Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?
ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025 ដែលជាការធ្វើបច្ចុប្បន្នភាពដ៏សំខាន់មួយ ក្នុងគោលបំណងលុបបំបាត់រាល់ឧបសគ្គសម្រាប់វិស្វករផ្លូវដែកដែលមានជាយូរមកហើយ។
តាមរយៈការផ្តោតលើស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ សុក្រឹតភាពនៃទិន្នន័យ និងការរួមបញ្ចូលទិន្នន័យភូមិសាស្ត្រដែលមានភាពជាក់លាក់ខ្ពស់ កម្មវិធីជំនាន់ថ្មីនេះជួយធ្វើឱ្យការងារវិស្វករងាយស្រួល ប៉ុន្តែមានប្រសិទ្ធភាពជាងមុន ពិសេសទាក់ទងនឹងគ្រប់គ្រងបណ្តាញផ្លូវដែកស្មុគស្មាញ និងគម្រោងផ្លូវដែកល្បឿនលឿនខ្នាតធំជាដើម។
ចំណុចលេចធ្លោដ៏សំខាន់មួយ គឺការកែលម្អឧបករណ៍ “Complex Redefine and Replace” ដែលបច្ចុប្បន្ននេះគឺអាចប្រើធរណីមាត្រទាំងខ្សែដេក និងខ្សែបញ្ឈរបាន។ ចំណុចនេះជួយឱ្យវិស្វករធ្វើបច្ចុប្បន្នភាពលើការតម្រង់ជួរ (alignments) ដ៏ទូលំទូលាយក្នុងពេលដំណាលគ្នា ដែលជួយកាត់បន្ថយយ៉ាងខ្លាំងនូវការងារដែលត្រូវធ្វើឡើងវិញ នៅពេលដែលតម្រូវការគម្រោងមានការវិវត្ត។
VIDEO
ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជាក់លាក់តាំងពីដំបូង កម្មវិធីនេះបានដាក់បញ្ចូលនូវឧបករណ៍ “Validate Regression Data” ដែលត្រួតពិនិត្យទិន្នន័យអង្កេតធៀបនឹងកម្រិតអនុគ្រោះដែលបានកំណត់ មុនពេលឈានដល់ដំណាក់កាលរចនា។
ឧបករណ៍នេះដំណើរការទន្ទឹមគ្នាជាមួយ “Cant Editor” ដែលត្រូវបានកែលម្អ និងរបាយការណ៍ស្តីពីចន្លោះសុវត្ថិភាព (clearance reporting) ថ្មី ដើម្បីធានាថាគ្រប់ការរចនាទាំងអស់ត្រូវតាមស្តង់ដារអនុលោមភាពយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់ការសាកល្បងតិចជាងមុន។
VIDEO
ការរចនាដែលមានប្រសិទ្ធភាពក៏ទាមទារនូវបរិបទបរិស្ថានផងដែរ ដែលនេះជាមូលហេតុដែល Bentley បានរួមបញ្ចូល Google Maps 3D Tiles ទៅក្នុងកន្លែងធ្វើការដោយផ្ទាល់។ ចំណុចនេះអនុញ្ញាតឱ្យវិស្វករវាយតម្លៃគម្រោងរបស់ពួកគេធៀបនឹងរូបភាព 3D ដែលមានលក្ខណៈដូចរូបពិត និងទិន្នន័យផ្កាយរណបបច្ចុប្បន្ន។
លើសពីនេះ ការសាកល្បងបច្ចេកទេសថ្មីសម្រាប់ការរួមបញ្ចូល ArcGIS ក៏ជួយឱ្យមានទិដ្ឋភាពរួមនៃគម្រោង ដែលជួយដល់ក្រុមការងារក្នុងការកំណត់អត្តសញ្ញាណចំណុចប៉ះទង្គិចដែលអាចកើតមាន និងវាយតម្លៃផលប៉ះពាល់បរិស្ថានបានកាន់តែច្បាស់លាស់។
ក្រៅពីផ្នែកធរណីមាត្រ ការធ្វើបច្ចុប្បន្នភាពនេះបានណែនាំនូវស្វ័យប្រវត្តិកម្មសំខាន់ៗ ដើម្បីជួយឱ្យវិស្វករមិនចាំបាច់ធ្វើការងារដែលដដែលៗ។ ជាឧទាហរណ៍ បច្ចុប្បន្ននេះកម្មវិធីបើកឱ្យប្រើការដំណើរការជាក្រុម (batch processing) សម្រាប់ចង្អូរដាក់ខ្សែភ្លើងកម្រិតទាប និងមានមុខងារ “white space management” ដើម្បីរក្សាទុកកំណត់ចំណាំដែលបានធ្វើដោយដៃ ទោះបីជាមានការកែសម្រួលការរចនាច្រើនដងក៏ដោយ។
VIDEO
លើសពីនេះ ដើម្បីការពារមូលដ្ឋានគ្រឹះនៃគម្រោង ប្រព័ន្ធត្រួតពិនិត្យសុខភាពឯកសារ “Civil File Health Monitoring” ថ្មី ដើរតួជាអ្នកការពារស្វ័យប្រវត្តិ ដោយតាមដានប្រវត្តិឯកសារ និងធ្វើការជួសជុលដោយស្វ័យប្រវត្តិ ដើម្បីការពារការខូចខាតទិន្នន័យ។
សូមចុះឈ្មោះឥឡូវនេះ ដើម្បីស្វែងយល់ជាមួយអ្នកជំនាញ “What’s New in OpenRail Designer 2025 ”
- Video Advertisement -