ADB ផ្ដល់កម្ចី ២លានដុល្លារ សាងសង់ទីលានចាក់សំរាមទំហំ ១០ ហិកតា នៅខេត្តកំពត

គម្រោងទីលានចាក់សំរាមតម្លៃជាង ២ លានដុល្លារ ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ ១០ហិកតា ក្នុងខេត្តកំពត ជារួមសម្រេចបានប្រមាណ ១៦% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ។

នេះបើយោងតាមការពិនិត្យការដ្ឋានជាក់ស្ដែងរបស់អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ កាលពីថ្ងៃទី ២៧ កក្កដា។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូខេត្តកំពត ដែលបានចាប់អនុវត្តកាលថ្ងៃទី ៩ ខែកក្កដា កន្លងទៅ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

គម្រោងទាំងមូលរួមមាន ការសាងសង់ទីលានចាក់សំរាមចំនួន ២កន្លែង ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាមចំនួន ២កន្លែង ទីលានត្រង់ទឹកកខ្វក់ អគាររដ្ឋបាល និងអណ្ដូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹកជាដើម។

លើសពីនេះ គម្រោងរួមមាន ការជួសជុលផ្លូវចូលទីលានកប់សំរាម បង្កើតកន្លែងថ្លឹងរថយន្ត កន្លែងស្តុក និងញែកសំរាម ក៏ដូចជាសាងសង់របងព័ទ្ធជុំវិញទីលានចាក់សំរាមផងដែរ។

ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា ការសាងសង់ទីលាននេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាសំរាមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាដើម្បីលើកកម្ពស់អនាម័យបរិស្ថានក្នុងក្រុងកំពតផងដែរ។

គួរបញ្ជាក់ថា គម្រោងនេះទទួលការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ដោយប្រើពេលសាងសង់រយៈពេល១ឆ្នាំ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]