ADB ជួយកម្ពុជា ៧៣លានដុល្លារ ដើម្បិជំរុញវិស័យជលផលតាមតំបន់ឆ្នេរសមុទ្រ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧៣លានដុល្លារអាមេរិក ដើម្បីជំរុញភាពធន់អាកាសធាតុ និងវិស័យជលផលតាមតំបន់ឆ្នេរ និងសមុទ្រនៅកម្ពុជាឱ្យមាននិរន្តរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

កញ្ចប់ហិរញ្ញប្បទាននេះ រួមមាន ៤១លានដុល្លារជាកម្ចីពីADB  ២២ លានដុល្លារជំនួយរបស់មូល​និ​​ធិ ADB  និង ១០ លានដុល្លារ​ជាកម្ចីរបស់មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។

ក្រៅពីនេះ ក៏មានកម្ចីបន្ថែមចំនួន ២០លានដុល្លារ ពី French Development Agency ផងដែរ។

បើតាមអ្នកជំនាញការជាន់ខ្ពស់របស់ធនាគារ ADB ផ្នែកកសិកម្ម និងធនធានធម្មជាតិសម្រាប់តំបន់អាស៊ីអាគ្នេយ៍ Alvin Lopez បានឱ្យដឹងថាគម្រោងនេះ គឺជាការវិនិយោគដំបូង និងដ៏សំខាន់របស់ធនាគារ ADB ក្នុងវិស័យជលផលតំបន់សមុទ្រ និងតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ផែនការសកម្មភាពចំពោះនិរន្តភាពសេដ្ឋកិច្ចព​​ណ៌​​ខៀវ និងសុខុមាសភាពសមុទ្រ (Action Plan for Healthy Oceans and Sustainable Blue Economies)។

សេចក្តីប្រកាសពត៌មានបានឱ្យដឹងបន្ថែមថា ការនេសាទហួសហេតុ និងការប្រែប្រួលអាកាសធាតុ បានបណ្តាលឱ្យធ្លាក់ចុះនៃការផ្គត់ផ្គង់ជលផល ដែលបង្កផលប៉ះពាល់ដល់សហគមន៍តាមតំបន់ឆ្នេរ និងអាជីវកម្មជលផល និងបង្កការឡើងតម្លៃជលផលកាន់តែខ្ពស់។

គម្រោងនេះ នឹងជួយពង្រឹងវិស័យជលផលតាមតំបន់សមុទ្ររបស់កម្ពុជា ខណៈដែលធនាគារ ADB ក៏បាននឹងកំពុងជួយរួមចំណែការផ្គត់ផ្គង់ជលផល និងប្រព័ន្ធអេកូឡូស៊ីនៅឈូងសមុទ្រថៃផងដែរ។

ជាមួយនឹងគម្រោងនេះ ខេត្តបួនដែលជាប់មាត់សមុទ្ររបស់កម្ពុជា រួមមាន ខេត្តកំពត កែប កោះកុង និងព្រះសីហនុ នឹង​អាចកាត់បន្ថយការធ្លាក់ចុះយ៉ាងកំហុកនៃជលផល និងទទួលបានការលើកកម្ពស់សមុទ្រវប្បកម្ម និងពង្រឹងជម្រក​ត្រី ដើម្បីធ្វើឱ្យសុវត្ថិភាពអាហារសមុទ្រកាន់តែប្រសើរ។

បន្ថែមពីនេះ គម្រោងនេះនឹងជួយឱ្យអាជីវកម្មនេសាទតាមសមុទ្រប្រមាណ ៤០% កាន់តែបង្កបង្កើនផល និងក្លាយជាសហគ្រាសដែលមាននិរន្តរភាពដោយអាចអោយសហគមន៍តំបន់ឆ្នេរ និងអាជីវកម្មតូចៗ អាចរកចំណូលបានច្រើនយ៉ាង ហើយអាចអភិវឌ្ឍន៍ខ្លួនទៅជាសហគ្រាសមួយដែលជោគជ័យ។

គួរបញ្ជាក់ថា អនុវិស័យជលផល គឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ស្មើនឹង ៨% ទៅ១០% នៃផលិតផលក្នុងស្រុកសរុប (ផសស)។ ជលផលសមុទ្រ ស្មើនឹង ១៣%​ នៃអនុវិស័យជលផលទាំងមូល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]