ADB ផ្ដល់ហិរញ្ញប្បទាន ៦៦លានដុល្លារដល់កម្ពុជាដើម្បីសាងសង់ផ្លូវចំនួន ២២ ខ្សែ

រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានទទួលហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ចំនួន ៦៦លានដុល្លារអាមេរិក ដើម្បីកែលម្អផ្លូវជនបទចំនួន ២២ខ្សែ នៅតាមបណ្តាខេត្តចំនួន ៥ ឲ្យទៅជាផ្លូវកៅស៊ូ។

ការព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងនេះត្រូវបានបានចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Hideaki Iwasaki នាយកស្តីទីស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។

ផ្លូវទាំង ២២ ខ្សែនេះ មានប្រវែងសរុបចំនួន ៣៥៩,៨ គីឡូម៉ែត្រ ដែលនឹងកែលម្អប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) និងជាផ្លូវបេតុង។ ផ្លូវទាំងនេះនឹងសាងសង់នៅតាមបណ្តាខេត្តគោលដៅចំនួន ៥ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងក្រចេះ។ គម្រោងនេះនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រដ្ឋាភិបាល រួមមានការធានាលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទឲ្យមានគម្លាតខិតជិតទីប្រជុំជននៅឆ្នាំ ២០២៥។

ក្នុងថ្ងៃនោះដែរ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានផ្តល់ជំនួយប្រមាណ ១៤១ លានដុល្លារផងដែរសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន សម្រាប់គាំទ្រដល់ការបង្កើនចំណូលដល់ប្រជាពលរដ្ឋតាមទីជនបទច្រវាក់ផលិតកម្មកសិកម្ម។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរំលឹកឡើងវិញថា កន្លងមក ADB បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ២,៩៥ ពាន់លានលានដុល្លារអាមេរិក ដែលក្នុងនោះទឹកប្រាក់ប្រមាណ ២,៤៦ ពាន់លានដុល្លារអាមេរិកជាឥណទានសម្បទានសម្រាប់អនុវត្តគម្រោងចំនួន ១០១ និងទឹកប្រាក់ចំនួន ៤៨៧ លានដុល្លារអាមេរិកទៀតជាហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោងចំនួន ៥១។

ក្រៅពី ADB កាលពីខែមិថុនាកន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានទទួលជំនួយពីធនាគារពិភពលោកចំនួន ៦០ លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវជនបទចំនួន ២៥ ខ្សែ ក្នុងខេត្តចំនួន៦ ក្នុងព្រះរាជាណាចក្រកម្ពុជាដែរ (អានបន្ថែម)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]