តើការប្រើប្រព័ន្ធឌីជីថលបង្កើនប្រសិទ្ធភាពសំណង់រថភ្លើងខ្នាតយក្សនៅអង់គ្លេសដូចម្ដេច?

Arcadis ដែលជាក្រុមហ៊ុនដឹកនាំលំដាប់ពិភពលោកក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗបានបង្ហើបថាអាថ៌កំបាំងនៃភាពជោគជ័យក្នុងការសាងសងផ្លូវរថភ្លើងខ្នាតយក្សនៅប្រទេសអង់គ្លេសគឺមិនមែនដោយសារតែការប្រើគ្រឿងចក្រទំនើបៗនោះ ប៉ុន្តែគន្លឹះសំខាន់បំផុតគឺជាប្រព័ន្ធឌីជីថល និងបុគ្គលិកដែលស្ទាត់ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនោះ។

លោក Andrew Germain នាយកបច្ចេកទេសរងនៅក្នុងផ្នែកផ្លូវដែកនៃ Arcadis

លោក Andrew Germain នាយករងបច្ចេកទេសនៅក្រុមហ៊ុន Arcadis ថ្មីៗនេះបានចែករំលែកអំពីរបៀបក្រុមហ៊ុនរបស់លោកកំពុងប្រើប្រាស់កម្មវិធី 3D កម្រិតខ្ពស់ ដើម្បីកែលម្អបណ្តាញផ្លូវរថភ្លើងនៅចក្រភពអង់គ្លេស។

តាមរយៈការផ្លាស់ប្តូរពីការគូរប្លង់លើក្រដាសបែប 2D ហើយមកប្រើបច្ចេកវិទ្យា “Digital Twins”  និងការរចនាម៉ូដ 3D ក្រុមការងារអាចស្វែងរកកំហុសបានតាំងពីមុនពេលចាប់ផ្តើមសាងសង់ម៉្លេះ។

ការផ្លាស់ប្តូរទៅរកវិស្វកម្មឌីជីថល មិនមែនគ្រាន់តែដើម្បីភាពស្រស់ស្អាតនៃរូបភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការសន្សំសំចៃ និងប្រសិទ្ធភាព។ ជាក់ស្តែងក្នុងគម្រោងតែមួយ ក្រុមការងារបានកំណត់អត្តសញ្ញាណ និងកែសម្រួល “ចំណុចជាន់គ្នា” (ការរចនាដែលជាន់គ្នា) តាមប្រព័ន្ធឌីជីថលបានជាង ២៦,០០០ ចំណុច ដែលជួយការពារកំហុសឆ្គងដែលមានតម្លៃថ្លៃបំផុតក្នុងកំឡុងពេលសាងសង់។

លើសពីនេះ ការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីបង្កើតជារូបភាពរស់រវើក (Animation) នៃទិដ្ឋភាពរបស់អ្នកបើកបររថភ្លើង បានកាត់បន្ថយការចុះពិនិត្យទីតាំងផ្ទាល់ដល់ទៅ ៩០% ដែលជួយកាត់បន្ថយហានិភ័យដល់បុគ្គលិក និងការបិទផ្លូវរថភ្លើងយ៉ាងច្រើន។ បន្ថែមពីនេះ ឧបករណ៍ដូចជា MicroStation បានជួយឱ្យការងារដែលធ្លាប់ចំណាយពេលរាប់សប្តាហ៍ ឱ្យមកនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ឧទាហរណ៍នៃការប្រើប្រាស់ប្រព័​ន្ធឌីជីថលមួយគឺគម្រោងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ Cambridge South។ គម្រោងនេះគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ ២០២៦ ដែលរួមមានការធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើងប្រវែង ៣ ម៉ាយ និងការសាងសង់ស្ថានីយថ្មីស្រឡាងមួយ។

នៅត្រឹមឆ្នាំ ២០៤៣ ស្ថានីយនេះត្រូវបានរំពឹងថានឹងបម្រើអ្នកដំណើរចំនួន ២.៤ លាននាក់ជារៀងរាល់ឆ្នាំ និងកាត់បន្ថយការធ្វើដំណើរតាមរថយន្តលើដងផ្លូវបានជាង ១,១០០ គ្រឿងក្នុងមួយថ្ងៃ។

ក្រៅពីភាពពិសេសនៃឧបករណ៍ឌីជីថល លោក Germain ក៏បានឱ្យដឹងថា ភាពច្បាស់លាស់នៃវិស្វកម្មដោយផ្អែកលើប្រព័ន្ធឌីជីថល គឺផ្តោតលើមនុស្សដែលមានជំនាញក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនោះផងដែរ។

លោក Germain បានកត់សម្គាល់ថា ការបង្រៀនក្រុមការងារឱ្យមានភាពហ្មត់ចត់ក្នុងវិជ្ជាជីវៈ និងមានជំនាញចេះប្រើឧបករណ៍ឌីជីថលគឺជារឿងសំខាន់។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]