OCIC សម្ភោធ និងដាក់លក់​​​ជា​លើកដំបូ​ង សៀលវើវីឡា នៃគម្រោងជ្រោយចង្វារ​ហ្គាដិន

គម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតនៅក្នុងតំបន់ដ៏មានសក្ដារនុពល នៃភាគខាងកើត រាជធានីភ្នំពេញ របស់ក្រុមហ៊ុន OCIC បានប្រកាសសម្ភោធ និងដាក់លក់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមវត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុន OCIC, កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន មេហ្គាអាសិត មេនេចមេន ក៏ដូចជាការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ក្រុមហ៊ុន អាណិកជនវិនិយោគទុនកម្ពុជា ហៅកាត់ថា OCIC នាព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានរៀបចំពិធី ប្រកាសបើកសម្ភោធ និងដាក់លក់ជាលើកដំបូងសៀលវើវីឡា នៃគម្រោងជ្រោយចង្វារហ្គាដិន ជាគម្រោងថ្មីស្រឡាង និងចុងក្រោយគេ ដែលប្រមូលផ្ដុំដោយលំនៅឋានប្រភេទផ្ទះវីឡាប្រណិតៗ ស្ថិតនៅតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី នៃ ទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងទទួលបានការអភិវឌ្ឍន៍ និងរីកដុះដាលយ៉ាងឆាប់រហ័ស។ គម្រោងជ្រោយចង្វារហ្គាឌិន ផ្ដល់ជូនអតិថិជន របស់ក្រុមហ៊ុន OCIC ជាមួយបទពិសោធន៍ដ៏ល្អ នៃការរស់នៅប្រកបដោយភាពសុខដុម ជាទីប្រជុំជនហ៊ុំព័ទ្ធដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង បង្ករភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជិតឆ្ងាយក្នុងទីក្រុង។ អតិថិជនទាំងអស់ អាចជ្រើសរើសប្រភេទផ្ទះវីឡាចំនួន ៨ប្រភេទ ដូចជា […]

អាន​បន្ថែម

តើ Digital Twins មានសារៈសំខាន់យ៉ាងណា ចំពោះព្រលានយន្តហោះថ្ងៃអនាគត?

ដោយ Steve Cockerell នាយកទីផ្សារឧស្សាហកម្មស្តីទី ទីក្រុង និងសាខា Bentley Systems គាំទ្រជាង 87 លានការងារ នៅទូទាំងពិភពលោក ឧស្សាហកម្មអាកាសចរណ៍បានរួមចំណែកជាង 4% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងធ្វើការ 24/7 365 ថ្ងៃក្នុងមួយឆ្នាំ អាកាសយានដ្ឋានគឺជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងប្រព័ន្ធដឹកជញ្ជូនសកលដែលតភ្ជាប់ប្រទេស សហគមន៍ និងអាជីវកម្មពីប្រទេសមួយទៅប្រទេសមួយ។ ឆ្លើយតបនឹងការផ្លាស់ប្តូរតម្រូវការ លក្ខខណ្ឌប្រតិបត្តិការផ្សេងៗគ្នា និងការចំណាយកើនឡើង គុណភាពនៃសេវាកម្មដែលម្ចាស់ព្រលានយន្តហោះ និងបណ្តាញផ្គត់ផ្គង់របស់ពួកគេផ្តល់គឺជាកត្តាសំខាន់សម្រាប់បទពិសោធន៍អ្នកដំណើរ។ ដោយសារការរឹតបន្តឹងការធ្វើដំណើរត្រូវបានដកចេញ ហើយការព្រួយបារម្ភរបស់ប្រជាជនអំពីការហោះហើរយឺតៗ អាកាសយានដ្ឋានជាច្រើនមានការកកស្ទះ ខណៈពេលដែលមានអាកាសយានដ្ឋានតិចតួចប៉ុណ្ណោះដែលបានសាងសង់ធំលើសពីតម្រូវការ ឬមានកន្លែងទំនេរបម្រុងទុកសម្រាប់កំណើននាថ្ងៃខាងមុខ។ បើយើងប្រៀបធៀបម្ចាស់-ប្រតិបត្តិករដឹកជញ្ជូនផ្សេងទៀត អាកាសយានដ្ឋានកំពុងឆ្ពោះទៅរកគ្រប់គ្រងមួយដែល “ត្រួសត្រាយដោយទិន្នន័យ” ដែលជាកន្លែងទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ហើយការយល់ដឹងច្បាស់លាស់អំពីទិន្នន័យដែលគ្រប់គ្រងបាន និងផលប៉ះពាល់នៃការផ្លាស់ប្តូរចំពោះវាគឺមានសារៈសំខាន់ណាស់ចំពោះការសម្រេចចិត្តត្រឹមត្រូវនៅពេលអនាគត់ នៅពេលធ្វើការដើម្បីផ្តល់ប្រតិបត្តិការឬសេវាកម្មប្រកបដោយប្រសិទ្ធភាព ការពង្រីកទាន់ពេលវេលានៃកន្លែងដែលមានស្រាប់ ឬព្រលានយន្តហោះថ្មី។ ជាមួយនឹងការប្រកួតប្រជែងដ៏ស្មុគស្មាញនេះ ម្ចាស់ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេត្រូវតែមានភាពរហ័សរហួន និងឆ្លើយតបទាន់ពេលវេលា។ នៅក្នុងបរិយាកាសដ៏ស្វាហាប់នេះ បច្ចេកវិទ្យាដែលត្រៀមនាពេលអនាគត រួមទាំងដំណោះស្រាយឌីជីថលភ្លោះ ដែលគាំទ្រដល់ដំណើរការសហការកម្រិតខ្ពស់ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះម្ចាស់ប្រតិបត្តិករក្នុងការរក្សាតុល្យភាពរបស់គេ ដើម្បីបំពេញតម្រូវការអ្នកដំណើរ ការប្រែប្រួលសមត្ថភាពដែលប៉ះពាល់ដល់ការសម្រេចចិត្ត និងប្រាក់ចំណេញទៅថ្ងៃអនាគត – វាគឺជាគន្លឹះដ៏សំខាន់សម្រាប់ស្ថាប័នគេ។ […]

អាន​បន្ថែម

រដ្ឋជំរុញបង្កើតរោងចក្រច្នៃកាកសំណល់ ខណៈកម្ពុជាមានកាកសំណល់ជាង ៤លានតោនក្នុងមួយឆ្នាំ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានជំរុញ និងលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនបង្កើតរោងចក្រកែច្នៃកាកសំណល់នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន  ខណៈក្នុងមួយឆ្នាំៗកម្ពុជាមានកាកសំណល់ចំនួនជាង ៤លានតោន។ នេះបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R និងសេដ្ឋកិច្ចវិលជុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ដសៀមរាប។ ឯកឧត្តមបានឱ្យដឹងថា  សំរាមនៅបណ្តាប្រទេសមួយចំនួនគេបានយកទៅធ្វើការកែច្នៃស្ទើរតែទាំងអស់។ ឯកឧត្តមបន្ត ការកែច្នៃសំរាមឡើងវិញបានចូលរួមចំណែកក្នុងការកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថានផង និងជួយធនធាននៅលើភពផែនដីមាននិរន្តរភាពផង។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ទៀតថា «យើងជំរុញលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនគួរចូលរួមបន្ថែមទៀត ក្នុងការជំរុញការកែច្នៃសំរាមនៅក្នុងប្រទេស ខណៈមួយថ្ងៃៗយើងមានសំរាមជាងមួយម៉ឺនតោន ហើយមួយឆ្នាំមានជាង ៤លានតោន។ បច្ចុប្បន្ននេះសំណល់ត្រឹមតែ៥០% ទៅ៧០% ដែលប្រមូលហើយយកទៅចាក់ចោលនៅទីលាន»។ (អានបន្ថែម) កន្លងមក កម្ពុជាមានក្រុមហ៊ុនដែលទទួលបានសិទ្ធិពីក្រសួងបរិស្ថានពាក់ព័ន្ធនឹងការប្រមូលកាកសំណល់គ្រឿងអេឡិចត្រូនិក ដូចជាកុំព្យូទ័រ ទូរស័ព្ទចាស់ៗ ថ្មពិល និងក្រុមហ៊ុន ដែលបានកែច្នៃធ្វើឥដ្ឋ ដោយយកប្លាស្ទិកបញ្ចូលនឹងសារធាតុផ្សេងបញ្ចូលគ្នាបានក្លាយជាឥដ្ឋ។ ទន្ទឹមនេះដែរ ក៏មានក្រុមហ៊ុនដែលធ្វើការកែច្នៃកាកសំណល់ និងការផលិតចានអេកូ ដែលធ្វើពីដើមចេក និងការបង្កើតជីកំប៉ុសដែលធ្វើពីអាចម៍ជន្លេនផងដែរ។ បើតាមឯកឧត្តម នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ការកែច្នៃកាកសំណល់នៅកម្ពុជា នៅមានកម្រិតនៅឡើយ ដែលមានប្រមា​ណ​​ពី១០% ទៅ១៥% តែប៉ុណ្ណោះ។ គួររម្លឹកថា […]

អាន​បន្ថែម

អូស្ត្រាលីប្រកាសឈប់ប្រើកាមេរ៉ាផលិតដោយចិននៅតាមអគារសំខាន់ៗរបស់ខ្លួន

រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចឈប់ឱ្យបំពាក់កាមេរ៉ាដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន នៅតាមអគារ​រដ្ឋាភិបាលរបស់ខ្លួន ដែលអាចបង្កជាហានិភ័យលើសន្តិសុខប្រទេសទាំងមូល។ នេះបើតាមការចុះផ្សាយរបស់ស្ថាប័ន​សារពត៌មាន DW News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមហ៊ុនដែលផលិតកាមេរ៉ានេះ រួមមានក្រុមហ៊ុន Hikvision និង Dahua ដែលមានភាគហ៊ុនមួយចំណែករបស់រដ្ឋាភិបាលចិន ដែលបានផ្តល់សេវាកម្មបំពាក់កាមេរ៉ាយ៉ាងហោចណាស់ ៩១៣គ្រឿង ទូរស័ព្ទលើតុ (intercoms) ប្រព័ន្ធចេញ-ចូលអេឡិចត្រូនិច និងឧបករណ៍ថតវីឌីអូ នៅតាមអគាររដ្ឋាភិបាលអូស្ត្រាលីជាង ២៥០ទីតាំង។ ការប្រកាសបញ្ឈប់ប្រើនេះ ធ្វើឡើងបន្ទាប់ពី​ប្រទេសអង់គ្លេស បានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន ថាឈប់ប្រើប្រាស់កាមេរ៉ា ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននៅតាមអគាររដ្ឋាភិបាលសំខាន់ៗមួយចំនួន ក៏ទន្ទឹមនឹងសហរដ្ឋអាមេរិក បានប្រកាសឱ្យហាមមិនឱ្យប្រើផលិតផលពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។ លោក James Paterson រដ្ឋមន្ត្រីសន្តិសុខសាយប័រ បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ គឺផ្អែកតាមច្បាប់ចារកិច្ចរបស់ចិន ដែលតម្រូវឱ្យពួកគេសហការជាមួយចារកិច្ចចិន។ ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Hikvision បានធ្វើការបដិសេដ ដោយលើកឡើងថា ការនិយាយនេះចាត់ទុកក្រុមហ៊ុនរបស់ខ្លួនជាការគំរាមកំហែងសន្តិសុខជាតិ ខុសពីភាពជាក់ស្តែង ខណៈដែលក្រុមហ៊ុនមិនអាចលក់ប្រព័ន្ធផ្ទុកទិន្នន័យ (cloud storage) ប្រព័ន្ធទិន្នន័យវីដេអូ ឬការគ្រប់គ្រងទិន្នន័យនៃអ្នកប្រើប្រាស់ចុងក្រោយរបស់អូស្ត្រាលីបានទេ។ អ្នកនាំពាក្យ បានបន្ថែមថា កាមេរ៉ារបស់ខ្លួន គឺគោរពតាមច្បាប់ […]

អាន​បន្ថែម

មកស្វែងយល់សារៈសំខាន់កម្មវិធី iTwin Experience, iTwin Capture និង iTwin IoT នៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ

កម្មវិធី iTwin បង្កើតឡើងដោយក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពថ្មីនៃ iTwin Platform របស់ខ្លួន ដោយបានពង្រីកនូវវិសាលភាព និងអន្តរប្រតិបត្តិការទិន្នន័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនវិស្វកម្ម និងអ្នកប្រើប្រាស់ អាចប្រើប្រាស់ដើម្បីបង្កើត និងប្រើប្រាស់ Digital Twin ជាលំហូរការងារក្នុងការឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ។ សមត្ថភាព iTwin Platform ថ្មី វានឹងជួយដល់ Bentley Infrastructure Cloud ដែលជាសំណុំនៃដំណោះស្រាយដែលគ្របដណ្តប់គ្រប់ដំណាក់កាលនៃហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផលិតពីដើមដល់ចប់ ដោយវាបានរួមបញ្ចូលគ្នាប្រើនៅក្នុងកម្មវិធី ProjectWise, SYNCHRO និង AssetWise តែមួយ និងប្រើប្រាស់នៅក្នុង Bentley’s Infrastructure Schemas តែមួយ។ កម្មវិធី iTwin Experience គឺជាផលិតផលថ្មីមួយនៅក្នុង Cloud ដើម្បីផ្តល់អំណាចដល់អ្នកប្រើប្រាស់ យល់ដឹងអំពីធាតុផ្សំនៅក្នុងគ្រឿងបង្គុំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយអាចមើលឃើញ និងស្វែងយល់តាមរយៈ Digital Twin។ សារៈសំខាន់កម្មវិធី iTwin […]

អាន​បន្ថែម

គម្រោងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្រេចបានជាង ៦៥% ហើយ

គម្រោងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្រេចការសាងសង់បានជាង ៦៥% គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ​។ នេះបើតាមការប្រកាសឱ្យដឹងរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ អគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ បានកំពុងសាងសង់មានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥.៥៤៥ ម៉ែត្រការ៉េ ដែលចាប់ផ្តើមការដ្ឋានសាងសង់នៅកាលពី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលគ្រោងចំណាយជាង ៦០លានដុល្លារ​។ (អានបន្ថែម) អគារថ្មីនេះ ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា។

អាន​បន្ថែម

សម្តេចប្រកាសគម្រោងបង្កើតប៉ូលសេដ្ឋកិច្ចថ្មីនៅភូមិភាគពាយ័ព្យ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករ។ ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលពីគម្រោងបង្កើត “ប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ”នេះធ្វើឡើងជាការឆ្លើយតបទៅនឹងចំណាប់អារម្មណ៍វិនិយោគរបស់លោកប្រធានាធិបតីចិន លើការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌ នៅតំបន់ជុំវិញបឹងទន្លេសាប និងជាការបន្ថែមប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត លើប៉ូលសេដ្ឋកិច្ច ដែលកម្ពុជាមានស្រាប់នាពេលបច្ចុប្បន្ន។ លោក ស៊ី ជិនពីង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលបានជំរុញការបើក​ទីផ្សាររបស់ចិន ទទួលកសិផល និងមច្ឆាជាតិរបស់កម្ពុជា។ ជាការឆ្លើយតប សម្តេចតេជោ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឦសាន។ សម្តេចតេជោបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើ​ម​ដ៏មានសារៈសំខាន់របស់លោកប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្គរនៅភាគពាយ័ព្យរបស់កម្ពុជា ហើយកម្ពុជា​នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។ បន្ថែមលើសនេះ លោក ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាព​គ្នា​ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពល​អគ្គិសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតងផងដែរ៕

អាន​បន្ថែម

ប្រធានាធិបតីចិនផ្ដល់ជំនួយឥតសំណងជាង៤៤លានដុល្លារសម្រាប់គម្រោងផ្លូវដែកកម្ពុជា

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០ លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក គាំទ្រដល់គម្រោងផ្លូវដែកកម្ពុជា។ បើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រធានាធិបតីចិនបានប្រកាសអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា”។ លោកប្រធានាធិបតីចិនក៏បានប្រកាសឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងជំនួបដែលបានចំណាយពេលប្រមាណជាងម៉ោង មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) កំពុងសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ប្រវែង ៣៨២គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគជាង ៤ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ (អានបន្ថែម ) ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រុមហ៊ុនចិន China Metro Group Limited សិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ […]

អាន​បន្ថែម

ក្រុមហ៊ុនចិន៣ រួមគ្នាផ្តល់ជំនួយជាង ៤លានដុល្លារ ដល់កម្ពុជាសង់អគារសំខាន់ៗ ២

ក្រុមហ៊ុនធំៗចំនួន ០៣ របស់ចិន បានរួមគ្នាផ្តល់ជំនួយជាង ៤លានដុល្លារ ដល់កម្ពុជាដើម្បីសាងសង់អគារសំខាន់ៗចំនួន០២។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រុមហ៊ុនចិន០៣ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនវិនិយោគធំៗទាំង៣នោះ រួមមានក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ ក្រុមហ៊ុន​Beijing Urban Construction Group និង​ក្រុមហ៊ុន​China Metro Group។ ជំនួយទី១ មានតម្លៃ ២,៥លានដុល្លារ សម្រាប់សាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូនចំនួន ១ខ្នង កម្ពស់ ៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោ​ធ​ន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ។ ចំណែកជំនួយ ២លានដុល្លារទៀត គឺសម្រាប់ជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន ៨០.៥១% ហើយ។ (អានបន្ថែម)

អាន​បន្ថែម

សម្តេចស្នើចិនសិក្សាផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលនៅភ្នំពេញនិងសៀមរាប

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើក្រុមហ៊ុន China Metro Group Limited សិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ នេះបើតាមជំនួបរវាងសម្តេចតេជោ និងក្រុមហ៊ុនធំៗចំនួន៣ របស់ប្រទេសចិនកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ ក្រុមហ៊ុន​Beijing Urban Construction Group និង​ក្រុមហ៊ុន​China Metro Group ដែលចង់បន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្សេងៗទៀត បន្ទាប់ពីបានសាងសង់ផ្លូវ និងស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រនៅកម្ពុជា។ នាឱកាសនោះដែរ ស​ម្តេចតេជោបានស្នើដល់ក្រុមហ៊ុន China Metro Group Limited សិក្សាពីគម្រោងវិនិយោគផ្លូវល្បឿនលឿនធុនស្រាលពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ ជាមួយគ្នានោះ ខាងក្រុមហ៊ុនចិន ក៏បានជម្រាបជូនសម្តេចពីគម្រោងវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលពីខេត្តសៀមរាប ទៅកាន់អាកាសយានអន្តរជាតិថ្មីនៅជីក្រែង ក្នុងខេត្តសៀមរាប។ ក្រុមហ៊ុនចិនបានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញរួចហើយ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ […]

អាន​បន្ថែម

ខេត្តកំពង់ស្ពឺមានរោងចក្រ-សហគ្រាស ៣៨៣កន្លែង ទុនសរុបជិត២ពាន់លានដុល្លារ

គិតត្រឹមថ្ងៃទី៩ កុម្ភៈ ២០២៣ ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ៣៨៣កន្លែង ដែលមានទុនសរុបរហូតជិត២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការថ្លែងរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” នៅថ្ងៃទី៩ ខែកុម្ភៈ ២០២៣។ ឯកឧត្តមបានសង្កត់ធ្ងន់ដែរថា ខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំងផ្នែករោងចក្រ សហគ្រាស ដែលបច្ចុប្បន្នគិតសរុបមានចំនួនដល់ទៅ ៣៨៣កន្លែង ហើយមានកម្មករ និយោជិតសរុប ១៥៥.៧៦១នាក់ (ស្រី ១១៥.៥២២នាក់) ។ ឯកឧត្តមបន្តថា ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួន ១៨៩កន្លែង មានកម្មករនិយោជិតសរុប ១៤៥.៣៩៩នាក់ (ស្រ្តី ១១០.៨៤៣នាក់)។ ចំណែករោងចក្រធុនធំមានចំនួន ២២៩មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ក្នុងនោះស្រី្តចំនួន ១០២.៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុបជាង ១.៧១៤ លានដុល្លារ។ រីឯរោងចក្រធុនតូច និងមធ្យម និងសិប្បកម្មវិញ ឯកឧត្តមបញ្ជាក់ថា មានចំនួន ១.១៣០ មូលដ្ឋាន មានទុនវិនិយោគចំនួនជាង […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley System ប្រើបច្ចេកវិទ្យា Cloud ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុន Bentley Systems ជាក្រុមហ៊ុនផលិតកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មដ៏ធំមួយនៅអាមេរិក បានប្រកាសនៅក្នុងសន្និសីទហេដ្ឋារចនាសម្ព័ន្ធកាលពីចុងឆ្នាំ ២០២២ ថា ប្រព័ន្ធផ្ទុកទិន្នន័យ Bentley Infrastructure Cloud គឺជាការរួមបញ្ចូលគ្នានៃប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគ្រាសនៃគ្រប់ដំណាក់កាលទាំងអស់នៅក្នុងវដ្តជីវិតអាជីវកម្ម និងជាខ្សែសង្វាក់ប្រទាក់ក្រឡាគ្នាដ៏មានតម្លៃមួយក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធពិភពលោក ដែលវាផ្តល់នូវកម្រិតប្រកួតប្រជែងខ្ពស់ សម្រាប់ការសិក្សា សាងសង់ និងគ្រប់គ្រងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាកល់។ ដំណើរការដោយកម្មវិធី iTwin Platform ដែលជាគ្រោងឆ្អឹងមួយដ៏សំខាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley វាបានរួមបញ្ចូលយ៉ាងរលូនជាមួយនឹងបច្ចេកវិទ្យាវិស្វកម្មរបស់ Bentley Infrastructure Cloud ដែលនឹងអនុញ្ញាតឱ្យមានការបង្កើត ការចែកចាយ និងប្រតិបត្តិការព័ត៌មានដែលកំពុងដំណើរការនៅក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើង តាមរយៈកម្មវិធីពេញលេញ និងសុវត្ថិភាពនៃបច្ចេកវិទ្យា digital twins។ ប្រព័ន្ធ Bentley Infrastructure Cloud នឹងគ្របដណ្តប់លើ ProjectWise ជាកម្មវិធីសម្រាប់គ្រប់គ្រងគម្រោង, SYNCHRO សម្រាប់ការសាងសង់ និង AssetWise សម្រាប់ប្រតិបត្តិការគ្រប់គ្រងថែទាំសំណង់។ ឥឡូវនេះ ប្រព័ន្ធសហគ្រាសទាំងអស់នេះនឹងប្រើប្រាស់បច្ចេកវិទ្យា digital twin ដែលដំណើរការដោយកម្មវិធី iTwin ដើម្បីបើកទិន្នន័យដែលមាននៅក្នុងឯកសារវិស្វកម្ម តាមរយៈការធ្វើផែនទីដោយស្វ័យប្រវត្តិ ដែកគេបានបញ្ចូលទៅក្នុង […]

អាន​បន្ថែម