កម្ពុជា​បញ្ជា​ទិញ​ឡបច្ចេកទេស​​ដុត​សំណល់​វេជ្ជសាស្ត្រ និង​​ប្លាស្ទិក​គ្មាន​ផ្សែងជា​ច្រើនគ្រឿងពី​​ជប៉ុន

នាពេលខាងមុខនេះ កម្ពុជានឹងអាច​មាន​ឡ​ដុតសំណល់​វេជ្ជសាស្រ្តនិងសំណល់​ប្លាស្ទិកនៅ​គ្រប់​ស្រុក ជាផលិតផលជប៉ុន ខណៈបច្ចុប្បន្នក្រសួងបរិស្ថានកម្ពុជា​បាន​បញ្ជា​ទិញ​ឡបច្ចេកទេស​សម្រាប់​ដុត​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​ប្លាស្ទិក​គ្មាន​ផ្សែង​ច្រើន​គ្រឿងពី​​ជប៉ុនរួចរាល់ហើយ។

នេះបើ​តាម​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ថ្លែងក្នុង​សន្និសីទសារព័ត៌មានប្រាប់ពី​ដំណឹង​នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ កាល​ថ្ងៃទី ១៩ ខែកុម្ភៈ គឺ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​វិល​ត្រឡប់​ពី​ការ​បំពេញ​បេសកកម្មនៅ​ក្នុង​ប្រទេស​ជប៉ុន ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបញ្ជាទិញឡសំណល់វេជ្ជសាស្ត្រនិងសំណល់ប្លាស្ទិកជាច្រើនគ្រឿង ដើម្បីយកមកប្រើប្រាស់នៅកម្ពុជា។ ឡនោះមានបច្ចេកទេសល្អ គ្មានផ្សែង មានតែចំហាយទឹក ប៉ុន្តែនឹងជំនួសមកវិញដោយការប្រើប្រាស់ថាមពលទាញពីប្រភពពន្លឺព្រះអាទិត្យ(Solar)។ តាមរយៈការបញ្ជាទិញនេះ ឯកឧត្តមសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុនបន្ថែមទៀត ព្រមទាំង​ធ្វើឱ្យ​មួយ​ស្រុក​មាន​១ គ្រឿង។

បន្ថែម​ពីការបញ្ជាទិញឡនេះដែរ ក្រសួងបរិស្ថាន ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ ​សហព័ន្ធ​សមាគម​មេធាវីជប៉ុន លើការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន ការពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន និងការកសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]