ADB ផ្តល់ប្រាក់កម្ចី ៤០លានដុល្លារ ជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ពិសេសSME

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ៤០លានដុល្លារ ដើម្បីជួយបង្កើនស្ថិរភាពវិស័យហិរញ្ញវត្ថុកម្ពុជា ពិសេសសម្រាប់វិស័យSME ដែលរងសម្ពាធពីវិបត្តិកូវីដ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

បើតាមលោកស្រី Benita Ainabe អ្នកឯកផ្នែកហិរញ្ញវត្ថុរបស់ធានាអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា ជំនួយនេះ នឹងជួយអភិវឌ្ឍនូវវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ឱ្យងើបឡើងពីជំងឺរាតត្បាត ពោលគឺដើម្បីធានាការទទួលបានឥណទាន។

ការផ្តល់ជំនួយនេះ គឺជាអនុកម្មវិធីទី៣ នៃកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីបានអនុវត្តអនុកម្មវិធីចំនួន ២ រួចមកហើយ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩។

គួរបញ្ជាក់ថា ការផ្តល់កម្ចីនេះ ធ្វើឡើងក្រោយ ADB ពិនិត្យឃើញថា ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាមិនទាន់អភិវឌ្ឍបានពេញលេញ ខណៈប្រជាពលរដ្ឋកម្ពុជាត្រឹមតែ១៨% ប៉ុណ្ណោះ ដែលមានការយល់ដឹងផ្នែកហិរញ្ញវត្ថុ។

ក្រៅពីផ្ដល់កម្ចីនេះ ADB ក៏បានក្រើនរំលឹកថា ជំងឺរាតត្បាតកូវីដ១៩ កំណើនលើសលុបនៃកម្ចីអចលនទ្រព្យ និងកំណើនឥណទានលឿន នៅតែជាកត្តាបង្កហានិភ័យដល់វិស័យហិរញ្ញវត្ថុកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]