ថៃគ្រោងសង់​នឹង​សាងសង់ Monorail ចំនួន​បួន នៅប៉ាតាយ៉ា

ទីក្រុងរមណីយដ្ឋានឈានមុខគេរបស់ប្រទេសថៃ ប៉ាតាយ៉ា បានបង្ហាញផែនការសម្រាប់ការសាងសង់ផ្លូវរថភ្លើងចំនួនបួន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ ធ្វើដំណើរទៅកាន់ឆ្នេរដ៏ល្បីល្បាញមួយនេះ។ ខ្សែដំបូង មានប្រវែង ៩,៩គីឡូម៉ែត្រ នឹងមានស្ថានីយចំនួន១៣ និងតភ្ជាប់ទៅស្ថានីយរថភ្លើងល្បឿនលឿនថ្មីដែលបានគ្រោងទុករបស់ទីក្រុង ដែលនឹងភ្ជាប់ទៅកាន់អាកាសយានដ្ឋានដែលកំពុងពង្រីកនាពេលឆាប់ៗនេះផងដែរ ម្យ៉ាងគម្រោងនេះជាផ្នែកមួយនៃកម្មវិធីពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិទាំងមូល។ គម្រោងនេះនឹងចាប់ផ្តើមក្នុងពេលដំណាលគ្នាខ្សែរថភ្លើងទៅឈុនបូរី ហើយគ្រោងនឹង បញ្ចប់ការងារសាងសង់ ខ្សែទាំងពីរនេះនៅឆ្នាំ២០២៦។ រីឯខ្សែទី៣នឹងបំបែកនៅដំណាក់កាលទីពីរ ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០៣១។ ចំណែកខ្សែទី៤ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០៣១។

អាន​បន្ថែម

ពលរដ្ឋអាចប្តឹងទៅនិយ័តករអាជីវកម្មអចលនវត្ថុ លើគ្រប់វិវាទពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

ប្រជាពលរដ្ឋទាំងអស់ ដែលមានវិវាទពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាចដាក់ពាក្យបណ្តឹងទៅកាន់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បាន។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ និយ័តករនេះ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាពពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្ដឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទនានា និងស៊ើបអង្កេតស្រាវជ្រាវ ព្រមទាំងទប់ស្កាត់ រាល់អំពើល្មើសទាំងឡាយណាពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុតាមគ្រប់រូបភាព ទោះបីមាន ឬគ្មានអាជ្ញាបណ្ណក្តី។ ដូចនេះ ក្នុងករណីមានវិវាទ ឬអប្រក្រតីភាពណាមួយកើតឡើងពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ ភាគីនៃកិច្ចសន្យា ឬភាគីពាក់ព័ន្ធណាមួយអាច ដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៏មក ន.អ.ប. ដែលមានអាសយដ្ឋាននៅអគារ១៦៨ (ជាន់ទី៧) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមតេឡេក្រាមលេខ៖ ០១១ ៥៩៨ ៣៧២ និង ០៦៩ ៥១៧ ១៨៦។ គួរបញ្ជាក់ថា អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ចង់សំដៅលើរាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាននានា ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង […]

អាន​បន្ថែម

កម្ពុជាចំណាយ ៣០លានដុល្លារ សាងសង់មជ្ឈមណ្ឌលដ៏ធំ១ ដើម្បីផ្ទុកទិន្នន័យជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣នេះ បានបើកការដ្ឋានសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ (National Data Center)  ដែលប្រើប្រាស់ថវិកាជាតិចំនួនប្រមាណជិត ៣០លានដុល្លារ និងប្រើប្រាស់រយៈពេលក្នុងសាងសង់ ១ឆ្នាំកន្លះ។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ ថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈ និងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។ ឯកឧត្តម បានបន្តថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ អគារថ្មីនៃ មជ្ឈមណ្ឌលទិន្នន័យជាតិនេះ មានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ  សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ថែម

ឆមាសទី១ ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់ ៩៥%

ឆមាសទី១ ឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់​ហាងលក់រាយថ្មីៗបន្ថែមទៀត។ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទំហំហាងលក់រាយថ្មីជាង ៣៩.០០០ម៉ែត្រការ៉េត្រូវបានបន្ថែម ដែលតំណាងឱ្យការកើនឡើង ៦% នៅក្នុងការផ្គត់ផ្គង់សរុបក្នុងរយៈពេល ៦ ខែចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យលក់រាយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀត ជាមួយនឹងគម្រោងប្រមាណ  ៨៣.០០០ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងទាំងនេះ ភាគច្រើនមាននៅតាមផ្សារទំនើបសហគមន៍ និងវេទិកាហាងលក់រាយ ដែលឆ្លុះបញ្ចាំងពីការវិវត្តថ្មីនៃចំណូលចិត្តរបស់អ្នកប្រើប្រាស់។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ បើនិយាយពីអត្រាកាន់កាប់ ជារួម វិស័យហាងលក់រាយ ធ្លាក់ចុះបន្តិចពី ៧០% ក្នុងឆ្នាំ ២០២២ មកត្រឹម៦៨% តែបើនិយាយពីការជួលវិញ សម្រាប់ផ្សារទំនើប ហាងលក់រាយ និងផ្សារទំនើបសហគមន៍ មានអត្រាធ្លាក់ចុះប្រមាណពី ៤% ទៅ ៥ %។ ដោយឡែក អ្នកជំនាញបានកត់សម្គាល់ថាការជួលហាងលក់រាយនៅតាមដងផ្លូវ បានបង្ហាញពីសញ្ញានៃការងើបឡើងវិញខ្ពស់ គឺកំណើនឈានរហូតដល់ ៩៥% បើធៀបនឹងអត្រាកាលពីឆ្នាំ ២០១៩ ដែលតួលេខនេះបង្ហាញពីភាពទាក់ទាញនៃទីតាំងបែបនេះសម្រាប់អ្នកលក់រាយដែលចង់បានកន្លែងមានមនុស្សចេញចូលច្រើន និងងាយសម្រួលចេញចូលសម្រាប់ការដឹកជញ្ជូនជូនអតិថិជន។ លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន […]

អាន​បន្ថែម

ឆមាសទី១ ២០២៣ កម្ពុជាប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ ថយចុះ១៩ភាគរយ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ សម្រេចបាន ២.០៧២លានដុល្លារ ធ្លាក់ចុះប្រមាណ ១៩ ភាគរយ។​ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ចំណូលពន្ធដាររយៈពេល៦ខែ ស្មើនឹង ៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅថ្ងៃទី ១៣ ខែ កក្តដា ថា ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ នៅឆ្នាំ២០២៣។ ឯកឧត្តម លើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញប្រភេទចំណូលតាមសកម្មភាព សំខាន់ៗមួយចំនួនមានការថយចុះ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះកម្មន្ត សាលភេសជ្ជៈ ឬផលិតភេសជ្ជៈ បានថយចុះជិត ១៣ ភាគរយ វិស័យអចលនវត្ថុ ថយចុះជិត […]

អាន​បន្ថែម

រដ្ឋបើកឱ្យប្រើបណ្តោះអាសន្នផ្លូវក្រវាត់ក្រុងទី៣  ខណៈនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៣ សីហា

បច្ចុប្បន្នគម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់ជាស្ថាពរ ១០០ភាគរយហើយ រង់ចាំតែថ្ងៃសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែសីហា ខាងមុខនេះប៉ុណ្ណោះ។ នេះបើតាមការលើឡើងរបស់ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ BTV នៅថ្ងៃទី១៨ កក្កដា។ ឯកឧត្តមបញ្ជាក់ថាផ្លូវសេដ្ឋកិច្ចដ៏សំខាន់១ខ្សែនេះ សង់រួចរាល់ ១០០ភាគរយ ហើយបច្ចប្បន្នត្រូវបានបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសិន ខណៈគ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ សីហា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ។ ផ្លូវថ្មីនេះ បានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដោយត្រូវប្រើប្រាស់ថវិកាកម្ចីប្រមាណ ២៧៣លានដុល្លា​រ ពីសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួររម្លឹកទៀតថា គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែតពីក្រវាត់ក្រុងទី៣ ដើម្បីឆ្លងទន្លេមេគង្គ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនទី២ ក៏ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)

អាន​បន្ថែម

ឆមាសទី១-២០២៣ ចំនួនផ្គត់ផ្គង់លើសតម្រូវការនៃអគារការិយាល័យនៅកម្ពុជា កំពុងដាក់សម្ពាធខ្លាំងលើការជួល និង…

ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣  ការផ្គត់ផ្គង់ប្រភេទអគារការិយាល័យថ្មីនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា កើនឡើងប្រមាណ៣៩% ថែមលើការិយាល័យដែលមានស្រាប់។​ គិតចាប់ពីពាក់កណ្តាលឆ្នាំទៅដល់ចុងឆ្នាំនេះ ការផ្គត់ផ្គង់ការិយាល័យសរុប ត្រូវបានគេរំពឹងថាការិយាល័យទំហំចំនួន ២១៥.០០០ម៉ែត្រការ៉េ ត្រូវបានសាងសង់ និងដាក់លក់បន្ថែម ធ្វើឱ្យការិយាល័យសរុបមានទំហំលើសពី ១លានម៉ែត្រការ៉េ ពោលគឺ  ២៤% ដែលជាកំណើនច្រើនខ្លាំងគួរឱ្យកត់សម្គាល់។ ការកើនឡើងនៃការផ្គត់ផ្គង់លើស និងការថយចុះអត្រាកាន់កាប់បែបនេះ ប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃជួល អគារការិយាល័យ នេះបើយោងតាមរបាយការណ៍វាយតម្លៃពាក់កណ្តាលឆ្នាំ២០២៣ របស់ CBRE Cambodia ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ បើមើលតែទៅលើការដកស្រង់តម្លៃជួលនៃទីផ្សារការិយាល័យ យើងឃើញថាមានការកើនឡើងពី ២% ទៅ ៤% នៅគ្រប់ចំណាត់ថ្នាក់ និងស្រុក ប៉ុន្តែបើយើងមើលទៅលើការជួលដែលបានសម្រេចជាក់ស្តែង ស្ថិតិបង្ហាញថាស្ថានភាពទីផ្សារការិយាល័យនៅថេរ។ ចាប់តាំងពីការឡើងដល់កំពូលក្នុងឆ្នាំ២០១៩ ការស្នើសុំជួលការិយាល័យបានធ្លាក់ចុះគួរឱ្យកត់សម្គាល់រហូតដល់ ២០%។ ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ការដកស្រង់តម្លៃជួលបានធ្លាក់ចុះ ហើយម្ចាស់ផ្ទះបានប្រើយុទ្ធសាស្រ្តជំនួសដើម្បីទាក់ទាញអ្នកជួល។ ជំនួសឱ្យការកាត់បន្ថយការជួល ម្ចាស់ផ្ទះកំពុងផ្តល់ការលើកទឹកចិត្តដូចជាមានថែមជូនកន្លែងចតរថយន្តដោយឥតគិតថ្លៃ ការពន្យាររយៈពេលជួលដោយមិនគិតថ្លៃ និងការកែលម្អអ្នកជួល។ អាស្រ័យហេតុនេះ ការជួលអគារការិយាល័យ នៅតែស្ថិតក្រោមសម្ពាធទីផ្សារ ហើយសម្ពាធនោះធ្វើឱ្យអត្រាជួលកាន់តែចង្អៀតជាងមុន។ លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សារបស់ក្រុមហ៊ុន […]

អាន​បន្ថែម

រកឯណាបាន! ទិញភ្លាមចូលនៅភ្លាម បង់មុនត្រឹមតែ ៥% តែប៉ុណ្ណោះពីបុរី ប៉េង ហួត

តើលោកអ្នកកំពុងស្វែងរកផ្ទះអាជីវកម្មដែលទិញភ្លាមអាចចូលនៅ និងប្រកបអាជីវកម្មភ្លាម ប៉ុន្តែកំពុងបារម្ភថាមានប្រាក់មិនគ្រប់មែនទេ? ឥលូវនេះលោកអ្នកអស់បារម្ភទៀតហើយ ក្នុងឱកាសពិសេសនេះ បុរី ប៉េង​ ហួត ផ្តល់ជូនគោលការណ៍បង់ប្រាក់កាន់តែគួរឱ្យចាប់អារម្មណ៍ក្នុងខែកក្កដានេះ។​ ប្រាក់ដើមតិច ដែលជាហេតុធ្វើឱ្យលោកអ្នកមិនអាចទិញផ្ទះក្នុងក្តីស្រមៃ ឥឡូវនេះលែងជាបញ្ហាទៀតហើយ ព្រោះបុរី ប៉េង ហួត បានផ្តល់ជូននូវគោលការណ៍បង់ប្រាក់កាន់តែពិសេស ដោយបង់មុនត្រឹមតែ ៥%ប៉ុណ្ណោះ អាចចូលនៅ ឬប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកបានភ្លាម ចំណែកឯការបង់ប្រាក់វិញត្រឹមតែ ១% ក្នុងមួយខែ តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត លោកអ្នកអាចមានជម្រើសទទួលបានកម្ចីពីធនាគារដែលជាដៃគូសហការរបស់ បុរី ប៉េង ហួត រហូតដល់ទៅ ៩០% នៃតម្លៃផ្ទះ ហើយមានរយៈពេលកម្ចីរហូតដល់ទៅ ២៥ឆ្នាំផងដែរ។​ គួរបញ្ជាក់ផងដែរថា គោលការណ៍បង់ប្រាក់ដ៏ពិសេសមិនធ្លាប់មាន​នេះ​ ​គឺ​សម្រាប់គ្រប់ប្រ​ភេទផ្ទះហ្សបហោស៍ទាំងអស់ ដែលមានគ្រប់គម្រោងរបស់ បុរី ប៉េង ហួត ដូចជា គម្រោង ហ្រ្គេនស្តា ផ្លាទីនីម ក្នុងខណ្ឌច្បារអំពៅ, គម្រោងកំពុងមានសក្តានុពលខ្លាំងនៅក្នុង​តំបន់ផ្លូវ ៦០m នៅលើបណ្ដោយមហាវិថីសម្ដេចតេជោ (ដឹស្តា ដាយមិន), គម្រោងនៅបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដឹស្តា មេរាហ្កាដិន, […]

អាន​បន្ថែម

ស្វែងរកបញ្ហាប្រឈម និងចាប់យកឱកាសនៅក្នុងទីផ្សារអចលនទ្រព្យថាមវន្តនៅកម្ពុជា

ក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខនៅកម្ពុជា ទើបនឹងបានចេញរបាយការណ៍វាយតម្លៃទីផ្សារអចលនទ្រព្យភ្នំពេញពាក់កណ្តាលឆ្នាំ២០២៣ របស់ខ្លួន បង្ហាញពីផលប៉ះពាល់នៃលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក ជាពិសេសការជាប់គាំងយឺតនៃសេដ្ឋកិច្ចចិន គួបផ្សំនឹងការផ្គត់ផ្គង់លើសលប់នៃទីផ្សារក្នុងស្រុក បានបន្តអូសបន្លាយការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ “ចំពេលមានការថយចុះនៃបរិយាកាសម៉ាក្រូពិភពលោក កម្ពុជាបានជួបប្រទះនូវផលប៉ះពាល់នៃការកើនឡើងនៃថ្លៃដើមទុនដែលបណ្តាលមកពីការកើនឡើងនៃអតិផរណា និងការកាត់បន្ថយការប្រើប្រាស់នៅក្នុងទីផ្សារលោកខាងលិច ដែលបណ្តាលឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ប្រមាណ 30% នៅក្នុងការនាំចេញ Q1-២០២៣ ។ លើសពីនេះ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានរងផលប៉ះពាល់ដោយសារឧស្សាហកម្មនាំចេញ និងអចលនទ្រព្យរបស់ប្រទេសចិនកំពុងនៅទ្រឹងដែរ” ប្រសាសន៍របស់លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia។ “ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ បន្ទាប់ពីប្រទេសចិន និងពិភពលោកផ្សេងទៀតបានបើកដំណើរការឡើងវិញជាបណ្តើរៗ យើងមើលឃើញសញ្ញាណវិជ្ជមានចេញពីវិស័យទេសចរណ៍ និងធុរកិច្ច” លោក Lawrence បន្ថែម។ គួររំលឹកថា កាលពីត្រីមាសទីមួយ របាយការណ៍របស់ CBRE បានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់នៃគម្រោងសាងសង់ដែលត្រូវបានអនុម័ត ដោយមានគម្រោងជាង ១.៤០០ ត្រូវបានអនុម័តក្នុងអំឡុងពេលទីផ្សារកំពុងឡើងខ្លាំង ក្នុងឆ្នាំ ២០១៩ បើធៀបនឹងចំនួនគម្រោងតែប្រមាណ ៦០០ ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២។ ការធ្លាក់ចុះនេះអាចបណ្តាលមកពីការផ្គត់ផ្គង់លើស ជាពិសេសនៅក្នុងផ្នែកអចលនទ្រព្យកម្រិតខ្ពស់។ លោក Marc […]

អាន​បន្ថែម

ប្រព័ន្ធខ្សែកាបក្រោមសមុទ្រ Medusa៖ តភ្ជាប់ទ្វីប៣ នៅតំបន់មេឌីទែរ៉ាណេ

ក្នុងដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរការតភ្ជាប់នៅតំបន់សមុទ្រមេឌីទែរ៉ាណេ គម្រោងបណ្តាញខ្សែកាបក្រោមសមុទ្រ Medusa ដែលលាតសន្ធឹងលើរយៈចម្ងាយជាង ៨.៧០០គីឡូម៉ែត្រ បានចាប់ផ្តើមបើកដំណើរការសាងសង់ជាផ្លូវការ។ គម្រោងប្រកបដោយចក្ខុវិស័យនេះ នឹងក្លាយទៅជាគម្រោងភ្ជាប់ខ្សែកាបដែលវែងជាងគេងបំផុតក្នុងតំបន់ ដែលជួយសម្រួលដល់ការតភ្ជាប់សំខាន់ៗរវាងប្រទេសចំនួនដប់ រួមមាន ម៉ារ៉ុក ព័រទុយហ្គាល់ អេស្ប៉ាញ បារាំង អាល់ហ្សេរី ទុយនេស៊ី អ៊ីតាលី ក្រិក ស៊ីប និងអេហ្ស៊ីប។ ប្រព័ន្ធខ្សែកាប Medusa នេះ ត្រៀមខ្លួនដើម្បីធ្វើបដិវត្តការតភ្ជាប់រវាងប្រទេសទាំងឡាយដែលខាងភូមិសាស្ត្រនយោបាយហៅថាឧត្តរប្រទេស-ទក្ខិណប្រទេស និងប្រទេសចុងបូព៌ា-បស្ចិមប្រទេស ហើយនៅពេលសាងសង់រួច ប្រព័ន្ធតភ្ជាប់នេះនឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ ការច្នៃប្រតិដ្ឋ និងកំណើនសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកសម្រាប់ទ្វីបបី គឺអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប។ ដោយប្រើប្រាស់បច្ចេកវិទ្យាខ្សែកាបអុបទិក 24-pair ដ៏ទំនើប ប្រព័ន្ធខ្សែកាបក្រោមសមុទ្រ Medusa ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការកើនឡើងនៃការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿននៅទូទាំងតំបន់សមុទ្រមេឌីទែរ៉ាណេ។ ខ្សែកាបនីមួយៗ មានសមត្ថភាពអប្បបរមាយ៉ាងហោចត្រឹម 20Tbps ដែលធានាបាននូវការបញ្ជូនអ៊ីនធឺណិតយ៉ាងរលូន និងលឿនដូចព្យុះ។ ក្រុមហ៊ុន ASN សហការជាមួយអ្នកឯកទេសគម្រោងសាងសង់សមុទ្រ Elettra កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសាងសង់ ដែលបានចាប់ផ្តើមរួចហើយជាមួយនឹងប្រតិបត្តិការស្ទង់មតិដ៏ទូលំទូលាយ។ ដំណាក់កាលបន្តបន្ទាប់ រួមទាំងការផលិត និងការដំឡើងឧបករណ៍ គ្រោងនឹងចាប់ផ្តើមនៅចន្លោះឆ្នាំ ២០២៤ និងឆ្នាំ […]

អាន​បន្ថែម

ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ចិន​ប៉ះ​ពាល់​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍ ខណៈ​កម្ពុជា​មើល​ឃើញ​ពី​កំណើនទេសចរណ៍ចិន

ការថយចុះនៃភ្ញៀវទេសចរចិនបានជះឥទ្ធិពលដល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដែលរារាំងផែនការស្តារសេដ្ឋកិច្ច Covid របស់ប្រទេសទាំងនេះ។ ការស្ទុះងើបសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៅក្នុងប្រទេសចិន បានធ្វើឱ្យប្រជាជនរបស់ខ្លួនកាន់តែស្ទាក់ស្ទើរក្នុងការចំណាយប្រាក់លើការធ្វើដំណើរទៅក្រៅស្រុក។ ទិន្នន័យផ្លូវការដែលចងក្រងដោយសារព័ត៌មាន Bloomberg News បង្ហាញថា ការមកដល់របស់ជនជាតិចិននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ មានការប្រែប្រួលចន្លោះពី ១៤% ទៅ ៣៩% នៅក្នុងខែឧសភា បើធៀបទៅនឹងតួលេខកាលពីមុនការរាតត្បាតឆ្នាំ ២០១៩។ ក្នុង​ចំណោម​ប្រទេស​ដែល​រង​ផល​ប៉ះពាល់ ដូចជាថៃ​ដែល​គេ​ស្គាល់​ថាជាប្រទេស​ពឹង​ផ្អែកជាចម្បង​លើ​វិស័យ​ទេសចរណ៍ ​កំពុង​មើល​ឃើញ​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ធ្វើ​ដំណើរ​បន្ទាប់​ពី​ជំងឺ​រាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ការមកដល់របស់ភ្ញៀវចិនត្រូវបានគេរំពឹងថានឹងធ្លាក់ចុះតិចជាងគោលដៅចំនួន ៧លាននាក់សម្រាប់ឆ្នាំ ២០២៣ យ៉ាងហោចណាស់ពីរលាននាក់។ កោះបាលី ដែលជាគោលដៅវិស្សមកាលដ៏ពេញនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការសម្រាប់សណ្ឋាគារប្រណីតក្នុងអំឡុងពេលខែមករា ដល់ខែឧសភា នៃឆ្នាំ២០២៣នេះ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរចិន។ ប្រទេសសិង្ហបុរីដែលជាប្រទេសមួយល្បីថាមានការរីកចម្រើនខ្លាំងលើវិស័យទេសចរណ៍ក្រោយវិបត្តិសេដ្ឋកិច្ច ក៏បានឃើញចំនួនដ៏គួរឱ្យខកចិត្តនេះផងដែរ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរចិនចាប់ពីខែមករា ដល់ខែឧសភា មានចំនួនសរុបត្រឹមតែ ៣១០.៩០១ ធៀបនឹង ១, ៥៥ លាននាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនៃភ្ញៀវទេសចរចិននេះ បង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំនេះ អាចនឹងមានដំណើរការយឺតជាងមុន។ គោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងជាសាកល និងសន្ទុះកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេសចិន រួមចំណែកដល់ចក្ខុវិស័យកំណើនធ្លាក់ចុះសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ខណៈពេលដែលប្រទេសមួយចំនួនដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរីបានជួបប្រទះនឹងការធ្លាក់ចុះនៃចំនួនអ្នកទេសចរចិន ប្រទេសកម្ពុជាបែរជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវមកពីប្រទេសចិន។ ក្រសួងទេសចរណ៍នៅកម្ពុជា […]

អាន​បន្ថែម

កម្ពុជា-អូស្ត្រាលី ប្រកាសឱ្យប្រើសៀវភៅយុទ្ធសាស្រ្តថ្មី ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលី បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា​។ សៀវភៅណែនាំថ្មីនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយលោក Nicholas Moore ប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំ​តំបន់អាស៊ីអាគ្នេយ៍ ជាមួយនិង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខា​ធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅនេះ គឺជាសមិទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសអូស្ត្រាលី និងកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា ដោយពន្យល់ពីច្បាប់ និងដំណើរការសំខាន់ៗនៃការវិនិយោគ។ បន្ថែមពីនេះ សៀវភៅនេះ ដកស្រង់ខ្លឹមសារចេញពីបទពិសោធន៍ និងមេរៀនដែលវិនិយោគិនដែលបានឆ្លងកាត់ការវិនិយោគកន្លងមក ព្រមទាំងការចែករំលែកចំណេះដឹងពីតំណាងរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជននៅកម្ពុជា។ សៀវភៅនេះផងដែរ គឺជាការណែនាំជាក់ស្តែងសម្រាប់អ្នកវិនិយោគអូស្ត្រាលី និងបរទេសផ្សេងៗ ដែលកំពុងស្វែងរកឱកាសនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតជាពិសេសលើច្បាប់ស្តីពីការវិនិយោគ (LOI) ឆ្នាំ ២០២១។ គួរបញ្ជាក់ថា ច្បាប់ពីការវិនិយោគ ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម