស់ Bentley Systems ដោយ VHB បានបង្កើតជាគ្រូបង្រៀនបែបឌីជីថលបែបបន្ដផ្ទាល់ (real-time tutor) ក្នុងកម្មវិធី Microsoft Teams ដើម្បីជួយផ្តល់ការដោះស្រាយបញ្ហាបច្ចេកទេសភ្លាមៗ ឱ្យទៅកាន់បុគ្គលិករបស់ខ្លួន។

ជាច្រើនឆ្នាំកន្លងមកនេះ វិស្វកររបស់ VHB បានជួបប្រទះបញ្ហាច្រើនទាក់ទងនឹងភាពស្មុគស្មាញនៃការប្រើប្រាស់កម្មវិធីនានា​ ពិសេសកម្មវិធីថ្មីៗ។ អ្នកប្រើប្រាស់កម្រិតដំបូង និងកម្រិតមធ្យម តែងតែជួបការរអាក់រអួល ដោយត្រូវចំណាយពេលស្វែងរកវិធីប្រើប្រាស់តាមអ៊ីនធឺណិត។

ដូច្នេះហើយទើប VHB សម្រេចបង្កើតកម្មវិធីលេខា AI នេះឡើង។ ចាប់តាំងពីប្រើកម្មវិធីលេខា AI នេះមក អ្នកប្រើប្រាស់ភាគច្រើនគឺមានទំនុកចិត្តជាងមុន និងដោះស្រាយបញ្ហាបានលឿនជាងមុន។

លើសពីសនេះ ពួកគេសន្សំសំចៃពេលវេលាប្រចាំសប្តាហ៍ ៧,៥% ដោយមិនបាច់ស្វែងរកដំណោះស្រាយ ឬវិធីប្រើប្រាស់កម្មវិធី តាមប្រព័ន្ធអនឡាញដោយខ្លួនឯងទៀតទេ។ ក្នុងករណីជាក់ស្តែងមួយ ក្រុមការងាររចនាត្រូវធ្វើការងារស្រង់ទិន្នន័យដែលគេប៉ាន់ស្មានថាត្រូវចំណាយពេលរាប់ពាន់ម៉ោង។ ប៉ុន្តែជំនួយការ AI បានបង្កើតកម្មវិធី VBA ផ្ទាល់ខ្លួនមួយ ដែលបានបញ្ចប់ការងារនោះក្នុងរយៈពេលត្រឹមតែមួយរសៀលប៉ុណ្ណោះ។

ក្រៅពីប្រព័ន្ធថ្មីនេះ ឧបករណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន Bentley Systems ក៏ត្រូវបានដាក់បញ្ចូលនូវលេខា AI ផងដែរ ឧទាហរណ៍ដូចជា ProjectWise AI Search ដែលអនុញ្ញាតឱ្យវិស្វករស្វែងរកប្រភពទិន្នន័យ និងទទួលបានការសង្ខេបខ្លីៗ ដោយមិនចាំបាច់បើកឯកសារនីមួយៗឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]