Bentley បើក​ឱ្យសាកប្រើ iTwin Capture Modeler Flex ដោយឥតគិតថ្លៃ នៅដំណាក់ដំបូង

Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល (Digital Twin) ថ្មី ដោយធ្វើឱ្យវិធីប្រើងាយស្រួល សាមញ្ញ និងមានភាពបត់បែនខ្ពស់ ដើម្បីឱ្យគ្រប់ភាគីអាចចូលប្រើប្រាស់បាន។

ការធ្វើទំនើបកម្មតាមរយៈលំហូរការងារ iTwin Capture ថ្មីនេះ ក៏ដើម្បីពង្រីកវិសាលភាពនៃការបង្កើតគំរូទិដ្ឋភាពជាក់ស្តែង (Reality Modeling)  និងដើម្បីលុបបំបាត់របាំងបច្ចេកទេសក្នុងរៀនប្រើកម្មវិធីដែលជាការចំណាយខ្ពស់នៅដំណាក់កាលដំបូង។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធបានជួបការលំបាកជាមួយសំណុំទិន្នន័យដ៏ធំ ដូចជា LiDAR Point Clouds ក៏ដូចជារូបថតដែលមានកម្រិតច្បាស់ខ្ពស់។ ទិន្នន័យទាំងនេះ ជាទូទៅគឺធ្វើឱ្យកុំព្យូទ័រគាំងមិនអាចដំណើរការបាន។

ដូច្នេះហើយ លំហូរការងារដែលបានកែលម្អថ្មីរបស់ Bentley ដោះស្រាយចំណុចរអាក់រអួលទាំងនេះ ដោយបំបែកការរៀបចំទិន្នន័យចេញពីការដំណើរការទិន្នន័យកម្រិតធ្ងន់។

ចំណុចសំខាន់នៃផលិតផលថ្មីនេះគឺ iTwin Capture Modeler Flex ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមគម្រោងដោយមិនគិតថ្លៃ។ នេះជួយកាត់បន្ថយហានិភ័យក្នុងដំណាក់កាលដំបូង ពោលគឺក្រុមការងារអាចបញ្ចូល កែសម្រួល និងរៀបចំទិន្នន័យ បានក្នុងកម្មវិធីដោយមិនចាំបាច់សម្រេចបង់លុយភា្លមៗនោះទេ។

នៅពេលដែលគម្រោងរួចរាល់ ក្រុមការងារអាចមានជំរើស ២។ ទីមួយ ការប្រើប្រាស់ iTwin Capture Engine ដោយក្រុមហ៊ុនអាចប្រើប្រាស់ឧបករណ៍ផ្នែករឹងផ្ទាល់ខ្លួន ដើម្បីដំណើរការម៉ាស៊ីនច្រើនក្នុងពេលតែមួយ (Parallel) ដែលស័ក្តិសមបំផុតសម្រាប់គម្រោងដែលទាមទារសន្តិសុខខ្ពស់ និងការដំណើរការដោយមិនប្រើអ៊ីនធឺណិត (Offline)។

ជំរើសទីពីរ គឺការបង្កើតគំរូទីក្រុង iTwin Capture Cloud Services។ កម្មវិធីផ្តល់នូវថាមពលកុំព្យូទ័រគ្មានដែនកំណត់ និងការវិភាគដោយបញ្ញាសិប្បនិម្មិត (AI) ផ្នែករឹង ដោយមិនចាំបាច់រំពឹងលើប្រាស់ឧបករណ៍ផ្នែករឹងផ្ទាល់ខ្លួនទៀតទេ។ បើជ្រើសយកជំរើសនេះ គឺត្រូវតែចាប់ផ្ដើមបង់ថ្លៃកម្មវិធី។

តាមរយៈការផ្លាស់ប្តូរទៅជាវិធីសាស្ដ្រ “បង់ប្រាក់នៅពេលអ្នកដំណើរការ”  គឺជាជម្រើសល្អសម្រាប់ក្រុមហ៊ុនដែលមិនទាន់ហ៊ានចំណាយពីដំបូង ប៉ុន្តែចង់សាកល្បងប្រើ។

យ៉ាងណាមិញ Bentley ធានាថា ទោះបីជាគម្រោងត្រូវបានដំណើរការលើកុំព្យូទ័រផ្ទាល់ខ្លួន ឬនៅលើ Cloud ក៏ដោយ ក៏ទិន្នន័យនៅតែរក្សាបាននូវភាពស៊ីសង្វាក់គ្នា ច្បាស់លាស់ និងមានតម្លាភាព។

សាកល្បងចុះឈ្មោះដោយឥតគិតថ្លៃ iTwin Capture Modeler Flex ❯

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]