សម្តេច៖ សក្ដានុពលវត្ថុធាតុដើមនៅកម្ពុជា ជាកំលាំងទាញដ៏រឹងមាំសម្រាប់ការវិនិយោគកសិឧស្សាហកម្ម

សម្តេចតេជោ ហ៊ុន សែន ដាក់ក្តីរំពឹងខ្ពស់ថា កម្ពុជានឹងអាចទាក់ទាញការវិនិយោគកសិឧស្សាហកម្មកាន់តែច្រើន ដោយសារកម្ពុជាមានសក្តានុពលវត្ថុធាតុដើមកសិកម្មជាច្រើន ដែលមិនទាន់ត្រូវបានកែច្នៃ។​

សម្តេចលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានទាក់ទាញវិនិយោគមកលើវិស័យកាត់ដេរ ប៉ុន្តែកម្ពុជាអត់ទាន់បានទាក់ទាញវិនិយោគសម្រាប់បង្កើតតម្លៃបន្ថែមដល់វត្ថុធាតុដើមក្នុងស្រុក។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងចង់កែច្នៃផលិតផលកសិកម្ម ដើម្បីទាក់ទាញឧស្សាហកម្មមកកែច្នៃ ដែលហៅថាកសិ-ឧស្សាហកម្ម ហើយកំពុងឈានដល់កសិ-ពាណិជ្ជកម្ម ដែលតភ្ជាប់ជាមួយទីផ្សារ ដែលនេះជាការបង្កើតតម្លៃបន្ថែមដល់កសិកម្មក្នុងស្រុក”។​

សម្តេចតេជោបញ្ជាក់ទៀតថា ថ្ងៃក្រោយប្រទេសកម្ពុជាអាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះប្រទេសកម្ពុជាមានអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទីគឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបានជាង ១.១៨លាន តោន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋ និងឯកជន រួមគ្នាលើកម្ពស់កសិផលក្នុងស្រុក តាមរយៈចុះអនុស្សរណៈដ៏សំខាន់មួយ

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនផលិតចំណីសត្វល្បីៗចំនួនប្រាំមួយ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងលើកកម្ពស់ផលិតផលកសិកម្មសំខាន់ៗដូចជា៖ ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមផ្សេងៗ ក្នុងប្រទេសកម្ពុជា។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្រុមហ៊ុនទាំង ៦នោះរួមមាន៖ ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩.០០០ តោន ដំឡូងមីចំនួន ៨១.៦០០ តោន កញ្ជុងអង្ករចំនួន ៥១. ១៣០ […]

អឺរ៉ុបសម្រេចវិនិយោគជាង ៨៦លានដុល្លារ ដើម្បីធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា

សហភាពអឺរ៉ុបបានប្រកាសពីការវិនិយោគដ៏សំខាន់ចំនួនជិត ៨០លានអឺរ៉ូ (ប្រហែល ៨៦លានដុល្លារ) ក្នុងគោលបំណងផ្លាស់ប្តូរវិស័យកសិកម្មរបស់កម្ពុជា និងលើកកម្ពស់លទ្ធភាពទទួលបានរបស់កសិករទាំងទីផ្សារក្នុងស្រុក និងពិភពលោក។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ​នៅ​រាជធានី​ភ្នំពេញ ក្រោមវត្តមានរបស់ឯកឧត្ដម​សាស្ត្រាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Nicola Beer អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប (EIB)។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់ជំនួយឥតសំណងចំនួន ១៥លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដើម្បីគាំទ្រកម្មវិធីដ៏ទូលំទូលាយមួយដែលមានគោលបំណងជំរុញសេដ្ឋកិច្ចជនបទ និងកែលម្អពាណិជ្ជកម្មផលិតផលកសិកម្ម។ គោលដៅចម្បងរបស់កម្មវិធីនេះ រួមមាន ការធ្វើទំនើបកម្មក្នុងការអនុវត្តកសិកម្ម ការលើកកម្ពស់សន្តិសុខស្បៀង និងការពង្រឹងសក្តានុពលនាំចេញកសិផលកម្ពុជា។ បន្ថែមពីលើជំនួយរបស់សហភាពអឺរ៉ុបនេះ ត្រូវបានបន្លែមលើប្រាក់កម្ចី ៦០លានអឺរ៉ូ ពី EIB Global និងបន្ថែមចំនួន ៤,៥លានអឺរ៉ូទៀត សម្រាប់ជំនួយបច្ចេកទេស ដែលនាំមកនូវការវិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបឈានដល់ ៧៩,៥លានអឺរ៉ូ (ស្មើនឹងជាង ៨៦លានដុល្លារអារមេរិក) ។ មូលនិធិនេះត្រូវបានព្យាករថានឹងលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជាយ៉ាងសំខាន់ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ម៉ឺនគ្រួសារ កសិករខ្នាតតូចចំនួន ២៥.០០០ និងអាជីវកម្មកសិឧស្សាហកម្មចំនួន ៥០០។ គំនិតផ្តួចផ្តើមដ៏សំខាន់ៗនេះ នឹងរួមបញ្ចូលការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពិសោធន៍កសិកម្មជាតិ […]

វិនិយោគិនចិន ស្នើកម្ពុជាវិនិយោគបង្កើតសួនកសិ-ឧស្សាហកម្មកែឆ្នៃផលិតផលកសិកម្មនៅកម្ពុជា

ប្រតិភូចិនបានដឹកនាំក្រុមអ្នកវិនិយោគសរុបប្រមាណជា ៥០ក្រុមហ៊ុន មកកម្ពុជាដើម្បីធ្វើការស្នើសុំវិនិយោគបង្កើតសួនកសិ-ឧស្សាហកម្ម ដោយផ្តោតលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា សំដៅដល់ការប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មពិសេសនាពេលអនាគត។ ការស្នើនេះធ្វើឡើង ក្នុងជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយក្រុមអ្នកវិនិយោគចិនសរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ  និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូចិនដែលមកស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមថា គណៈប្រតិភូ គួរតែសិក្សាពិនិត្យលទ្ធភាពវិនយោគ រួមមាន៖ រោងចក្រឧស្សាហកម្ម ឧស្សាហកម្មយានយន្ត ឧស្សាហកម្មអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម និងកសិ-ឧស្សាហកម្ម ការកែច្នៃចំណីអាហារ ថាមពលបៃតង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស វិស័យអប់រំបណ្តុះបណ្តាល វិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថល សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗជាដើម។ ជាការឆ្លើយតប លោកស្រី Li Fengzhi […]

ក្រុមហ៊ុនផលិតថាមពលមកពីចិន ចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម និងថាមពល

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Chilwee Group ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតថាមពល ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅក្នុងខេត្ត Zhejiang ប្រទេសចិន មានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតលើវិស័យកសិកម្ម និងថាមពល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក លាន់ អ៊ីនតុង ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយនៅប្រទេសចិន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះ បានលើកឡើងពីសក្តានុពលដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ឯកឧត្តម ជា វុទ្ធី បានសង្កត់ធ្ងន់លើឱកាសដ៏មានសក្តានុពលក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងកំណត់ខេត្តសំខាន់ៗដែលសមស្របនឹងការដាំដុះស្វាយចន្ទីផងដែរ។ នៅក្នុងវិស័យថាមពល ក្រុមហ៊ុន Chilwee Group  អាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូឆាប់ធ្វើការសម្រេចចិត្តវិនិយោគ ដើម្បីទាញយកប្រយោជន៍ពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ ជាការឆ្លើយតប លោក លាន់ អ៊ីនតុង បានបានថ្លែងអំណរគុណដល់CDC ដែលបានពន្យល់យ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា […]

ម៉ាឡេស៊ី ចង់វិនិយោគផលិតទឹកដោះគោស្រស់នៅកម្ពុជា និងនាំយកត្រីពីកម្ពុជាចូលទីផ្សាររបស់ខ្លួន

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ម៉ាឡេស៊ីបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើការផលិតទឹកដោះគោស្រស់នៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំសំខាន់មួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី។ រដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការដោះស្រាយតម្រូវការទីផ្សារក្នុងស្រុករបស់ខ្លួន ដោយបញ្ជាក់ពីការកើនឡើងនៃតម្រូវការទឹកដោះគោស្រស់។ លើសពីនេះ លោកបានបង្ហើបថា ម៉ាឡេស៊ីមានបំណងនាំចូលអង្ករ និងត្រីរស់ ពីកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការខ្វះខាតការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសម៉ាឡេស៊ី។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងការសាទរចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ម៉ាឡេស៊ី ដោយបានគូសបញ្ជាក់ពីការរួមផ្សំវិស័យកសិកម្មដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ ឯកឧត្តម​បាន​ចង្អុល​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ផលិត​អង្ករ និង​ត្រី​ដែល​មាន​គុណភាព​ខ្ពស់ ដែល​មិន​ត្រឹម​តែ​មាន​តម្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាចបំពេញ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​ម៉ាឡេស៊ី​ផង​ដែរ។ ឯកឧត្តម​បាន​កត់​សម្គាល់​ថា៖ «អង្ករ​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ​ចំពោះ​គុណភាព និង​រសជាតិ​ឆ្ងាញ់»។ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញពាណិជ្ជកម្មកសិកម្មរវាងប្រទេសរបស់ពួកគេ ដែលជាមធ្យោបាយមួយដើម្បីបង្កើនសន្តិសុខស្បៀង និងជួយដល់សេដ្ឋកិច្ចក្នុងស្រុក។ កិច្ចសហការនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមទៅវិញទៅមកដែលប្រទេសទាំងពីរកំពុងប្រឈម ដោយធានាថាកម្ពុជាអាចផ្តល់ផលិតផលរបស់ខ្លួន ខណៈដែលម៉ាឡេស៊ីកំពុងតម្រូវការស្បៀងអាហារផងដែរ។ នៅពេលដែលប្រទេសកម្ពុជា និងម៉ាឡេស៊ីឆ្ពោះទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមដ៏មានសក្តានុពលទាំងនេះ ភាពជាដៃគូបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកំណើនកសិកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ - Video Advertisement -

រដ្ឋបាលខេត្តហ៊ឺណាន, ប្រទេសចិន ប្រកាសចង់វិនិយោគបង្កើតសួនកសិ-ឧស្សាហកម្ម នៅកម្ពុជា

តាមរយៈគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6), រដ្ឋបាលខេត្តហ៊ឺណាន បានប្រកាសពីផែនការរបស់ខ្លួន ដោយចង់វិនិយោគបង្កើតសួនកសិ-ឧស្សាហកម្មលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងធ្វើការស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយ លោក ZHAN David អនុប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ CDC បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើការស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគលើការបង្កើតសួនកសិ-ឧស្សាហកម្មសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ប្រទេសចិន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មដែលគ្រោងបង្កើតនេះ ត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។ គួររំលឹកថា ក្រុមហ៊ុន […]