ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?
តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួលឆ្លាតវៃ” ឬហៅ (Variable Speed Pump) គឺជាវិធីសន្សំសំចៃលុយដ៏ល្អបំផុតមែនទេ? សូមគិតម្ដងទៀត! ការសិក្សាថ្មីមួយបាន បង្ហាញថាផ្លូវកាត់ដែលនិយមប្រើជាទូទៅ អាចកំពុងតែធ្វើឱ្យបាត់បង់ថវិការាប់ពាន់ដុល្លារពីកញ្ចប់ថវិកាប្រើប្រាស់ប្រចាំឆ្នាំ។
វិស្វករពីក្រុមហ៊ុន Bentley បានបង្ហាញថាការប្រើប្រាស់កម្មវិធី Bentley’s OpenFlows Water គឺប្រសើរជាការប្រើវិធីសាស្ដ្របន្ថែមឧបករណ៍បញ្ជាល្បឿន (Variable Frequency Drive – VFD) ទៅលើម៉ាស៊ីនបូម។
ជាទូទៅមនុស្សភាគច្រើនគិតថា បើបន្ថយល្បឿនម៉ាស៊ីនបូម ២០% គឺនឹងកាត់បន្ថយការប្រើប្រាស់ថាមពលបានពាក់កណ្តាល។ ប៉ុន្តែវាមិនងាយដូចការគិតនោះទេ ការគណនានៅលើក្រដាស មិនដូចទៅនឹងស្ថានភាពទឹកនៅក្នុងទុយោជាក់ស្តែងនោះទេ។
នេះជាមូលហេតុដែលការបន្ថែមឧបករណ៍បញ្ជាល្បឿន (Variable Frequency Drive – VFD) ទៅលើម៉ាស៊ីនបូម អាចធ្វើឱ្យប្រសិទ្ធភាពការងារធ្លាក់ចុះទៅវិញ។
VFD គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យ ប៉ុន្តែជាចុងក្រោយវាគ្រាន់តែជាការព្យាករប៉ុណ្ណោះ ឬហៅឱ្យងាយយល់គឺការស្មាន។ ឧបករណ៍នេះស្មានថាពេលណាត្រូវបង្កើនល្បឿន និងពេលណាត្រូវបន្ថយល្បឿន ប៉ុន្តែកម្មវិធី Bentley’s OpenFlows Water គឺធ្វើការខុសគ្នា។
កម្មវិធីនេះធ្វើបែបម៉ាស៊ីនបូមល្បឿនថេរ (Constant Speed Pump) ដោយប្រើទិន្នន័យ និងការវិភាគឆ្លាតវៃ ដែលមានសមត្ថភាពការងារល្អជាង VFD នៅក្នុងស្ថានភាពជាច្រើន។
ឧទាហរណ៍ទាក់នឹងនឹងប្រសិទ្ធភាព។ ម៉ាស៊ីនបូមល្បឿនថេរ រក្សាប្រសិទ្ធភាពការងារបានថេរក្នុងកម្រិត ៦៩% ខណៈដែលម៉ាស៊ីនបូម VFD មានការប្រែប្រួលចុះទាបរហូតដល់ ៤៥% នៅពេលលំហូរទឹកផ្លាស់ប្តូរ។
ចំណុចសំខាន់មួយទៀតគឺ បើចង់សន្សំសំចៃបំផុតគឺនៅពេលម៉ាស៊ីនបិទ មិនមែនដើរនៅសមត្ថភាព ២០% ឬឡើងចុះៗដូច VFD នោះទេ។ ពោលគឺយើងគួរតែឱ្យម៉ាស៊ីនបូមដំណើរការឱ្យអស់ពីសមត្ថភាព ហើយបិទនៅពេលមិនប្រើ។
លើសពីនេះ ឧបករណ៍ VFD គឺមានបាត់បង់ថាមពលខ្លះជាកម្ដៅ ក្នុងកំឡុងពេលបំប្លែងចរន្តអគ្គិសនីដើម្បីផ្លាស់ប្តូរប្រេកង់ រីឯកម្មវិធី Bentley’s OpenFlows Water វិញមិនមានការបាត់បងថាមពេលនេះទេ។
នៅក្នុងករណីសិក្សាជាក់ស្តែងដែលបានវិភាគ ម៉ាស៊ីនបូមល្បឿនថេរបានសន្សំសំចៃថ្លៃថាមពលអស់ ៤,៥៨៨ ដុល្លារក្នុងមួយឆ្នាំ បើប្រៀបធៀបទៅនឹងការប្រើ VFD (នេះមិនទាន់គិតបញ្ចូលថ្លៃទិញឧបករណ៍ VFD ដំបូងផង)។
គួរបញ្ជាក់ថា មុនពេលអ្នកសម្រេចចិត្តដំឡើងប្រព័ន្ធថ្មី អ្នកជំនាញណែនាំឱ្យពិនិត្យមើលក្រាហ្វ “Time Series” ដើម្បីដឹងឱ្យច្បាស់ថា ម៉ាស៊ីនបូមរបស់អ្នកដំណើរការយ៉ាងដូចម្តេចនៅពេលផ្សេងៗគ្នានៃថ្ងៃ។ ជួនកាល ដំណោះស្រាយដែលសាមញ្ញបំផុត គឺជាដំណោះស្រាយដែលល្អបំផុតសម្រាប់បរិស្ថាន និងថវិកា។
- Video Advertisement -