គម្រោងត្រួតពិនិត្យបន្ទប់បរិច្ចាគឈាមដោយបញ្ញាសិប្បនិម្មិត ( AI ) ឈ្នះពានរង្វាន់ 2023 Enactus Brazil និង Bentley Systems iTwin4Good Challenge
អង្គការ Enactus Brazil ដែលជាអង្គភាពមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ បានរួមសហការជាមួយក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសអ្នកឈ្នះ ការប្រកួតកម្មវិធី iTwin4Good Challenge ឆ្នាំ 2023 ដែលជាការប្រកួតប្រជែងមួយរៀបចំឡើង ដើម្បីឱ្យនិស្សិតដាក់រួមបញ្ចូលគ្នានូវជំនាញអភិវឌ្ឍន៍កម្មវិធីរបស់ពួកគេ និងចំណង់ចំណូលចិត្តចំពោះសកម្មភាពសង្គម ដើម្បីដោះស្រាយបញ្ហានៅក្នុង សហគមន៍របស់គេដោយប្រើបច្ចេកវិទ្យាឌីជីថលភ្លោះ។ ក្រុម “All In” មកពី វិទ្យាស្ថានសហព័ន្ធនៃរដ្ឋ Espírito Santo Vitória បានឈ្នះពានរង្វាន់នៃកម្មវិធីនេះ តាមរយៈ គម្រោង” ត្រួតពិនិត្យបន្ទប់បរិច្ចាគឈាមដោយប្រើបច្ចេកវិទ្យា AI” របស់ខ្លួន។ សមាជិកក្រុមនិស្សិតឈ្នះពាននេះ រួមមានឈ្មោះ៖ Lucas Pessanha, Deivid Braian និង Luiz Felipe Muniz។ កម្មវិធី iTwin របស់ក្រុមនិស្សិត “ All In” ប្រើប្រាស់ថាមពលនៃកាមេរ៉ាឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត ដើម្បីតាមដានសកម្មភាពប្រើប្រាស់បន្ទប់បរិច្ចាគឈាម វាយតម្លៃតម្រូវការឈាម និងគ្រប់គ្រងកម្រិតស្តុកឈាម។ […]
អានបន្ថែមក្រុមហ៊ុន bp ជ្រើសយកកម្មវិធី AssetWise Lifecycle Information Management និង AssetWise Reliability ជាឧបករណ៍ស្ដង់ដារសម្រាប់ការគ្រប់គ្រង
កម្មវិធីនេះសម្រាប់ប្រើជាវិធីសាស្រ្តគ្រប់គ្រងព័ត៌មានទ្រព្យសកម្មក្នុងសហគ្រាសជាគូគ្នា ជាមួយនឹងកម្មវិធីគ្រប់គ្រងភាពត្រឹមត្រូវនៃរចនាសម្ព័ន្ធ និងការគ្រប់គ្រងភាពជឿជាក់ (Structural Integrity and Reliability Management) ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានចេញសេចក្តីប្រកាសថា ក្រុមហ៊ុន bp បានជ្រើសយកកម្មវិធីសូហ្វវ៊ែរឈ្មោះ AssetWise Asset Lifecycle Information Management (ALIM) និងកម្មវិធី AssetWise Reliability (AR) ដែលជាផ្នែកមួយនៃ Bentley Infrastructure Cloud របស់ក្រុមហ៊ុន Bentley យកមកប្រើប្រាស់ដើម្បីគ្រប់គ្រងព័ត៌មាន និងប្រតិបត្តិការសម្រាប់គម្រោងវិស្វកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ក្រុមហ៊ុនកាលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអ៊ិចតុន សហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុន bp បានជ្រើសរើសប្រើដំណោះស្រាយ AssetWise ALIM របស់ក្រុមហ៊ុន Bentley ជាឃ្លាំងព័ត៌មានកណ្តាល (CIS) ដើម្បីគ្រប់គ្រងការផ្លាស់ប្តូរ និងដើម្បីរក្សាព័ត៌មានសម្រាប់គម្រោង […]
អានបន្ថែមសម្តេចលើកទឹកចិត្តក្រុមហ៊ុនចិន ចូលរួមវិនិយោគនៅខេត្តសៀមរាបឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង
សម្តេចនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនដែលបានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឱ្យពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីជួយជំរុញខេត្តមួយនេះឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានលើកឡើងថា ក្នុងអំឡុងពេលអនុញ្ញាតឱ្យ ឯកឧត្ដម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ សម្តេចក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង៣ របស់ខេត្តយូណាន ដែលតែងតែមានជំនឿទុកចិត្តនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិតម្លៃ ១.១០០លានដុល្លារនេះ។ សម្តេចបានបន្ថែមទៀតថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” បានផ្តល់នូវការអភិវឌ្ឃន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ក្នុងនោះរួមមាន៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ជាដើម ។ ក្នុងជំនួបនេះ ឯកឧត្តម Wang Yubo បានបញ្ជាក់ផងដែរថា ខេត្តយូណានបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនេះទ្បើង ក្នុងក្របខ័ណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោម “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប “សាងសង់ អាជីវកម្ម និងផ្ទេរ […]
អានបន្ថែមរដ្ឋគ្រោងចំណាយ ៦០លានដុល្លារ ដើម្បីពង្រីកផ្លូវពីព្រលានយន្តហោះថ្មីទៅក្រុងសៀមរាប
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាល គ្រោងចំណាយថវិកា ៦០លានដុល្លារ សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៦ ពីចំណុចចូលព្រលានយន្តហោះថ្មីសៀមរាប ទៅកាន់ក្រុងសៀមរាប ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ។ ក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែវិច្ឆិកា សម្តេចមានប្រសាសន៍ថា គម្រោងពង្រីកផ្លូវនេះ ស្ថិតក្នុងគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលធ្វើផែនការ សម្រាប់ពង្រីក និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនសម្ព័ន្ធក្នុងក្រុងសៀមរាប។ សម្តេចបញ្ជាក់ថា៖ “រាជរដ្ឋាភិបាលបានត្រៀមរួចស្រេចហើយ ទី១ យើងនឹងពង្រីកផ្លូវជាតិលេខ៦ពីចំណុចប្រសព្វ អក្សរតេ(T) ចាប់ពីផ្លូវហាយវេព្រលានយន្តហោះថ្មីទៅដល់ទីរួមខេត្តជិត២០គីឡូ ដោយត្រូវការថវិកា ៦០លានដុល្លារ”។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា គម្រោងពង្រីកផ្លូវនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយដោយពង្រីកពីពីរគន្លងទៅ បួនគន្លង និង៦គន្លងត្រង់កំណាត់ផ្លូវមួយចំនួន។ ទន្ទឹមនេះ សម្តេចបន្ថែមទៀតថា គម្រោងទីពីរ គឺរដ្ឋកំពុងចរចាជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានសៀមរាបថ្មី ពីគម្រោងកសាងរថភ្លើងកម្រិតសាល (Monorail) ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅកាន់ទីក្រុងសៀមរាបថែមទៀតផង។
អានបន្ថែមរដ្ឋប្រកាសលើកលែងបង់កម្រៃគយចំពោះទំនិញមានតម្លៃក្រោម ១០០០ដុល្លារ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសលើកលែងការបង់កម្រៃបែបបទគយ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១.០០០ដុល្លារ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានប្រកាសកាត់បន្ថយកម្រៃប្រតិវេទន៍គយពី ១៥.០០០រៀល មក ៨.០០០រៀល ក្នុងមួយប្រតិវេទន៍ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១.០០០ដុល្លារ ព្រមទាំងលើកលែងការបង់កម្រៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន។ បន្ថែមពីនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល នឹងដាក់ឱ្យអនុវត្តនូវ៖ វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ តាមប្រព័ន្ធអេឡិចត្រូនិច វិធាន និងនីតិវិធីសម្រាប់ការរាយការណ៍អំពីទំនិញ និងការបំពេញបែបបទគយ ចំពោះបញ្ញើប្រៃសណីយ៍ បញ្ញើរហ័ស និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS), ការតភ្ជាប់ប្រព័ន្ធ ដើម្បីបញ្ជូនដោយស្វ័យប្រវត្តិនូវទិន្នន័យប្រតិវេទន៍តម្លៃគិតពន្ធគយ ការបញ្ជាក់តម្លៃគិតពន្ធគយ និង ការផ្ដល់អត្រាពន្ធអនុគ្រោះ ពីប្រព័ន្ធ […]
អានបន្ថែមរដ្ឋប្រកាសផ្តល់អាជ្ញាបណ្ណដល់អាជីវកម្មបូមលូទាំងអស់នៅភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំ
អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យប្រតិបត្តិករទាំងអស់ ដែលផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ ត្រូវសុំអាជ្ញាបណ្ណ ដើម្បីមានសិទ្ធិធ្វើអាជីវកម្មនៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់។ នេះបើតាមសេចក្តីណែនាំ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រតិបត្តិករទាំងអស់ ត្រូវស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ នៅសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាបណ្ណនេះ ផ្តល់ជូនសម្រាប់រយៈពេល ០១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ប្រតិបត្តិករដោយមិនគិតថ្លៃ។ ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមានសិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និង បញ្ចេញចោលសំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដែលមានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ មានតម្លៃជាង ១លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ ហើយជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលមានសមត្ថភាពកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី។ (អានបន្ថែម)
អានបន្ថែមបារាំងសន្យាបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុល ព្រះបរមរាជវាំង
សាធារណរដ្ឋបារាំង បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង។ នេះបើតាមសេចក្តីប្រកាសពត៌មានស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ ក្នុងជំនួបនេះ ព្រះបរមនាថ នរោត្តម សីហមុនី បានលើកឡើងដោយរំពឹងជាខ្លាំងចំពោះ (១) គម្រោងនៃការសិក្សាការ ជួសជុល និងការពង្រីកសារមន្ទីរជាតិដោយអ្នកជំនាញរបស់បារាំង (២) កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។ ចំណែក ឯកឧត្តម Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់វិស័យវប្បធម៌ ជាពិសេសគម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។ មួយវិញទៀត តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ ឯកឧត្តមប្រធានាធិបតីបារាំង បានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon […]
អានបន្ថែមជប៉ុនជួយកម្ពុជាជាង ៤២ម៉ឺនដុល្លារ អនុវត្តគម្រោងសំខាន់៣ នៅឧត្តរមានជ័យ កំពង់ឆ្នាំង និងស្ទឹងត្រែង
ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ នេះបើតាមពិធីចុះហត្ថលេខាលើ កិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជំនួយនេះ នឹងអនុវត្តលើគម្រោងចំនួន ០៣ ដូចខាងក្រោម៖ ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារ)។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នូវថវិកាចំនួន ១៣៧,២០៧ដុល្លារ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានបច្ចុប្បន្នដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាពក្នុងការធ្វើដំណើរប្រចាំ ថ្ងៃប្រកបដោយសុវត្ថិភាព។ ទី៣៖ […]
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ វិច្ឆិកា ២០២៣។ នាឱកាសនោះដែរ សម្តេចបានសង្កត់ធ្ងន់ពីចក្ខុវិស័យវែងឆ្ងាយនៃការសម្រេចចិត្តប្តូរពីព្រលានយន្តហោះចាស់ដែលមានចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប មកសង់ព្រលានយន្តហោះថ្មី មានចម្ងាយរហូតដល់ ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប នោះក៏ព្រោះតែរដ្ឋាភិបាលបានឈរលើគោលដៅសំខាន់ពីរ គឺអភិវឌ្ឍន៍ និងអភិរក្ស ដើម្បីចូលរួមថែទាំសម្បត្តិដូនតាខ្មែរឱ្យបានយូរអង្វែង ។ សម្តេចបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចនៅទូទាំងប្រទេសនិយាយជារួម។ គួររំលឹកថា មុនពេលសម្ពោធបើកជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានបើកដំណើរការបណ្តោះអាសន្ន បានរយៈពេល១ខែហើយ កាលពីថ្ងៃទី១៦ តុលា ២០២៣ កន្លងទៅនេះហើយ។ (អានបន្ថែម) ក្នុងអំឡុងពេល១ខែនេះ ទទួលបានជើងហោះហើរមកកាន់ខេត្តសៀមរាបចំនួន ៣៤ជើងក្នុង១ថ្ងៃ។ ចំនួនភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានជាង៣ពាន់នាក់ក្នុង១ថ្ងៃ ដែលពីមុនមានត្រឹមតែ១ពាន់នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ តែនៅមុនពេលវិបត្តិកូវីដ១៩ ចំនួនភ្ញៀវបរទេសដែលទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានដល់ជាង ៨ពាន់ ទៅ ៩ពាន់នាក់ក្នុង១ថ្ងៃ […]
អានបន្ថែមគម្រោងអភិវឌ្ឍក្រុងរណបកោះនរា តម្លៃជាង $២ពាន់លាន នឹងបញ្ចប់ដំណាក់កាលដំបូងនៅឆ្នាំ២០២៥
គម្រោងអភិវឌ្ឍ«កោះនរា» លើទំហំផ្ទៃដី១២៥ហិកតា ក្រោមទុនវិនិយោគជាង ២,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គ្រោងបញ្ចប់តំណាក់កាលដំបូងដែលចំណាយប្រមាណ ៥៥០លានដុល្លារ នៅឆ្នាំ២០២៥។ នេះបើយោងការលើកឡើងរបស់ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានសំខាន់២ខ្សែ ភ្ជាប់ទៅក្រុងរណបកោះនរា ដែលមានតម្លៃជិត ៤០លានដុល្លារ នៅថ្ងៃទី១៥ វិចិ្ឆកា ២០២៣។ (អានបន្ថែម) ។ អ្នកឧកញ៉ា មានប្រសាសន៍ថា៖ “មកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង៣០០លានដុល្លាររួចមកហើយ និងគ្រោងចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីអាចបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅឆ្នាំ២០២៥ខាងមុខនេះ”។ គម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ចាប់តាំងពីខែមករាឆ្នាំ ២០២០ អភិវឌ្ឍន៍លើផ្ទៃដី ប្រមាណ ១២៥ ហិកតា។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនOCIC បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះនរា គ្រោងចំណាយថវិកាសរុបប្រមាណ ២,៥ពាន់លានដុល្លារ សម្រាប់ទីក្រុងរណបថ្មីមួយនេះ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានចំនួនប្រមាណ ៥ម៉ឺននាក់។ ចំណែកថវិកាវិនិយោគប្រមាណជាង៥៥០ដុល្លារសម្រាប់ការវិនិយោគតំណាក់កាលដំបូងនៃគម្រោង។
អានបន្ថែមគម្រោងសង់ស្ពានថ្មី នៅព្រែកប្រា អាចនឹងចាប់ផ្តើមបុកគ្រឹះសង់នៅក្នុងឆ្នាំ២០២៣
គម្រោងសាងសង់ស្ពានព្រែកប្រា អាចនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣ ខណៈបានចរចាររួចរាល់។ នេះបើតាមការលើកឡើងរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។(អានបន្ថែម) សម្តេចបានថ្លែងឱ្យដឹងថា រាជធានីភ្នំពេញពេលនេះ មានស្ពានចំនួន ០៨ខ្សែ ដោយគ្រោងសាងសង់បន្ថែមចំនួន ០៣ខ្សែទៀត ដែលក្នុងនោះខ្សែធំគឺស្ពានអរិយក្សត្រ-ផ្សាររាត្រី។ (អានបន្ថែម) សម្តេចបានបន្តថា ហើយរដ្ឋគ្រោងនឹងសាងសង់ស្ពានព្រែកប្រា ដែលអាចបុកគ្រឹះក្នុងឆ្នាំ២០២៣នេះ ខណៈការចរចាររួចរាល់ និងស្ពានមេគង្គក្រោម-ចាក់អង្រែលើផងដែរ។ (អានបន្ថែម) សម្តេចបានបញ្ជាក់បន្ថែមថា បើស្ពានទាំងអស់នេះ ត្រូវបានសង់បន្ថែមទៀត នោះនឹងជួយជំរុញសន្ទុះសេដ្ឋកិច្ចនៅទិសខាងកើតនៃរាជធានីភ្នំពេញរិតតែខ្លាំង។ (អានបន្ថែម)
អានបន្ថែមស្ពានសំខាន់២ខ្សែ តភ្ជាប់ក្រុងរណបកោះនរា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ស្ពាននាគភ្លោះភ្ជាប់ផ្លូវជាតិលេខ១ ទៅក្រុងរណបកោះនរា និង ស្ពានបេតុងខ្សែកាបភ្ជាប់កោះពេជ្រ ទៅក្រុងរណបកោះនរា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ វិច្ឆិកា ២០២៣។ ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។ ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨លានដុល្លារ ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។ ស្ពានទី២ ជាប្រភេទស្ពានបេតុង២ខ្សែជាប់គ្នា ត្រូវបានគេឱ្យឈ្មោះថា ស្ពាននាគភ្លោះកោះនរា តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង […]
អានបន្ថែម