ធនាគារ FTB ប្រារព្ធពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលថ្មី “FTB Tower”

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសបើកការដ្ឋានជាផ្លូវការនូវ ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានឈ្មោះថា “FTB Tower”។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ បានរៀបចំឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងនេះមានផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ កម្ពស់ ២៨ជាន់ ជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជាចំណត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។

អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ។

ការសាងសង់អគារ “FTB Tower” នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារFTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧៩។

ធនាគារFTB បានផ្តល់សេវាកម្មធនាគារដល់អតិថិជនអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ហើយនៅតែបន្តខិតខំដើម្បីអត្ថប្រយោជន៍ និងការពេញចិត្តរបស់អតិថិជនទាំងអស់នៅក្នុងវិស័យធនាគារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាមួយនឹងការវិនិយោគសរុបចំនួន១១២ លានដុល្លារអាមេរិក អគារ FTB Tower គឺជាអគារការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់ និងនៅមានចំនួនតិចតួចនៅឡើយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

អគារការិយាល័យកម្រិត A នេះត្រូវបានគូសប្លង់ និងរចនារូបរាងឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Aedas ជាក្រុមហ៊ុនស្ថាបត្យកម្មឆ្នើមកំរិតអន្តរជាតិ និងសាងសង់ឡើងដោយក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd (CCM) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China State Construction Engineering ដែលជាប់ចំណាត់ថ្នាក់ទី១៣ ចេញផ្សាយដោយ The Fortune Global 500 ក្នុងឆ្នាំ២០២១។

ការសាងសង់នឹងត្រូវប្រើប្រាស់នូវសម្ភារទំនើបៗ រួមទាំងបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយស្វ័យប្រវត្តិកម្ម សុវត្ថិភាពអគ្គិភ័យ ការសន្សំសំចៃថាមពល និងការការពារបរិស្ថាន ស្របតាមបទប្បញ្ញត្តិក្នុងការសាងសង់អគារស្តង់ដារថ្នាក់ជាតិ និងតំបន់។

សម្រាប់រូបរាងអគារត្រូវបានរចនាឡើងក្នុងគំនិតនាំយកមកនូវអគារទំនើប ដែលរូបរាងអគារជានិមិត្តសញ្ញារបស់ធនាគារFTB មានរូបព្រះព្រហ្ម ហើយក៏ជានិមិត្តរូបមួយដែលបង្ហាញពី ‘ភាពរឹងមាំ និងបំណងប្រាថ្នាអនាគតច្បាស់លាស់’។

អគារFTB Tower ក៏ដើរតួនាទីក្នុងការកំណត់គោលដៅនៃនិរន្តរភាព និងជាអគារការិយាល័យទំនើប ដែលជាការដាក់បញ្ចូលគ្នារវាងវប្បធម៌កម្ពុជា និងស្ថាបត្យកម្មសហសម័យ ។ គម្រោងសំណង់អគារ FTB Tower គ្រោងនឹងប្រើរយៈពេលជិតបីឆ្នាំដើម្បីបញ្ចប់ការសាងសង់ ហើយអគារនេះនឹងក្លាយជាទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTB ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលសំខាន់ក្នុងការបង្កើត និងការពង្រីកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ធនាគារផងដែរ។ ក្រៅពីក្លាយជាសាខា និងទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTB ទីតាំងទំនេរផ្សេងទៀតរបស់អគារក៏នឹងត្រូវបានដាក់ជួលជាការិយាល័យកម្រិត A។

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលបានកើនឡើងដល់ ១,៧១ពាន់លានដុល្លារអាមេរិក ទំហំឥណទានកើន ១,១៥ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុបកើនឡើងជាង ១,៤ពាន់លានដុល្លារអាមេរិក ធនាគារ FTB បានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយក្រោមចក្ខុវិស័យ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រៀមចំណេញ! គម្រោង ភូមិមរកត របស់បុរី ប៉េង ហួត បើកលក់ជាផ្លូវការឆាប់ៗ នេះហើយ

  បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងការបើកលក់ Pre-Sale ក្នុងរយៈពេលជិតពីរខែកន្លងមកនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនៅថ្ងៃទី ១៦ -១៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះហើយ។ នេះជាដំណឹងល្អមួយសម្រាប់អតិថិជន ដែលកំពុងចាប់អារម្មណ៍ស្វែងរកផ្ទះក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ជាពិសេសផ្ទះរបស់ក្រុមហ៊ុន បុរី ប៉េង ហួត តែម្ដង ពីព្រោះនេះជាឱកាសដ៏ចំណេញមួយសម្រាប់អតិថិជនដែលកក់ក្នុងកម្មវិធីនេះ។ ក្នុងឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងផ្ដល់ជូនកាដូយ៉ាងច្រើនដល់អតិថិជនដែលធ្វើការកក់ផ្ទះ មិនចាញ់ការបើកលក់ Pre-Sale នោះទេ កាដូទាំងនោះមានដូចជា៖ ការបញ្ចុះតម្លៃយ៉ាងច្រើនសន្លឹកសន្ធាប់ ថែមជូនការដេគ័រ បន្ទប់មេគ្រួសារ ឬពេញមួយផ្ទះតាមស្តង់ដារផ្ទះគំរូ ថែមជូនឈុតឧបករណ៍សម្អាតផ្ទះឆ្លាតវៃ គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ ៦ល្ងាច។ លើសពីការសាកសួរព័ត៌មាន អតិថិជនដែលបានចូលរួមក៏មានឱកាសចុះឈ្មោះចាប់រង្វាន់រាល់ល្ងាចថ្ងៃកម្មវិធីនីមួយៗថែមទៀតផង។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/ ០១៧ ៥៩ ៦៧ […]

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។ «ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?» អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។ គួរកត់សម្គាល់ថា ៧៥% […]

ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល

  ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងក្រុង Changsha នៃខេ​ត្ត Hunan។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តោតលើ គ្រឿងចក្រសំណង់ដែលមាន “កម្រិតគុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង” ។ ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញនូវការច្នៃប្រឌិតបច្ចេកវិទ្យាសកល ក្នុងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បង្ហាញពីគុណភាពគ្រឿងចក្រសំណង់របស់ចិន ដែលផលិតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងកម្រិតស្តង់ដារសកលសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកផងដែរ។ សាលតាំងពិព័រណ៍ក្នុងឆ្នាំនេះ នឹងគ្របដណ្ដប់លើផ្ទៃដី ៣០ម៉ឺនម៉ែត្រការ៉េ ដោយមានអ្នកចូលតាំងបង្ហាញផលិតផល និងសេវាកម្មចំនួន ១៨០០ក្រុមហ៊ុន ដែលមានម៉ាកយីហោចំនួន ៣៥ប្រភេទ ក្នុងចំណោមផលិតផលល្បីៗទាំង ៥០ម៉ាក នៅលើពិភពលោក។ ពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យនេះ មកចូលរួមទស្សនាជាង ៣០ម៉ឺននាក់។ ក្នុងនោះដែរ ក៏អាចនឹងមានកិច្ចសហប្រតិបត្តិការគិតជាទឹកបា្រក់ប្រមាណជា ៨ពាន់លានដុល្លារ ដោយបូករួមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃឧស្សាហកម្មនេះផងដែរ។ ក្នុងនាមជាការតាំងពិព័រណ៍គ្រឿងចក្រសំណង់ធំមួយក្នុងចំនោមការតាំងពិពណ៌គ្រឿងសំណង់ធំៗទាំងបីនៅលើពិភពលោក CICEE បានក្លាយជាឧបករណ៍វាស់ស្ទង់មួយសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ២០១៩មក ដោយសារតែមានការពង្រីកខ្លួនជារៀងរាល់ឆ្នាំ។ ពិព័រណ៍នៅឆ្នាំនេះ ផ្តោតសំខាន់លើ “កម្លាំងផលិត និងកម្រិតគុណភាព” ដែលកំណត់ឡើងវិញនូវអនាគតនៃគ្រឿងចក្រសំណង់របស់ប្រទេសចិន តាមរយៈការបង្ហាញនៃបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ខ្លួនចំនួន ១៥០០ប្រភេទ ក្នុងវិស័យឌីជីថលភាវូបនីយកម្ម […]

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]

ពិព័រណ៍សំណង់អន្តរជាតិ CICEE2025 នៅខេត្ត Hunan ប្រទេសចិន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥

  ពិព័រណ៍សម្ភារៈសំណង់អន្តរជាតិ Changsha International Construction Equipment Exhabition (CICEE) បានក្លាយជាព្រឹត្តិការណ៍ឧស្សាហកម្មសំណង់ដ៏សំខាន់មួយដែលនឹងរួមបញ្ចូលវេទិកាអន្តរជាតិ ដែលមានការប្រកួតប្រជែងជាអន្តរជាតិ ការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបៗនៅក្នុងឧស្សាហកម្មសំណង់ និងការបង្ហាញរចនាប័ទ្មសហគ្រាសជាសកលផងដែរ។ CICEE2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Changsha ក្នុងខេត្ត Hunan ប្រទេសចិន។ ការតាំងពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផលជាង ១៨០០ប្រភេទ ដែលរួមមាន គ្រឿងចក្រម៉ាកល្បីៗចំនួន ៣៥ប្រភេទ មកពីជុំវិញពិភពលោក និងផលិតផលក្នុងស្រុកចំនួន ៥០មុខ។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានភ្ញៀវទាំងក្នុង និងក្រៅស្រុកមកចូលរួមទស្សនាប្រមាណជា ៣០ម៉ឺននាក់ ក្នុងនោះដែរក៏នឹងមានវត្តមានរបស់បុគ្គលសំខាន់ៗ ដែលនឹងមកចូលរួមប្រមាណជា ៩ម៉ឺននាក់ថែមទៀតផង។ បើគិតជាទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការមួយនេះមានប្រមាណជាជាង ៦០ពាន់លានយន់។ កម្មវិធីសំខាន់ៗនៅអំឡុងពេលតាំងពិព័រណ៍ នឹងមានការបង្ហាញនូវផលិតថ្មីៗ ដែលមានគុណភាពខ្ពស់ អាចជួយលើកកម្ពស់កិច្ចការងារក្នុងឧស្សាហកម្មសំណង់ ដោយធានាជូននូវគុណភាព រួមជាមួយនឹងបច្ចកវិទ្យាថ្មីទំនើបៗជាង ១៥០០ប្រភេទ ដែលនឹងធ្វើការដាក់បង្ហាញក្នុងអំឡុងពេលនោះ។ ពិព័រណ៍មួយនេះក៏នឹងផ្តោតលើគោលការសំខាន់បីគឺ “គុណភាព ភាពឆ្លាតវៃ និងភាពបៃតង” យើងនឹងធ្វើការងារនេះឱ្យល្អបំផុតសម្រាប់ឧស្សាហកម្មសេវាកម្មផងដែរ។ ពិព័រណ៍ […]