រដ្ឋបញ្ជាឱ្យឆាប់រុះរើសំណង់ខុសច្បាប់លើទំនប់តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាបន្ទាន់!

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានជូនដំណឹងឱ្យម្ចាស់សំណង់ដែលបានសាងសង់ខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ផ្ទៃអាងទឹកទំនប់តាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវរុះរើ និងបញ្ឈប់ជាបន្ទាន់។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋ ដែលកំពុងរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ខុសច្បាប់លើទំនប់តាសាល ត្រូវរុះរើ និងបញ្ឈប់ជាបន្ទាន់ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីនៅតែមានការបន្តរំលោភបំពាន និងសាងសង់បន្តទៀត មន្ទីរ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៦ពាន់ហិកតា នៅឧទ្យានជាតិបទុមសាគរ ជួលឱ្យឯកជនវិនិយោគ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើអនុប្បយោគលើផ្ទៃដីទំហំ ៦២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសគរ ភូមិសាស្ត្រស្រុកបុទុមសាគរ ខេត្តកោះកុង ជួលឱ្យក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ធ្វើការវិនិយោគ។ នេះបើតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ដីនេះ ត្រូវបានកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាព និងបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យក្រុមហ៊ុន ដើម្បីវិនិយោគ។ បន្ថែមពីនេះ ការជួលដីនេះ ស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថាន ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិ​រដ្ឋ និងមានកិច្ចសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល។

អាន​បន្ថែម

Bentley Systems ប្រកាសពីសមត្ថភាពថ្មី ដើម្បីវាយតម្លៃកាបូន ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ពន្ធរបស់កម្មវិធី iTwin

សមត្ថភាពគ្រប់គ្រងទិន្នន័យ និងវិភាគកាបូនសម្រាប់គម្រោងហេដ្ឋារចនាសម្ពន្ធ ក្រុមហ៊ុនវិស្វកម្មហេដ្ឋារចនាសម្ពន្ធ បានប្រកាសនៅឯកិច្ចប្រជុំកំពូលធុរកិច្ចសកលសម្រាប់អ្នកវិភាគបរិស្ថាន ពីសមត្ថភាពថ្មីក្នុងការវាយតម្លៃកាបូននៅក្នុង iTwin Experience ដើម្បីឱ្យអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ អាចកំណត់បរិមាណយ៉ាងរលូននូវឱកាសកាត់បន្ថយកាបូននៅក្នុងគម្រោងរបស់ពួកគេ។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុន Bentley System កាលពីថ្ងៃទី 27 មិថុនា 2023 ក្នុងកិច្ចប្រជុំកំពូលធ្វើឡើងនៅថ្ងៃទី 27 និង 28 ខែមិថុនានៅទីក្រុងឈីកាហ្គោ។ ជាមួយនឹងសមត្ថភាពថ្មីនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវរបាយការណ៍គណនាកាបូន និងការវិភាគផលប៉ះពាល់ ដោយទាញយកអត្ថប្រយោជន៍ពី iTwin Experience ដែលអាចឱ្យពួកគេស្វែងរកជម្រើសក្នុងការរចនាជាច្រើនបានលឿនជាងមុន និងលុបបំបាត់ការនាំចេញទិន្នន័យដោយដៃ និងការធ្វើឱ្យមានភាពសមញ្ញ។ នៅឆ្នាំ 2022 Bentley បានបង្កើតសេវាកម្មរួមបញ្ចូលនៅក្នុង iTwin Platform ដើម្បីធ្វើស្វ័យប្រវត្តិកម្មដំណើរការនៃការបង្កើតរបាយការណ៍កាបូនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធតាមរយៈ កម្មវិធី One Click LCAនិង EC3។ របាយការណ៍ត្រូវបានផ្តួចផ្តើមដោយប្រើ iTwin Platform តាមរយៈកម្មវិធី One Click LCA ឬ EC3។ ឥឡូវនេះ iTwin Experience ផ្តល់នូវការរួមបញ្ចូលទាំងពីរទិសដែលត្រៀមរួចជាស្រេចជាមួយ […]

អាន​បន្ថែម

ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា Home & Lifestyle EXPO 2023

ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា២០២៣ – Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិ​​ការណ៍​នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។ Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវ​ឱកាសដើម្បីទទួលបានការទិញលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងមានជួបជាមួយធនាគារ​ល្បីៗ អ្នកផ្តល់សេវាធានារ៉ាប់រង និងអ្នកជំនាញអចលនទ្រព្យផងដែរ ។ គម្រោងលំនៅឋានដែលមានឈ្មោះបោះសំឡេង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនរួមមាន៖ បុរី ប៉េងហួត, OCIC, Orkide Development, Prince Real Estate Group, Morgan Group, RoseMarvel Property Development, Borey Dragon Land 598, Borey Bosba, Rose Apple Square, Odom, Bakong […]

អាន​បន្ថែម

ឥណ្ឌូណេស៊ី បោះទុន ១ពាន់លានដុល្លារបន្ថែម ដើម្បីអភិវឌ្ឍរដ្ឋធានីថ្មី ‘Nusantara’

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអនុម័តលើការដាក់ប្រាក់បន្ថែមចំនួន ១ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ប្រទេស ‘Nusantra’ ដែលមានទីតាំងនៅខេត្ត Kalimantan ខាងកើតនៅលើកោះ Borneo ។ គម្រោងដ៏ធំ Nusantra ត្រូវបានគេព្យាករណ៍ថានឹងចំណាយអស់ ៣២ពាន់លានដុល្លារ ដែល ៨០ភាគរយ ត្រូវបានគេរំពឹងថានឹងមានប្រភពមកពីការវិនិយោគរបស់ឯកជន។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលឥណ្ឌូនេស៊ី មិនទាន់ហ៊ានធានានូវការវិនិយោគដែលចាំបាច់នៅឡើយទេ បើទោះបីជាមានការអនុគ្រោះ ដោយលើកទឹកចិត្តផ្នែកពន្ធដ៏ធំសម្រាប់អ្នកវិនិយោគ និងបានចាក់បញ្ចូលទឹកប្រាក់ចំនួន ១,៤៧ពាន់លានដុល្លារ កាលពីដើមឆ្នាំក៏ដោយ។ ការសាងសង់រដ្ឋធានីថ្មីសម្រាប់ប្រជាជាតិមូស្លីមដែលមានប្រជាជនច្រើនជាងគេលើពិភពលោកកើតឡើងនៅពេលដែលរដ្ឋធានីហ្សាកាតាបច្ចុប្បន្នជួបបញ្ហាកកស្ទះចរាចរណ៍ ប្រជាជនច្រើនលើសលប់ ហេដ្ឋារចនាសម្ព័ន្ធមិនល្អ កង្វះផែនការ និងទឹកជំនន់ដោយសារវាលិចបន្តិចម្តងៗក្រោមនីវ៉ូទឹកសមុទ្រ។ ការសាងសង់អគាររដ្ឋាភិបាលសំខាន់ៗបានដំណើរការត្រឹមតែប្រមាណ ៥ភាគរយ ទៅ ៨ភាគរយប៉ុណ្ណោះ បើតាមផែនការគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៤ សម្រាប់បុគ្គលិកចំនួន ១៦.០០០នាក់ ដែលត្រូវផ្លាស់ប្តូរចូល។ ប្រធានាធិបតី Yoko Widodo ឥឡូវនេះកំពុងតែប្រឈមមុខនឹងការប្រកួតប្រជែងនៃការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៤ នៅពេលដែលគម្រោងទីក្រុងធំថ្មីដែលមានតម្លៃថ្លៃកប់ពពករបស់គាត់ អាចជាកត្តាក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោតផងដែរ។

អាន​បន្ថែម

ស្ថាប័នធំៗ២ រួមគ្នាជំរុញវិស័យបរធនបាលកិច្ច ដើម្បីទាក់ទាញវិនិយោគមកកម្ពុជាឱ្យបានច្រើន

និយ័តករបរធនបាលកិច្ច និងសភាពាណិជ្ជកម្មកម្ពុជា បានរួមគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរា​ជា​ណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលហត្ថលេខីនៃអនុស្សរណៈ​នៃការយោគយល់គ្នានេះ គឺរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម សុខ ដារ៉ា អគ្គ​នាយកនិយ័តករបរធនបាលកិច្ច។ អនុស្សរណៈយោគយល់នេះ មានគោលបំណងសំខាន់ៗ ០៣ រួមមាន៖ ១. ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុ​ងវិស័យបរធនបាលកិច្ចរបស់សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាដែលជាវិនិយោគិន ពាណិជ្ជករ និងធុរជនមានសក្តានុពលខ្ពស់ និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពវិនិយោគ ពាណិកជ្ជកម្ម និងធុរកិច្ចនៅប្រទេសកម្ពុជា។ ២.វិស័យឯកជន អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ចមានលទ្ធភាពសមស្រប ដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត។ ៣. វិស័យឯកជន និងភាគីពាក់ព័ន្ធផេ្សងៗទៀត ទាញយកផលប្រយោជន៍ពីប្រតិបត្តិការបរធនបាលកិច្ចក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់​ដឹង និងផ្សព្វផ្សាយពីវិស័យបរធនបាលកិច្ចជាសាធារណៈផងដែរ។ ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាល​កិច្ចនៅកម្ពុជា និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានរៀបចំពិធីចុះហត្ថលេខាលើអនុស្ស​រណៈនៃការយោគយល់គ្នានេះផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា វិស័យបរធនបាលកិច្ច ជាវិស័យមួយដែលកំពុងតែចាប់ផ្តើមនៅកម្ពុជា ដែលមានកំណើនខ្ពស់គួរ​ឱ្យកត់សម្គាល់ ខណៈរដ្ឋបានរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង […]

អាន​បន្ថែម

UC88 គម្រោងខុនដូ និងការិយាល័យជាមួយនឹងតម្លៃល្អនៅបឹងកេងកង១​

UC88 គឺជាគម្រោងតែមួយគត់ដែលមានទាំងខុនដូ និងការិយល័យនៅបឹងកេងកេង១ ស្ថិតនៅលើផ្លូវ ៣២២ នៅជិតនឹងមហាវិថិព្រះមុន្នីវង្ស ដែលជាតំបន់មួយដែលមានសក្តានុពលបំផុតក្នុងទីក្រុងភ្នំពេញ ពោរពេញដោយ ផ្សារទំនើប ភោជនីយដ្ឋាន សាលារៀន ហាង ស្ថានទូត ការិយាល័យអង្គការអន្តរជាតិ រួមទាំងមានទីតាំងទំនើបៗជាច្រើននៅកៀកបង្កើយ​ ដែលធ្វើអោយអ្នករស់នៅក្នុងតំបន់នេះ​មានភាពងាយស្រួលការធ្វើអាជីវកម្ម និងការរស់នៅ ។ UC88 គឺជាប្រភេទគម្រោងខុនដូនិងការិយាល័យ មានកម្ពស់សរុប ៤៥ជាន់ បង្ហាញខ្លួនយ៉ាងស្កឹមស្កៃក្នុងតំបន់បឹងកេងកង១។ គម្រោងនេះមានភ្ជាប់ជាមួយនិងបរិក្ខាដ៏សម្បូរបែបដើម្បីបង្កើនឧត្តមភាពជីវិត និងការងាររបស់អតិថិជន ដែលមានដូចជាម៉ាត សាលប្រជុំ កន្លែងហាត់ប្រាណ សាលពហុមុខងារ ស្កាយបារ អាងហែលទឹក បន្ទប់ស្ទីម និងអាងចាគូហ្ស៊ី ។ គម្រោងនេះអភិវឌ្ឍន៍ដោយក្រុមហ៊ុន Chhun Sambath Development Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន UC Group ជាក្រុមហ៊ុនក្នុងស្រុកមានបទពិសោធន៍យូរឆ្នាំ និងបានអភិវឌ្ឍន៍គម្រោងធំៗដូចជា The View, Golden One, 88 Residence និង 777 Tower បច្ចុប្បន្ននេះ គម្រោងបានសាងសង់គ្រោងដល់ជាន់ទី៤២ហើយ […]

អាន​បន្ថែម

ថៃគ្រោងសង់​នឹង​សាងសង់ Monorail ចំនួន​បួន នៅប៉ាតាយ៉ា

ទីក្រុងរមណីយដ្ឋានឈានមុខគេរបស់ប្រទេសថៃ ប៉ាតាយ៉ា បានបង្ហាញផែនការសម្រាប់ការសាងសង់ផ្លូវរថភ្លើងចំនួនបួន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ ធ្វើដំណើរទៅកាន់ឆ្នេរដ៏ល្បីល្បាញមួយនេះ។ ខ្សែដំបូង មានប្រវែង ៩,៩គីឡូម៉ែត្រ នឹងមានស្ថានីយចំនួន១៣ និងតភ្ជាប់ទៅស្ថានីយរថភ្លើងល្បឿនលឿនថ្មីដែលបានគ្រោងទុករបស់ទីក្រុង ដែលនឹងភ្ជាប់ទៅកាន់អាកាសយានដ្ឋានដែលកំពុងពង្រីកនាពេលឆាប់ៗនេះផងដែរ ម្យ៉ាងគម្រោងនេះជាផ្នែកមួយនៃកម្មវិធីពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិទាំងមូល។ គម្រោងនេះនឹងចាប់ផ្តើមក្នុងពេលដំណាលគ្នាខ្សែរថភ្លើងទៅឈុនបូរី ហើយគ្រោងនឹង បញ្ចប់ការងារសាងសង់ ខ្សែទាំងពីរនេះនៅឆ្នាំ២០២៦។ រីឯខ្សែទី៣នឹងបំបែកនៅដំណាក់កាលទីពីរ ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០៣១។ ចំណែកខ្សែទី៤ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០៣១។

អាន​បន្ថែម

ពលរដ្ឋអាចប្តឹងទៅនិយ័តករអាជីវកម្មអចលនវត្ថុ លើគ្រប់វិវាទពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

ប្រជាពលរដ្ឋទាំងអស់ ដែលមានវិវាទពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាចដាក់ពាក្យបណ្តឹងទៅកាន់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បាន។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ និយ័តករនេះ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាពពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្ដឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទនានា និងស៊ើបអង្កេតស្រាវជ្រាវ ព្រមទាំងទប់ស្កាត់ រាល់អំពើល្មើសទាំងឡាយណាពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុតាមគ្រប់រូបភាព ទោះបីមាន ឬគ្មានអាជ្ញាបណ្ណក្តី។ ដូចនេះ ក្នុងករណីមានវិវាទ ឬអប្រក្រតីភាពណាមួយកើតឡើងពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ ភាគីនៃកិច្ចសន្យា ឬភាគីពាក់ព័ន្ធណាមួយអាច ដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៏មក ន.អ.ប. ដែលមានអាសយដ្ឋាននៅអគារ១៦៨ (ជាន់ទី៧) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមតេឡេក្រាមលេខ៖ ០១១ ៥៩៨ ៣៧២ និង ០៦៩ ៥១៧ ១៨៦។ គួរបញ្ជាក់ថា អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ចង់សំដៅលើរាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាននានា ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង […]

អាន​បន្ថែម

កម្ពុជាចំណាយ ៣០លានដុល្លារ សាងសង់មជ្ឈមណ្ឌលដ៏ធំ១ ដើម្បីផ្ទុកទិន្នន័យជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣នេះ បានបើកការដ្ឋានសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ (National Data Center)  ដែលប្រើប្រាស់ថវិកាជាតិចំនួនប្រមាណជិត ៣០លានដុល្លារ និងប្រើប្រាស់រយៈពេលក្នុងសាងសង់ ១ឆ្នាំកន្លះ។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ ថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈ និងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។ ឯកឧត្តម បានបន្តថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ អគារថ្មីនៃ មជ្ឈមណ្ឌលទិន្នន័យជាតិនេះ មានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ  សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ថែម

ឆមាសទី១ ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់ ៩៥%

ឆមាសទី១ ឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់​ហាងលក់រាយថ្មីៗបន្ថែមទៀត។ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទំហំហាងលក់រាយថ្មីជាង ៣៩.០០០ម៉ែត្រការ៉េត្រូវបានបន្ថែម ដែលតំណាងឱ្យការកើនឡើង ៦% នៅក្នុងការផ្គត់ផ្គង់សរុបក្នុងរយៈពេល ៦ ខែចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យលក់រាយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀត ជាមួយនឹងគម្រោងប្រមាណ  ៨៣.០០០ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងទាំងនេះ ភាគច្រើនមាននៅតាមផ្សារទំនើបសហគមន៍ និងវេទិកាហាងលក់រាយ ដែលឆ្លុះបញ្ចាំងពីការវិវត្តថ្មីនៃចំណូលចិត្តរបស់អ្នកប្រើប្រាស់។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ បើនិយាយពីអត្រាកាន់កាប់ ជារួម វិស័យហាងលក់រាយ ធ្លាក់ចុះបន្តិចពី ៧០% ក្នុងឆ្នាំ ២០២២ មកត្រឹម៦៨% តែបើនិយាយពីការជួលវិញ សម្រាប់ផ្សារទំនើប ហាងលក់រាយ និងផ្សារទំនើបសហគមន៍ មានអត្រាធ្លាក់ចុះប្រមាណពី ៤% ទៅ ៥ %។ ដោយឡែក អ្នកជំនាញបានកត់សម្គាល់ថាការជួលហាងលក់រាយនៅតាមដងផ្លូវ បានបង្ហាញពីសញ្ញានៃការងើបឡើងវិញខ្ពស់ គឺកំណើនឈានរហូតដល់ ៩៥% បើធៀបនឹងអត្រាកាលពីឆ្នាំ ២០១៩ ដែលតួលេខនេះបង្ហាញពីភាពទាក់ទាញនៃទីតាំងបែបនេះសម្រាប់អ្នកលក់រាយដែលចង់បានកន្លែងមានមនុស្សចេញចូលច្រើន និងងាយសម្រួលចេញចូលសម្រាប់ការដឹកជញ្ជូនជូនអតិថិជន។ លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន […]

អាន​បន្ថែម

ឆមាសទី១ ២០២៣ កម្ពុជាប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ ថយចុះ១៩ភាគរយ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ សម្រេចបាន ២.០៧២លានដុល្លារ ធ្លាក់ចុះប្រមាណ ១៩ ភាគរយ។​ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ចំណូលពន្ធដាររយៈពេល៦ខែ ស្មើនឹង ៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅថ្ងៃទី ១៣ ខែ កក្តដា ថា ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ នៅឆ្នាំ២០២៣។ ឯកឧត្តម លើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញប្រភេទចំណូលតាមសកម្មភាព សំខាន់ៗមួយចំនួនមានការថយចុះ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះកម្មន្ត សាលភេសជ្ជៈ ឬផលិតភេសជ្ជៈ បានថយចុះជិត ១៣ ភាគរយ វិស័យអចលនវត្ថុ ថយចុះជិត […]

អាន​បន្ថែម