ចិននឹងបង្កើតរោងចក្រដ៏ធំមួយ កែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាឆាប់ៗនេះ
មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជាតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian កំពុងសហការជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd គ្រោងនឹងសាងសង់រោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាឆាប់ៗនេះ ដើម្បីនាំចេញទៅប្រទេសចិន។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្ពុជាកន្លងមកផលិតទឹកមាត់ត្រចៀកកាំសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅផ្លូវការ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ឯកសារ MOU នឹងជួយបើកទីផ្សារចិន ដែលជាទីផ្សារធំជាងគេឱ្យទទួលយកផលិតផលនេះជាផ្លូវការ ដោយធានាបាននូវស្តង់ដារផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។ ឯកឧត្តមបន្ត ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ត្រូវបានលើកកម្ពស់ និងឆ្លើយតបបានតាមសេចក្តីត្រូវការរបស់ទីផ្សារចិនផងដែរ។ យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្មបានឲ្យដឹងទៀតថា […]
អានបន្ថែមមេដឹកនាំអាស៊ាន ប្តេជ្ញាចិត្តជួយការពារតំបន់ជីវៈចម្រុះនៅកម្ពុជា ខណៈបច្ចុប្បន្នមាន ៤១%នៃផ្ទៃដីសរុប
កម្ពុជា មានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ចំនួន ៧៦ ទីតាំង ស្មើនឹង ៤១% នៃផ្ទៃដីប្រទេស។ នេះបើតាមបញ្ជាក់របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំចុះបញ្ជីដីធ្លី និងការបោះបង្គោលព្រំតំបន់ទាំងនោះ និងរៀបចំឧទ្យានរបស់កម្ពុជា ទៅតាមបទដ្ឋានបច្ចេកទេស ដែលមានកន្លែងសម្រាកសម្រាប់មនុស្ស និងជម្រកសម្រាប់សត្វព្រៃ។ ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ សីហា ឆ្នាំ២០២២ បានបញ្ចាក់ផងដែរថា មេដឹកនាំអាស៊ាន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការចែករំលែកដោយយុត្តិធម៌ និងសមធម៌នៃអត្ថប្រយោជន៍ ដែលកើតចេញពីការប្រើប្រាស់ធនធានហ្សេណេទិក។ បន្ថែមពីនេះ អាស៊ាន បានបន្តគាំទ្រការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះ(ACB) ក្នុងការជួយដល់រដ្ឋសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីបង្កើនភាពធន់របស់តំបន់ប្រឆាំងនឹងជំងឺសត្វ ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការសម្របសម្រួលរបស់អាស៊ាន ក្នុងរួមចំណែកដល់ក្របខ័ណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ ២០២០។ គួរបញ្ជាក់ថា កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (ឥសាន ឧត្តរ និងជួរភ្នំក្រវាញ) លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណជាង ៧,២លានហិកតា […]
អានបន្ថែមរដ្ឋលើកលែងឱ្យសណ្ឋាគារ ឬផ្ទះសំណាក់តូច &មធ្យម មិនបាច់ស្នើសុំចំណាត់ថ្នាក់ទៀតទេ
សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្នាតតូច និងមធ្យម មិនតម្រូវឱ្យដាក់ពាក្យស្នើសុំចំណាត់ថ្នាក់ ពីក្រសួងទេសចរណ៍ទៀតទេ ដែលជាជួយកាត់បន្ថយចំណាយ និងពេលវេលាក្នុងការបើកឡើងវិញក្រោយវិបត្តិកូវីដ។ នេះបើយោងតាមប្រកាសក្រសួងទេសចរណ៍ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ការលើកលែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ។ ទោះជាយ៉ាងនេះក៏ដោយ អាជីវកម្មប្រភេទខាងលើនេះ មានជម្រើស (ដោយស្ម័គ្រចិត្ត) ក្នុងការស្នើសុំការវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍តាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។ ចំពោះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាសហគ្រាសធុនធំ (ជាប់ពន្ធធំ) នៅតែបន្តជាប់កាតព្វកិច្ចពន្ធដដែល។ គួរបញ្ញាក់ថា ការសម្រេចលើកលែងកាតព្វកិច្ចនេះត្រូវអនុវត្តតាមសេចក្តីជូនដំណឹងលេខ ៣៦ សជណ.ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការលើកស្ទួយសហគ្រាសធុនតូច និងមធ្យមលើកទី២។
អានបន្ថែមអាជ្ញាធរបញ្ជាឱ្យបិទដេប៉ូខ្សាច់ ៤ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ២
លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ បានចុះបិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ក្រោយពីមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធររាជរាជធានីភ្នំពេញ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ លោកស៊ុយ សេរិទ្ធ បានឱ្យដឹងថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញជាច្រើនលើកច្រើនសារួចមកហើយ។ លោកបន្តថា ដេប៉ូអាជីវកម្មទាំងនេះ បានធ្វើឱ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកការធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។ លោកអភិបាលរង បានបន្ថែមថាអាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង ដោយមិនទុកឱ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយម្ចាស់ដេប៉ូខ្សាច់ទាំងនេះ ត្រូវតែកើបដីខ្សាច់ចេញពីថ្នល់ និងធ្វើការជួសជុលឡើងវិញនូវលូ កំណាត់ផ្លូវជាតិលេខ២ ផ្លូវ ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ដែលខូចបានបង្កការខូចខាត។ គួរបញ្ចាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំង ដេប៉ូខ្សាច់ចំនួន៦ ដែលកំពុងធ្វើអាជីវកម្ម ខណៈ ចំនួន៤ ទីតាំងត្រូវបានបិទ។
អានបន្ថែមរដ្ឋចេញគោលការណ៍កំណត់តំបន់អភិរក្សការពារធម្មជាតិក្នុងខេត្តចំនួន ១៥
រដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍កំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តចំនួន ១៥ ទូទាំងប្រទេសកម្ពុជា។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ធ្វើឡើងដោយក្រសួងបរិស្ថាន។ ភូមិសាស្ត្រខេត្តទាំង ១៥ រួមមាន ខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និងខេត្តតាកែវ។ រាជរដ្ឋាភិបាល បានចេញជាគោលការណ៍កំណត់តំបន់គ្រប់គ្រង និងសម្រាប់ប្រើប្រាស់អាស្រ័យផលដូចខាងក្រោម៖ កែសម្រួលព្រំប្រទល់តំបន់ការពារធម្មជាតិនីមួយៗឡើងវិញ ដោយរៀបចំកំណត់តំបន់ជាបួនតំបន់ គ្រប់គ្រងរួមមាន៖ទី១.) តំបន់សហគមន៍ ជាដីភូមិករ និងដីស្រែចម្ការចាស់របស់ប្រជាពលរដ្ឋ ទី២.) តំបន់ប្រើប្រាស់ដោយចីរភាព ជាដីសម្រាប់រួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ទី៣.) តំបន់អភិក្ស និងទី៤.) តំបន់ស្នូល ជាដីព្រៃឈើជម្រកសត្វព្រៃ និងសេវាប្រព័ន្ធអេកូឡូស៊ីស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ កែសម្រួលព្រំនៃតំបន់របៀងអភិរក្សជីវៈចម្រុះ ដែលមិនប៉ះពាល់ជាមួយនឹងប្រជាជន និងកំណត់ជាតំបន់អភិរក្សនៃតំបន់ការពារធម្មជាតិនីមួយៗ។ ប្រគល់ភារកិច្ចជូនអភិបាលនៃគណៈអភិបាលខេត្ត ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្ត បន្តដឹកនាំធ្វើការកំណត់អត្តសញ្ញាណក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី […]
អានបន្ថែមសម្តេចតេជោ៖ បញ្ជាឱ្យលុបចោលនូវរាល់ការអនុញ្ញាតអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ
សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាភ្លាមៗឱ្យលុបចោលរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ (អានបន្ថែម) សារបញ្ជានេះ ត្រូវបានប្រកាសចេញនៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់របស់សម្តេច នៅថ្ងៃទី០៧ សីហា ២០២២ នេះថា៖ “ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១. លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ ២. រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម ៣. ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ ជាចុងក្រោយ សម្តេចតេជោបានថ្លែងអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនាផងដែរ៕
អានបន្ថែមគម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅកែបសម្រេចបាន ៦២% ហើយ
គម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅខេត្តកែបសម្រេចបាន ៦២% ហើយ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា អនុគម្រោងទីលានចាក់សំរាមសម្រេចបាន ៩៨,៨% អនុគម្រោងផ្លូវស្របមាត់សមុទ្រសម្រេចបាន១០,៤% និងអនុគម្រោងកំពង់ផែកោះទន្សាយ និងទីកន្លែងទេសចរណ៍សម្រេចបាន ៨,៥%។ លោកបន្តថា គម្រោងសាងសង់ផ្លូវមាត់សមុទ្រកំពុងជួបបញ្ហាបច្ចេកទេសមួយចំនួន ហើយគម្រោងផែកោះទន្សាយវិញ កំពុងត្រូវបានផ្លាស់ប្តូរតាមតម្រូវការស្នើសុំពីសហគមន៍កោះទន្សាយ និងការដឹកជញ្ជូនចម្លងគ្រឿងចក្រ និងសំភារៈសំណង់ពីផ្លូវគោកទៅកោះមានការលំបាក និងតម្លៃថ្លៃ។ ពាក់ព័ន្ធបញ្ហានេះ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត នឹងខិតខំបន្តដោះស្រាយនូវរាល់បញ្ហាទាំងនោះមិនឱ្យប៉ះពាល់ ឬអាក់អានដល់ការអភិវឌ្ឍគម្រោងទាំងបីនេះឡើយ។ គួរបញ្ជាក់ថា គម្រោងទាំងបីនៅខេត្តកែបនេះ ជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ននៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយក្នុងនោះអនុគម្រោងកំពង់ផែកោះទន្សាយ ត្រូវចំណាយការសាងសង់អស់ទឹកប្រាក់ ១,៦លានដុល្លារអាមេរិក។ (អានបន្ថែម)
អានបន្ថែមតើវិនិយោគិនចិនមានផែនការដូចម្ដេចលើអគារជាប់គាំងជាង ១ពាន់គម្រោង នៅខេត្តព្រះសីហនុ?
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។ បន្ទាប់ពីវិនិយោគិនចិនបានចាកចេញពីប្រទេសកម្ពុជា គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ។ យ៉ាងណាក្ដី ដោយសារបញ្ហាកូវីដមានស្ថានភាពធូរស្រាលជាងមុន គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធសាធារណៈត្រូវបានធ្វើឱ្យប្រសើរជាងមុន ដែលនាំមកនូវក្តីសង្ឃឹមថ្មីបានផុសឡើង ដោយមានការរំពឹងថាអ្នកវិនិយោគចិនទាំងនោះនឹងត្រលប់មកវិញ ដើម្បីបញ្ចប់គម្រោងរបស់ពួកគេ។ តើវិនិយោគិនចិននឹងត្រឡប់មកវិញឬទេ? ពេលណា? ហើយពួកគេយល់ដូចម៉េច និងមានផែនការយ៉ាងណាចំពោះបញ្ហាអគារជាប់គាំងទាំងនោះ? Nikkei Asian Review បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។ វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។ កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង កាលពីដើមខែកក្កដា ម្ចាស់គម្រោងចិនមួយក្រុមបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុជុំវិញបញ្ហានេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។ ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។ សំណើសំខាន់បំផុតដែលវិនិយោគិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។ វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថាម្ចាស់ផ្ទះបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួលដែលមិនបានព្រមព្រៀងគ្នាគឺថ្លៃខ្លាំងពេក។ លោក Zhang Jiawei ប្រធានសមាគមធុរកិច្ចចិននៅក្រុងព្រះសីហនុបានប្រាប់ Nikkei ថា […]
អានបន្ថែមខេត្តព្រះសីហនុមានកោះ៣២ ដែល១៩ កោះកំពុងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន
ខេត្តព្រះសីហនុ មានកោះសរុបប្រមាណចំនួន ៣២កោះ ដែលក្នុងនោះមានកោះចំនួន ១៩ ត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនចំនួន ២៣។ នេះបើតាមកិច្ចប្រជុំស្តីពីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសន្តិសុខលម្ហសមុទ្រ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថាខេត្តព្រះសីហនុ មានកោះចំនួន៣២ រួមមាន៖ -ក្រុងព្រះសីហនុ មានកោះចំនួន ៥ មានក្រុមហ៊ុនចំនួន ៤ វិនិយោគលើកោះ៤ -ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន ៧ វិនិយោគលើកោះចំនួន៩ -ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន ១២ វិនិយោគលើកោះចំនួន៦ -ស្រុកស្ទឹងហាវ មានកោះចំនួន ១។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) បានមានប្រសាសន៍ថា ក្រុមការងារត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍ឯកបានបន្តថា គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានតួនាទីគ្រប់គ្រងគ្របដណ្តប់ និងឆ្លើយតបការទទួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំពារបរិស្ថានផងដែរ។
អានបន្ថែមកម្ពុជា-ជប៉ុន ចុះហត្ថលេខាលើឯកសារលម្អិតសម្រាប់កម្ចីពង្រីកកំពង់ផែ ទំហំកម្ចីកើនដល់៣០០ លាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើការលិខិតប្ដូរសារ និងនិងឯកសារពាក់ព័ន្ធលម្អិតទាក់ទងនឹង កម្ចីសម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន HAYASHI Yoshimasa កាលពីថ្ងៃទី ៦ សីហា កន្លងទៅ។ ទំហំទឹកប្រាក់កម្ចីសម្បទានដែលបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានថ្មីនេះគឺប្រមាណ ៣១០ លានដុល្លារ ដែលកើនឡើង ១០០ លានដុល្លារ លើសពីទំហំដែលរដ្ឋសភាកម្ពុជាបានរាយការណ៍នៅក្នុងខែមីនា ឆ្នាំ ២០១៩។ (អានបន្ថែម) លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាននេះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ (អានបន្ថែម)
អានបន្ថែមត្រឹមខែមិថុនា-២០២២ កម្ពុជាចម្រាញ់មាសបានជាង ៣ពាន់គីឡូ
មកដល់បច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral Limited (Cambodia) ចម្រាញ់បានរ៉ែមាសសរុប ៣.៥៤៣ គីឡូ ស្មើនឹង ២៣២ដុំ ពីតំបន់អាជ្ញាបណ្ណរ៉ែមាសនៅខេត្តមណ្ឌលគីរី។ នេះបើយោងតាមការលើឡើងរបស់ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់នៅថ្ងៃទី០៥ សីហា ២០២២។ កន្លងមកសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរំពឹងថា នឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមនឹងមានប្រមាណ ៤០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ (អានបន្ថែម) គួររម្លឹកដែរថា ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្ដើម សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសខ្នាតពាណិជ្ជកម្មជាលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ (អានបន្ថែម)
អានបន្ថែមរាជរដ្ឋាភិបាល នឹងបោះផ្សាយមូលបត្របំណុល ៣០០លានដុល្លារ នៅខែសីហា ឬកញ្ញាខាងមុខ
រដ្ឋាភិបាល ត្រៀមបោះលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ១,២ទ្រីលានរៀល(ស្នើនឹង ៣០០លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២២ ដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រមកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ លើកឡើងថា រដ្ឋអាចនឹងបោះផ្សាយនខែសីហា ឬខែកញ្ញា ខណៈបច្ចុប្បន្ន ក្រសួងកំពុងពិភាក្សាលើនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗ ។ ថ្លែងក្នុង សន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី ២សីហា ឯកឧត្តម មាស សុខសេនសាន ថ្លែងថា៖ “កតា្តបច្ចេកទេស មកដល់ពេលនេះ យើងបានរៀបចំ សឹងតែរួចអស់ហើយ ចឹងនៅសល់តែពេលណាដែលអាចបោះផ្សាយបាន យើងសង្ឃឹមថា ឆាប់ៗនេះ អាចខែសីហា ឬខែកញ្ញា ប្រសិនបើជាកិច្ចការទាំងអស់វាត្រឹមត្រូវទៅតាមអ្វីដែលយើងបានព្រាង»។ ការបោះផ្សាយមូលបត្ររដ្ឋ គឺជាការបំពេញនូវហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយៈការខ្ចីលុយពីអ្នកវិនិយោគក្នុងស្រុក ជំនួសឱ្យការខ្ចីលុយពីបរទេស។ បានចាប់ផ្តើមការជួញដូរនៅឆ្នាំ ២០១២ ផ្សារមូលបត្រកម្ពុជា បាន និងកំពុង ដំណើរការបោះផ្សាយមូលបត្រ និងប័ណ្ណបំណុលចំនួន ១៦ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបោះផ្សាយមូលបត្រមានចំនួនចំនួន ៩ និងក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន ៧ ដែលបានប្រមូលទុនពីផ្សារមូលបត្រនេះ ប្រមាណ ២៨០លានដុល្លារអាមរិក។
អានបន្ថែម