ក្រសួង២រួមគ្នាបង្កើតមណ្ឌលបច្ចេកវិទ្យាតាមវិទ្យាល័យសាធារណៈ ដើម្បីជំរុញវិស័យឌីជីថលនៅកម្ពុជាឱ្យខ្លាំង

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ដើម្បីអភិវឌ្ឍធន​ធា​ន​​មនុស្សបច្ចេកវិទ្យាឌីជីថល។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។

អនុស្សារណនេះ មានវត្ថុបំណងសំខាន់ៗចំនួន ០៣​ដូចជា៖  (១) ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ (២) ការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល និង (៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ បានមានប្រសាសន៍ថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធើណែត និងការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកបដោយសក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបែបឌីជីថលឱ្យរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរវាងក្រសួងទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

ទន្ទឹមនឹងនេះ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.អ.យ.ក. បានថ្លែងឱ្យដឹងដែរថា ការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” នៅតាមវិទ្យាល័យសាធារណៈ នឹងរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មនិងបំណិនឌីជីថល និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ បានចាប់ផ្តើមសាងសង់នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា នៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ខេត្តតាកែវ។ (អានបន្ថែម)

គម្រោងនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ចិនគ្រោងបន្ថែមទុន ១០០លានដុល្លារ ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាចម្រោះទឹកនៅកម្ពុជា

ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. របស់ចិន គ្រោងបោះទុនប្រមាណ ៥០-១០០ លាន​ដុល្លារ ពង្រីកការវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅកម្ពុជាក្នុងរយៈពេល ៣-៥ ឆ្នាំ ខាងមុខ ដោយផ្តោតលើផលិតផលចម្រោះទឹកដែលប្រើបច្ចេកវិទ្យា UF membrane។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកបណ្ឌិត Cai Yunlong នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមជំនួបខាងលើ លោកបណ្ឌិត Cai Yunlong បានលើកឡើងថា ក្រុមហ៊ុន បានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ១១.០០០ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane នៅក្នុងខេត្ត-ក្រុងជាច្រើនរបស់កម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានបញ្ជាក់ថា ក្នុងរយៈពេល ៣-៥ឆ្នាំ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបន្ថែមទុនប្រមាណ ៥០-១០០លានដុល្លារទៀត ទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម […]

ជប៉ុននឹងជួយកម្ពុជា ដោយផ្តល់ផែនទីពិសេស ដើម្បីបញ្ចៀសហានីភ័យនៃគ្រោះទឹកជំនន់

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន គ្រោងនឹងផ្តល់ផែនទីពិសេសដល់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន ក្នុងនោះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម នៅឆ្នាំ២០២៥ ខាងមុខ ដើម្បីជួយបញ្ចៀសហានីភ័យនៃគ្រោះទឹកជំនន់ ពិសេសគឺកាត់បន្ថយការខូចខាតដោយសារទឹកជំនន់។ នេះបើតាមគេហទំព័រកាសែត The Japan News ផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពដដែល បានឱ្យដឹងថា ផែនទីនេះ នឹងប្រើប្រាស់ទិន្នន័យដែលអង្កេតដោយផ្កាយរណប ដើម្បីព្យាករណ៍អំពីទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ជាការកត់សម្គាល់ ប្រទេសអាស៊ីអាគ្នេយ៍ទាំង០៤ ខាងលើ គឺជាញឹកញាប់រងគ្រោះដោយទឹកជំនន់ ដែលផែនទីនេះ អាចជួយជាប្រយោជន៍ក្នុងការបង្ហាញយ៉ាងច្បាស់ពីហានិភ័យផ្សេងៗ ដែលបង្កដោយទឹកជំនន់នៅតាមតំបន់សំខាន់ៗ ខណៈជប៉ុនមានបទពិសោធន៍យ៉ាងច្បាស់ក្នុងការប្រើប្រាស់ផែនទីប្រភេទនេះ នៅប្រទេសខ្លួន។ គួរបញ្ជាក់ថា កន្លងមកប្រទេសទាំង០៤នេះ មិនធ្លាប់មានទិន្នន័យអង្កេតពីតំបន់ដែលរងហានិភ័យដោយគ្រោះទឹកជំនន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះទើបជប៉ុនសម្រេចចិត្តបង្កើតផែនទីនេះឡើង ដោយកំណត់យកតំបន់សំខាន់ៗ តាមរយៈបង្កើតរូបភាពព្យាករណ៍ទឹកជំនន់ ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីប្រព័ន្ធផ្កាយរណបមានឈ្មោះថា Globle Statellite Mapping of Precipitation (GSMaP)។ ជាមួយនឹងផែនទីនេះ គេអាចប្រើប្រាស់ជាព័ត៌មាន ដើម្បីសម្រួលដល់ការបញ្ចៀសប្រជាពលរដ្ឋ និងការរៀបចំផែនការរបស់សហគមន៍ទុកជាមុនបានថែមទៀតផង។ ម្យ៉ាងទៀត ដោយផ្អែកលើទិន្នន័យអង្កេតដែលប្រមូលបាន […]

ឥណ្ឌូនេស៊ី សម្ពោធបើកមជ្ឈមណ្ឌលធ្វើតេស្តឧបករណ៍ឌីជីថលដ៏ធំបំផុតនៅអាស៊ាន

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ី (IDTH) តម្លៃ ៦១លានដុល្លារអាមេរិក ដែលជាមជ្ឈមណ្ឌលធ្វើតេស្តសាកល្បងឧបករណ៍ឌីជីថល និងទូរគមនាគមន៍គ្រប់មុខនិងធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ នេះបើយោងតាម Antaranews ចុះថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤។ លោកប្រធានាធិបតី Jokowi បាននិយាយកាលពីថ្ងៃអង្គារថា IDTH ដែលជាមុខមាត់ថ្មីនៃវិស័យឌីជីថលនិងទូរគមនាគមន៍របស់ឥណ្ឌូនេស៊ីនៅលើឆាកអន្តរជាតិ ដោយសារការបំពាក់បច្ចេកវិទ្យាទំនើប ឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ “ឥឡូវនេះ យើងមានមជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ីថ្មី ដែលជាមជ្ឈមណ្ឌលធ្វើតេស្តឧបករណ៍ស្តង់ដារអន្តរជាតិដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មាន។ មជ្ឈមណ្ឌលនេះ បំពាក់សុទ្ធតែឧបករណ៍ទំនើប ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលយើងចាយថវិកាច្រើនក្នុងការសាងសង់។ ខ្ញុំដឹងថា ឧបករណ៍សាកល្បងមានតួនាទីសំខាន់ណាស់។ ឧបករណ៍ឌីជីថលទាំងអស់ មុននឹងដាក់លក់នៅលើទីផ្សារនឹង ត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងនៅកន្លែងនេះជាមុនសិន” ប្រសាសន៍របស់លោកប្រធានាធិបតី។ លោកប្រធានាធិបតីបានបន្ថែមក្នុងពិធីសម្ពោធនោះថា “ឌីជីថលភាវូបនីយកម្ម គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចក្នុងស្រុក ដោយដាក់អ្នកផលិតក្នុងស្រុកធ្វើជាស្តេចនៅក្នុងប្រទេសរបស់ពួកគេ” ។ មជ្ឈមណ្ឌលតេស្តឌីជីថលឥណ្ឌូនេស៊ី (IDTH) គឺជាគ្រឹះស្ថានដ៏សំខាន់ដែលបង្ហាញពីសារៈសំខាន់នៃការវិវឌ្ឍមួយកម្រិតទៀតនៃវិស័យឌីជីថលនៅទូទាំងអាស៊ី។ ដូចដែលបានគូសបញ្ជាក់ដោយប្រធាន Jokowi មជ្ឈមណ្ឌលនេះ ផ្តោតលើការធានាសុវត្ថិភាព សុខភាព និងស្តង់ដារសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ឧបករណ៍ឌីជីថលគ្រប់ប្រភេទដូចជា កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ ទូរទស្សន៍ឌីជីថល […]

ខែមេស-២០២៤ កម្ពុជាស្រូបទាញគម្រោងវិនិយោគបាន២២គម្រោង តម្លៃ៣០៩លានដុល្លារ

ក្នុងរយៈពេល១ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន២១ និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបង្ហាញថា គម្រោងវិនិយោគទាំងអស់ខាងលើ សុទ្ធតែជាគម្រោងវិនិយោគក្នុងវិស័យឧស្សាហ៍កម្ម គ្រាន់តែមានទីតាំងផ្សេងៗគ្នាប៉ុណ្ណោះ ក្នុងនោះរួមមាន៖ គម្រោងចំនួន១៤ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង៨គម្រោងទៀតមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ រីឯខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺខេត្តកំពង់ស្ពឺទទួលបានរហូតដល់ ៧គម្រោង, ស្វាយរៀងចំនួន ៦គម្រោង, ភ្នំពេញចំនួន ៣គម្រោង, កណ្តាលចំនួន ៣គម្រោង, ព្រះសីហនុចំនួន ២គម្រោង និងបន្ទាយមានជ័យចំនួន ១គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ខាងលើ ឃើញថាមានគម្រោងធំៗចំនួន៤ ដែលលេចធ្លោជាងគេប្រចាំខែមេសានេះផងដែរ ក្នុងនោះរួមមាន៖ ១, គម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះ, មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, លើផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោកប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។ ២, គម្រោងវិនិយោគផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក […]

៤ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ កើនជិត ១២%

ត្រឹមរយៈពេល៤ខែ គិតពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ពាន់លានដុល្លារ កើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ នាឱកាសនោះ លោកជំទាវ ចម និម្មល បានឱ្យដឹងថា​ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦.៩១៣លានដុល្លារ មានកំណើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ ប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត ១២ភាគរយ។ លោកជំទាវ បានចាត់ទុកកំណើននេះថា គឺបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ លោកជំទាវ បានបន្ថែមទៀតថា “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នេះត្រូវបានរៀបចំឡើង ដើម្បីកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពី ១៦ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ […]

រដ្ឋចេញវិធានការក្តៅលុបចោលរាល់លិខិតទិញ-លក់ និងដកហូតដីព្រៃ ក្នុងតំបន់ការពារធម្មជាតិខេត្តក្រចេះ

អាជ្ញាធរខេត្តក្រចេះ ចាត់វិធានការក្តៅដោយមោឃភាពចោលនូវរាល់លិខិតទិញ-លក់ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ វិធានការនេះ ធ្វើឡើងក្រោយរដ្ឋបាលខេត្ត ពិនិត្យឃើញថា មានប្រជាពលរដ្ឋចូលកាប់គាស់ រុករាន ទន្ទា្រន ដំាំដំណាំ សង់លំនៅឋាន ធ្វើរបងហ៊ុមព័ទ្ធ និងទាមទារស្នើសុំឱ្យអាជ្ញាធរវាស់វែង ដើម្បីប្រើប្រាស់អាស្រ័យផលស្របច្បាប់ តាំងពីឆ្នាំ២០១៩ ដែលនៅតែបន្ត បើទោះជាអាជ្ញាធរមានវិធានការទប់ស្កាត់ច្រើនលើកច្រើនសារហើយក៏ដោយ។ ជាមួយគ្នានេះដែរ​ អាជ្ញាធរខេត្ត នឹងដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុមព័ទ្ធ ក្នុងតំបន់ការពារធម្មជាតិ។ បន្ថែមពីនេះ អាជ្ញាធរខេត្ត បានបញ្ចាក់ថា ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង ធ្វើរបងហ៊ុមព័ទ្ធ និងដាំដំណាំដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែង ក្នុងមាត្រា៦១ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ អាជ្ញាធរខេត្ត ក៏បានអំពាវនាវផងដែរថា ឱ្យបញ្ឈប់ជាបន្ទាន់នូវការចូលកាន់កាប់ ទន្រា្ទនឈូសឆាយដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ […]