អភិបាលខេត្ត៖ ហោចណាស់ក៏មានក្រុមហ៊ុន១០ពីហុងកុង ដែលនឹងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺ ឆាបៗខាងមុខនេះ

មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែង។ នេះបើតាមការឱ្យដឹងតាមរយៈទំព័រហ្វេកប៊ុកផ្លូវការពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។

កន្លងមកថ្មីៗនេះ ឯកឧត្តមអភិបាល បានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ អញ្ជើញទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

ចំពោះក្រុមហ៊ុនទាំង១០ ដែលនឹងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺខាងមុខនេះ ស្ថិតក្នុងវិស័យផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទ។

ក្រៅពីនេះ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀត ក៏មានបំណងមកវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ។

គួររម្លឹកថា គិតត្រឹមថ្ងៃទី៩ កុម្ភៈ ២០២៣ ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ៣៨៣កន្លែង ដែលមានទុនសរុបរហូតជិត២ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រទេសម៉ារ៉ុកចំណាយ $១,២ពាន់លាន អភិវឌ្ឍកំពង់ផែ Dakhla ដើម្បីអាចទទួលទំនិញពីគ្រប់ទ្វីបលើពិភពលោក

កំពង់ផែខ្នាតយក្ស Dakhla Atlantic តម្លៃ $១,២ពាន់លានដុល្លារ បច្ចុប្បន្នកំពុងដំណើរការសាងសង់នៅទីក្រុង Dakhla ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសម៉ារ៉ុក  កំពុងត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់សម្រាប់ទ្វីបអាហ្វ្រិកខាងលិច និងតំបន់សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតរបស់ពិភពលោក ដូចជាអឺរ៉ុបនិងភ្ជាប់មកទ្វីបអាស៊ីថែមទៀតផង នេះបើយោងតាម CNN ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៨ ខែ​០៥ ឆ្នាំ ២០២៤។ ច្រករបៀបពាណិជ្ជកម្មពិភពលោកដែលមានពហុមុខងារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ កំពង់ផែអន្តរជាតិ Dakhla Atlantic ខ្នាតយក្សនេះ នឹងគ្របដណ្ដប់លើគម្រោងធំៗជាច្រើនទៀត ក្នុងនោះមានដូចជាការសាងសង់កំពង់ផែពាណិជ្ជកម្មសម្រាប់ស្ថានីយប្រេង កំពង់ផែសម្រាប់តែទំនិញនេសាទ និងកន្លែងផលិតកប៉ាល់ ដែលសំណង់ទាំងអស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៦៥០ ហិកតា។ គម្រោងនេះ ក៏រួមបញ្ចូលផងដែរនូវស្ពានតភ្ជាប់កំពង់ផែទៅកាន់ផ្លូវដីគោក និងផ្លូវថ្មីប្រវែង ៧ គីឡូម៉ែត្រដែលតភ្ជាប់កំពង់ផែទៅកាន់ផ្លូវជាតិដ៏សំខាន់មួយ ដែលបង្កើតឱ្យមានច្រកចេញចូលរលូនចេញពីតំបន់ Tangier នៅភាគខាងជើង ទៅកាន់ព្រំដែន Mauritania នៅភាគខាងត្បូង។ តួនាទីកំពង់ផែនេះក្នុងការតភ្ជាប់ទ្វីបនិងទ្វីប និងការជំរុញពាណិជ្ជកម្មសកល លោកស្រី​ Nisrine Iouzzi នាយកផ្នែកសំណង់នៃកំពង់ផែ Dakhla Atlantic មានប្រសាសន៍ថា “យើងកំពុងសាងសង់ប្រព័ន្ធអេកូឡូស៊ីថ្មីនិងធំសម្បើមអស្ចារ្យមួយ(សម្រាប់ពិភពលោក)” ។ […]

ក្នុងខែឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង $២៤៦លាន ក្នុងនោះមានចិនជិត ៥០%

ក្នុងខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង មានទុនវិនិយោគ សរុបប្រមាណជាង ២៤៦លានដុល្លារ ក្នុងនោះមានទុនវិនិយោគមកពីប្រទេសចិនចំនួន ៥០ភាគរយ។ គួរបញ្ជាក់ថា គម្រោងវិនិយោគថ្មីទាំង២៥ខាងលើ អាចជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ១៥ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី១០ ឧសភា ២០២៤។ ក្នុងចំណោមគម្រោងវិនិយោគទាំង២៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភានេះ រួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស ១. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។ ២. គម្រោងវិនិយោគបង្កើតរោងចក្រ និងកែច្នែលោធាតុ ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំតានៃ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ និងអាចបង្កើតការងារបាន ២២៩កន្លែង។ ៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែល […]

ក្រុមហ៊ុនធំៗចាប់ផ្តើមសម្រុកមកដំឡើងមជ្ឈមណ្ឌលបច្ចេកវិទ្យា AI និងស្ថានីយផ្ទុកទិន្នន័យខ្លៅដ៍ (Cloud) នៅម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងថៃ

ក្រុមហ៊ុន Google នឹងវិនិយោគ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និងដំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Google Cloud នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាការពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនដ៏សំខាន់មួយទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានគោលបំណងជំរុញមហិច្ឆតាឌីជីថលរបស់ប្រទេសម៉ាឡេស៊ី តាមរយៈការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើបសម័យឌីជីថលផ្សេងទៀត ដើម្បីលើកកំពស់ឧស្សាហកម្មម៉ាឡេស៊ីក្នុងស្រុកនានា ឱ្យកាន់តែមានឥទ្ធិពលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ការ​ប្រកាសរបស់ក្រុមហ៊ុន​នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤។ មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ថ្មី នឹងមានទីតាំងនៅក្នុងសួនពាណិជ្ជកម្មឈ្មោះ Elmina របស់ក្រុមហ៊ុន Sime Darby Property ក្នុងទីក្រុង Selangor ។ គ្រឿងបរិក្ខារទាំងនេះ នឹងផ្តល់ថាមពលដល់ការដាក់ឱ្យប្រតិបត្តិការនូវសេវាកម្ម Google ផ្សេងៗ ដូចជាការស្វែងរកព័ត៌មានទូទៅ ការប្រើប្រាស់ផែនទីឌីជីថល និងកន្លែងធ្វើការ ព្រមជាមួយនឹងការផ្តល់សេវាកម្ម AI និងដំណោះស្រាយលើប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ដល់អាជីវកម្មក្នុងស្រុក និងស្ថាប័នសាធារណៈ។ លោក Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Google បាននិយាយថា “ប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Google […]

ADB សន្យាជួយកម្ពុជាជាង ១.២ពាន់លានដុល្លារ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទើបអនុម័តនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ដោយក្នុងនោះ ADB គ្រោងផ្តល់ហិរញ្ញប្បទាន ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១.២៦៣លានដុល្លារ ។ ការប្រកាសពីយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ធ្វើឡើងក្នុងពិធីបើកស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងពិធីបើកខាងលើនេះ ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ។ ឯកឧត្តមបន្តថា៖ ”ស្របពេលជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់ឆ្នាំ ២០២៤-២០២៨ ADB ក៏បានប្តេជ្ញាចិត្តថានឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១,២៦ ពាន់លានដុល្លារ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ យ៉ាងណាមិញ ការិយាល័យថ្មីនេះ ត្រូវបានរចនាឡើងជាមួយនឹងសម្ភារៈដែលមានភាបធន់នឹងអាកាសធាតុ បូករួមនិងប្រព័ន្ធសន្សំសំចៃថាមពល ពិសេសគឺជាកន្លែងធ្វើការដែលទំនើប មានបង្ហាញនូវគំនូរវប្បធម៌ប្រពៃណីជាច្រើនពីប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ […]

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត នៅបន្ទាយមានជ័យ សម្រេចបានជាង ៤៥% ហើយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីទប់ស្កាត់គ្រោះមហន្តរាយពីទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ សម្រេចបាន ៤៥,​០៧% ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ប៉ុញ សច្ច: បានបញ្ជាក់ថា គម្រោងខាងលើនេះ សម្រេចបាន ៤៥,០៧% លឿនជាងផែនការ ២,១៧% ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីសក្តានុពលនៃគម្រោងក្រោយសាងសង់រួចរាល់ ដែលនឹងបម្រើដល់ការប្រើប្រា​ស់​ក្នុងវិស័យកសិកម្ម  និងវិស័យផ្សេងៗទៀត ដោយអាចស្រោចស្រពលើផ្ទៃដីប្រមាណ ១៨.៤១៦ ហិកតានារដូវវស្សា និង ៣​.៥០០ហិកតានារដូវប្រាំង គ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១ នៃក្រុងនិងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យ មានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត និងសិរីសោភ័ណ្ឌ និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២.២១៣គ្រួសារ។   - Video Advertisement -

គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ជំហានទី១ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ដែលមានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៣៣ហិកតា ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ៣ហិកតា។ គម្រោងត្រូវប្រើប្រាស់រយ:ពេលសាងសង់ចំនួន ៣៦ខែ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ស្ថិតក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ បើតាមអតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់បានលើកឡើងថា នេះជាសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ (អានបន្ថែម) - Video Advertisement -