អនាគតនៃអគារជាប់គាំងនៅខេត្តព្រះសីហនុ៖ ទស្សនៈរបស់ចិន រដ្ឋាភិបាល និងម្ចាស់ដី

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ​:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។

ជាលទ្ធផល គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ នេះបើយោងតាមតួលេខផ្លូវការ។

តើ​អនាគត​នៃ​អគារ​គាំងស្ទះទាំងនេះ​នឹង​ទៅ​ជា​យ៉ាង​ណា? នេះ​ជា​ផ្លូវ​ដែលភាគីនិយោគិន​ចិន រដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់​ដីត្រូវ​ដើរ​រួម​គ្នា​ដើម្បី​រក​ច្រក​ចេញ។

ទស្សនៈរបស់វិនិយោគិនចិន

Nikkei Asia  បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។

វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។

កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។

ជាក់ស្ដែង កាល​ពី​ដើម​ខែ​កក្កដា ម្ចាស់​គម្រោង​ចិន​មួយ​ក្រុម​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។

ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។

សំណើសំខាន់បំផុតដែលវិនិយោគិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។

វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថាម្ចាស់ដីបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួល ដែលវិនិយោគិនយល់ថាថ្លៃខ្លាំងពេក។

អ្នកអភិវឌ្ឍន៍ចិនឈ្មោះ Qiu បានប្រាប់ Nikkei ថាគាត់បានវិនិយោគលើសណ្ឋាគារតម្លៃ ៣ លានដុល្លារនៅក្រុងព្រះសីហនុក្នុងឆ្នាំ ២០១៧ ។ ការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ ២០២០ ប៉ុន្តែមិនអាចបើកបានទេ ដោយសារជម្លោះជាមួយម្ចាស់ដីដែលចង់រឹបអូសយកគម្រោងទាំងស្រុង។

ដូចគ្នានេះ អ្នកអភិវឌ្ឍន៍ម្នាក់ឈ្មោះ Gong ដែលបានមកពីខេត្ត Sichuan បានឱ្យដឹង ក្នុងឆ្នាំ២០១៨ និង ២០១៩ គ្រប់យ៉ាងគឺរលូន ប៉ុន្តែពេលមានវិបត្តិ ម្ចាស់ដីមិនសូវមានការយោគយល់នោះទេ។

តើ​ម្ចាស់​ដី​ក្នុង​ស្រុក​យល់​យ៉ាង​ណា ចំពោះបញ្ហានេះ?

ផ្ទុយទៅវិញ ម្ចាស់ដីក្នុងស្រុកអះអាងថា អ្នកវិនិយោគចិនបានបំពានកិច្ចសន្យា ហើយមិនបង់ថ្លៃជួលដូចការសន្យា។ បន្ទាប់ពីបិទល្បែងអនឡាញ និងការមកដល់នៃវិបត្តិកូវីដ១៩ អ្នកវិនិយោគចិនបានចាកចេញពីប្រទេសកម្ពុជាដោយគ្មានពាក្យផ្ដែផ្ដាំ ហើយថែមទាំងមិនព្រមបង់ថ្លៃជួលដីទៀតផង។ នេះបើយោងតាមការសម្ភាសម្ចាស់ដីជាមួយ The Strait Times ។

អ្នក​ខ្លះទៀត​អះអាង​ថា ដោយសារវិនិយោគិនទៅបាត់ស្ងាត់សូន្យនេះហើយ ដែល​ជា​ហេតុផលធ្វើឱ្យពួក​គេ​គ្មាន​ជម្រើស​ ក្រៅ​ពី​កាន់កាប់​អគារនោះទុក​វត្ថុ​បញ្ចាំ ហើយ​រង់ចាំ​ឱ្យម្ចាស់គម្រោងចិន​មក​ដោះស្រាយ​ថ្លៃ​ជួល​វិញ។ ពួកគេ​គ្មាន​ចេតនា​រឹបអូស​អគារនោះ​ជា​អចិន្ត្រៃយ៍​ទេ។

ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា វណ្ណ សុខហេង មានប្រសាសន៍ថា ដើមចមនៃបញ្ហានេះគឺដោយសារភាគីទាំងសងខាង [អ្នកវិនិយោគចិន និងម្ចាស់ដីក្នុងស្រុក] មិនព្រមសម្របសម្រួលគ្នា។

លោកសុខហេង ថា៖ «អ្នកវិនិយោគចិនយកលេសរឿងបញ្ហាវិបត្តិកូវីដ ថាជាហេតុប្រធានសក្ដិដើម្បីមិនបង់ថ្លៃជួល ឬសុំបញ្ចុះថ្លៃជួល ខណៈម្ចាស់ដីប្រើកិច្ចសន្យាដើម្បីបង្ខំយកថ្លៃជួលខ្ពស់ដូចសម័យមុនកូវីដ-១៩។ ភាគី​ទាំង​សង​ខាង មិនព្រមថយម្នាក់មួយជំហាន ដូច្នេះទើបបញ្ហានេះ​មិន​ដាច់ស្រាច់» ។

អ្នកខ្លះថា ប្រសិនបើវិនិយោគិនចិនមិនមានដើមទុនដើម្បីបន្តគម្រោងនេះទេ ពួកគេអាចលក់សំណង់ទាំងនោះទៅឱ្យម្ចាស់ដី ឬអ្នកវិនិយោគថ្មីក្នុងតម្លៃទាប។ បន្ទាប់​មក គម្រោង​ដែល​គាំង​ទាំង​នោះ​នឹង​មាន​ជីវិត​ឡើង​វិញ។

ទោះជាយ៉ាងនេះក្តី លោកឧកញ៉ា សុខហេង ថា ដំណោះស្រាយខាងលើមិនងាយស្រួលដូចការគិតនោះទេ ដោយសារគម្រោងសំណង់ដែលជាប់គាំងភាគច្រើន មិនមានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ដែលធ្វើអ្នកវិនិយោគថ្មីខ្លាចរអាមិនហ៊ានទិញ ព្រោះមិនអាចបន្ដការអភិវឌ្ឍបាន សូម្បីតែសុំភ្ជាប់ប្រព័ន្ធទឹកភ្លើង។

«ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហានេះបាន ដូច្នេះរដ្ឋាភិបាល​គួរតែ​ចូល​រួម។ មធ្យោបាយមួយ​គឺ​រដ្ឋាភិបាល​ជួយ​ធ្វើ​ឱ្យ​គម្រោង​ទាំង​នោះ​ស្រប​ច្បាប់​ដោយ​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់។ មន្ត្រីពីក្រសួងអាចត្រួតពិនិត្យគុណភាពសំណង់ទាំងអស់នោះ ប្រសិន​បើមិន​បង្ក​គ្រោះថ្នាក់​ដល់​សាធារណជន​ទេ ក្រសួង​គួរ​ចេញ​លិខិត​អនុញ្ញាតឱ្យពួកគាត់។ ការ​ធ្វើ​ដូច្នេះ​ នឹង​លើក​ទឹក​ចិត្ត​​ដល់​អ្នក​វិនិយោគ​ថ្មី​ក្នុង​ការ​ទិញ​គម្រោងទាំងនេះ» លោកបន្ដ។

លោកបន្ថែមថា ចំណុចទី ២ ដែល រដ្ឋាភិបាលគួរតែធ្វើ គឺការជួយសម្របសម្រួលជម្លោះរវាងភាគីទាំង២ តាមរយៈការកែសម្រួលកិច្ចសន្យា។ ការផ្ដាស់ប្ដូរ​អាចជា ការបន្ថយថ្លៃ​ជួល ឬឱ្យវិនិយោគិនបង់រំលួសថ្លៃជួលក្នុងរយៈពេលវែងណាមួយ។

ទោះជាយ៉ាងនេះក្តី ជាង ២ឆ្នាំទៅហើយ នៅមិនទាន់ឃើញដំណោះស្រាយចេញជាផ្លែផ្កាអ្វីទាំងអស់ បើទោះបីជារដ្ឋាភិបាលបានប្រកាសយ៉ាងក្ដែងៗក្ដីថា នឹងស្តារសេដ្ឋកិច្ចខេត្តព្រះសីហនុឡើងវិញ។

​អ្វី​ទៅ​ជា​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រដ្ឋាភិបាល​កម្ពុជា?

លោកបណ្ឌិត Ivan Franceschini អ្នកស្រាវជ្រាវសាកលវិទ្យាល័យជាតិអូស្ត្រាលីបានពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលកម្ពុជា ព្រងើយកន្តើយ មិនទាន់ចង់ដោះស្រាយបញ្ហានេះ។

លោកបណ្ឌិត Ivan បាននិយាយថា៖ «កម្ពុជានៅមានអំពើពុករលួយច្រើន ហើយម្ចាស់ដីក្នុងខេត្តព្រះសីហនុភាគច្រើនជាសេដ្ឋី និងអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាពិបាកដោះស្រាយបញ្ហាតាមសំណើររបស់វិនិយោគចិនទាំងនោះ»។​

យោងតាមការសិក្សារបស់គាត់ រដ្ឋាភិបាលកម្ពុជាជាក់ស្ដែងក៏ចង់ដោះស្រាយបញ្ហានេះខ្លាំងណាស់ដែរ ប៉ុន្តែត្រូវការពេលវេលា។

លោកជឿជាក់ថា បញ្ហានឹងធូរស្រាលនៅថ្ងៃណាមួយ ព្រោះជាក់ស្ដែងរដ្ឋាភិបាលបានចំណាយថវិកាជាង ៣០០លានដុល្លាររួចហើយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះមានន័យថារដ្ឋាភិបាល ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​ខេត្ត​នេះ​។

ប្រសិនបើរដ្ឋាភិបាលមិនមានទស្សនវិស័យច្បាស់លាស់ទេ រដ្ឋាភិបាលនឹងមិនហ៊ានចំណាយថវិកាផ្ទាល់របស់រដ្ឋដ៏ធំសម្បើមនេះ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះឡើងវិញនោះទេ។

«ពិសេសជាងនេះ ការសម្រេចចិត្តបញ្ចប់ល្បែងអនឡាញនៅឆ្នាំ ២០១៩ គឺជាជំហានដ៏ក្លាហានមួយរបស់រដ្ឋាភិបាល ដែលហ៊ានបង់បោះលុយដែលកំពុងហូរចូលយ៉ាងគគ្រឹកគគ្រេង ហើយទ្រាំឈឺចាប់មួយពេលដើម្បីអនាគតដែលភ្លឺស្វាងជាងមុន» លោក Ivan បានពន្យល់។

ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រដ្ឋាភិបាលបាន និងកំពុងរកមធ្យោបាយល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ។

«ការសាងសង់អគារខ្ពស់ៗជាច្រើនត្រូវបានផ្អាក ឬបោះបង់ចោល។ យើងដឹងពីបញ្ហានេះ ហើយ យើង​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​អគារ​ទាំង​នោះ​តាម​រយៈ​ការ​ទាក់​ទាញ​អ្នក​វិនិយោគថ្មី មកទិញបន្ដ»។

ផែនការនេះគឺជាផ្នែកមួយនៃគោលដៅរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយក្រុងព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង។

គម្រោងនេះ គឺជាមហិច្ឆតាធំរបស់កម្ពុជា ក្នុងការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាតំបន់ឧស្សាហកម្មជឿនលឿន ដែលបម្រើដល់ខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។

លើសពីនេះ ខេត្តនេះក៏នឹងត្រូវតភ្ជាប់ជាមួយរាជធានីភ្នំពេញដោយផ្លូវល្បឿនលឿនតម្លៃ ២ ពាន់លានដុល្លារអាមេរិក ដែលគម្រោងបើកដំណើរក្នុងខែតុលាខាងមុខនេះ។

ដោយមើលឃើញពីចក្ខុវិស័យ និងសកម្មភាពរយៈពេលវែងរបស់រដ្ឋាភិបាលកន្លងមក អ្នកជំនាញផ្នែកអចលនវត្ថុក្នុងស្រុកភាគច្រើនបានព្យាករណ៍ថា សេដ្ឋកិច្ចខេត្តព្រះសីហនុនឹងងើបឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ។

ពួកគេបានឱ្យនិយមន័យវិបត្តិសេដ្ឋកិច្ចមួយនេះថា ការផ្លាស់ប្ដូរដែលឈឺចាប់ តែគឺដើម្បីការអភិវឌ្ឍន៍ដែលមានគុណភាព និងនិរន្តរភាពនាពេលអនាគត ឬ ហើយតាមសុភាសិតខ្មែរគឺ ពិបាកមុន ស្រណុកក្រោយ។ (អាន​បន្ថែម)

យ៉ាងណាក្ដី លោកបណ្ឌិត Ivan ក៏យល់ឃើញថា ជនជាតិចិននឹងមិនត្រឡប់មកវិញនៅពេលឆាប់ៗនេះទេ​ ព្រោះតែឧបសគ្គខាងសង្គម និងសេដ្ឋកិច្ចខាងលើ។ វិនិយោគិនចិនចាស់ អាចនឹងមិនត្រលប់មកវិញទេ ព្រោះពួកគេខ្លាចនឹងជួបបញ្ហាដូចមុន ដូច្នេះក្តីសង្ឃឹមអាចពឹងផ្អែកលើវិនិយោគិនថ្មី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជា៖ ការព្យាករណ៍ឆ្នាំ២០២៤ បង្ហាញពីកំណើនដែលរំពឹងទុក”

ការព្យាករវិស័យអចលនទ្រព្យកម្ពុជាគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ នេះ បង្ហាញភាពប្រទាញប្រទង់មិនមានការថយចុះខ្លាំង តែក៏មិនមានកំណើនថ្មីគួរឱ្យកត់សម្គាល់នោះដែរ ដែលក្នុងនោះក្រុមហ៊ុន CBRE បានរកឃើញថា វិស័យអគារការិយាល័យសម្រេចបានអត្រាកាន់កាប់ចំនួន ៦២,២%% ហើយទីផ្សារហាងលក់រាយ មានអត្រាកាន់កាប់ប្រមាណ ៦៣,៤%។ ស្ថិតិទាំងនេះ ថ្វីត្បិតតែបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលកំពុងកើនឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យជាបណ្តើរៗក៏ពិតមែន ប៉ុន្តែក៏ពុំទាន់បង្ហាញសញ្ញាវិជ្ជមានបន្ថែមថ្មីឡើយ ខណៈមានការព្យាករសេដ្ឋកិច្ចថានឹងមានកំណើនប្រមាណត្រឹម ៥,៨% ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ Market Insights Q1 2024 ធ្វើបច្ចុប្បន្នភាព​ដោយ CBRE Research ចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា វិស័យអគារការិយាល័យ ពុំមានការបញ្ចេញគម្រោងថ្មីនោះទេ ប៉ុន្តែគម្រោងអគារការិយាល័យដែលមានស្រាប់ នៅតែបន្តអនុវត្តបញ្ចប់គម្រោងតាមធម្មតា។  ការព្យាករទំហំអគារការិយាល័យដែលនឹងត្រូវបន្ថែមទៅក្នុងទីផ្សារ​ (ក្រោយចប់គម្រោង) សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១៧១ម៉ឺន ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ គឺប្រមាណ ២៦៨ម៉ឺន ម៉ែត្រការ៉េ។ ការព្យាករទំហំអគារការិយាល័យសរុបសម្រាប់ឆ្នាំ​​ ២០២៤ (ទាំងមានស្រាប់និងបន្ថែម) មានប្រមាណជិត ១២០០ម៉ឺន ម៉ែត្រការ៉េ […]

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍

ក្រោមចក្ខុវិស័យថ្មីដែលមិនធ្លាប់មានពីមុនមក ដែលឥទ្ធិពលរបស់វានឹងកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ឡើងវិញ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងកាលពីខែសីហា ឆ្នាំ២០២៣ បានចាប់ផ្តើមបន្តប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោដ៏មានមហិច្ឆតាជាមួយខ្ទង់ថវិកាចំនួន ១,៧ ពាន់លានដុល្លារ។ ការបណ្តាក់ទុនដ៏សំខាន់នេះមានគោលបំណងតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញដោយផ្ទាល់ទៅកាន់កំពង់ផែមាត់សមុទ្រនៃខេត្តកែប តាមរយៈព្រែកជីកដ៏ធំជាងគេបង្អស់លើកទីមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានទទឹង ១០០ ម៉ែត្រ ជម្រៅ ៥,៤ ម៉ែត្រ និងមានសមត្ថភាពជួយសម្រួលដល់នាវា ដឹកទំនិញរហូតដល់ទៅ ៣០០០ DWT ។ គម្រោងខ្នាតយក្សនេះ លាតសន្ធឹងលើខេត្តចំនួនបួន និងរួមបញ្ចូលការសាងសង់ប្រព័ន្ធទ្វារទឹកចំនួន ៣ ស្ពានចំនួន ១១ និងចិញ្ចើមផ្លូវប្រវែង ២០៨ គីឡូម៉ែត្រ នេះយើងយោងតាមប្រភពទិន្នន័យពីរដ្ឋាភិបាលកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។ ព្រែកជីកថ្មីនេះ មិនត្រឹមតែសន្យាថានឹងពង្រឹងសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការធានាការដឹកជញ្ជូនទំនិញផ្លូវទឹកកាន់តែរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមជួយកែប្រែយុទ្ធសាស្ត្រចរាចរផ្លូវទឹកកម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើកំពង់ផែរបស់វៀតណាម ជាពិសេសកំពង់ផែ Cai Mep ដែលមានទីតាំងនៅជិតទីក្រុងហូជីមិញថែមទៀតផង នេះបើយោងតាមបទវិភាគរបស់លោក រឹម សុខវី ចុះផ្សាយក្នុងសារៈព័ត៌មាន ThinkChina កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ នៅពីក្រោយសាវតារគម្រោង […]

ធនាគារវៀតណាមថា ដើម្បីពង្រឹងចរន្តសេដ្ឋកិច្ចជាតិ ឆ្នាំ២០២៤នេះ នឹងមិនមានការដំឡើងអត្រាការប្រាក់ទេ!

ធនាគាររដ្ឋវៀតណាម (SBV) បានប្រកាសជំហរជាថ្មីរបស់ខ្លួនលើអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ដោយបញ្ជាក់ថា នឹងមិនមានគោលនយោបាយដំឡើងអត្រាការប្រាក់ឡើយ និងមានលទ្ធភាពពង្រីកការអនុវត្តគោលនយោបាយដែលកំណត់ពេលផុតកំណត់បំណុលឡើងវិញ (Loan Rescheduling) ថែមទៀតផង ដើម្បីជំរុញកំណើនរបស់សហគ្រាសក្នុងស្រុក។ នេះជាការលើកឡើងរបស់អភិបាលរងនៃធនាគាររដ្ឋវៀតណាម SBV លោក Dao Minh Tu ដែលបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទកាសែត និងចុះផ្សាយដោយ​ Vietnam Plus នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ យោងតាមរបាយការណ៍គំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ អត្រាការប្រាក់នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា ស្ថិតក្នុងរង្វង់ ៤,៥%នៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ ទោះបីជាអត្រាការប្រាក់ឈានដល់កម្រិតទាបខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍នេះ ក៏ដោយ ធនាគារពាណិជ្ជអះអាងថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតប្រហែលជារឿងដែលមិនអាចធ្វើទៅរួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់វៀតណាម កំពុងជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ដោយហេតុនេះបង្កើតកម្លាំងទប់សម្រាប់ពង្រឹងចរន្តសេដ្ឋកិច្ច។ កាលពីឆ្នាំមុន ធនាគារកណ្តាលវៀតណាម SBV បានអនុវត្តគោលនយោបាយចំនួន៤ ដើម្បីកាត់បន្ថយអត្រាការប្រាក់៖ រៀងពី ០,៥% ទៅ ២% ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ ២%នៃអត្រាប្រាក់បញ្ញើនិងអត្រាឱ្យខ្ចី បើធៀបនឹងការបិទរបាយការណ៍ចុងឆ្នាំ២០២២។ គិតត្រឹមចុងឆ្នាំ២០២៣  អត្រាការប្រាក់កម្ចីសម្រាប់វិស័យអាទិភាពនៅវៀតណាម […]

សេដ្ឋវិទូហុងកុងព្យាករអតិផរណានៃសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៤ នឹងបន្តជាប់គាំងនៅត្រឹម ១០%

ខណៈដែលពិភពលោកកំពុងចាប់ផ្តើមជាថ្មីមួយនឹងឆ្នាំ ២០២៤ សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅផ្លូវបំបែករវាងការងើបឡើងវិញ និងតុល្យភាពនៃហានិភ័យដែលអាចកំណត់គន្លងសេដ្ឋកិច្ចដែលនឹងត្រូវវិវត្តជាបន្តបន្ទាប់នៃឆ្នាំនេះ។ Schroders ដែលជាស្ថាប័នស្រាវជ្រាវនិងរៀបចំយុទ្ធសាស្ត្រឈានមុខខ្នាតអន្តរជាតិនៅហុងកុង ទើបនឹងបានចេញបទវិភាគស៊ីជម្រៅមួយចេញផ្សាយនៅថ្ងៃទី 0១ ខែកុម្ភៈ ឆ្នាំ ២០២៤ បង្ហាញពីទិដ្ឋភាពសេដ្ឋកិច្ចសាកលដែលអាចនឹងបន្តជាប់គាំង ដោយបានរំលេចអំពីសេណារីយ៉ូអតិផរណារហូតដល់ ១០%។ Schroders គូសបញ្ជាក់អំពីហានិភ័យគួរឱ្យកត់សម្គាល់ទាក់ទងនឹងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ និងភាពធន់នៃការចំណាយរបស់អ្នកប្រើប្រាស់។ ទិន្នន័យថ្មីៗពីប្រភពដដែលបង្ហាញថា វិធានការរូបិយវត្ថុរបស់ពិភពលោក អាចនឹងបាត់បង់ប្រសិទ្ធភាពមួយចំនួន ដោយការចំណាយរបស់អ្នកប្រើប្រាស់ដែលសល់ទុន អាចនឹងកើនឡើងក្លាយជាបញ្ហាប្រឈមចំពោះការធ្លាក់ចុះអតិផរណាដោយរលូន។ ភាពធន់នេះ ថ្វីត្បិតតែនឹងអាចបន្ថែមពិន្ទុ ១,៣% ដល់កំណើនពិភពលោក ក្នុងពេលដំណាលគ្នាវាក៏អាចនឹងបង្កើនការព្រួយបារម្ភអំពីការកាត់បន្ថយអត្រាការប្រាក់ដែលពន្យារពេលផងដែរ។ ការវិភាគខាងលើ ធ្វើឱ្យអ្នកសេដ្ឋកិច្ចងាកមកយកចិត្តទុកដាក់ខ្ពស់ចំពោះភាពប្រឈមគ្នារវាងតម្រូវការកើនឡើង និងកំណើនអតិផរណាដែលអាចជំរុញឱ្យមានការរឹតបន្តឹងបន្ថែមទៀតនៃគោលនយោបាយរូបិយវត្ថុជាពិសេសក្នុងប្រទេសដែលមានទីផ្សារសេដ្ឋកិច្ចធំៗ។ ទន្ទឹមនឹងនេះ បើសិនជាសេណារីយ៉ូនេះកើតឡើង វាអាចនឹងទាក់ទាញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះបញ្ជូលគោលនយោបាយបែបប្រតិកម្មរហ័ស ដែលនាំទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកភ្លាមៗជាថ្មីវិញ។ ហានិភ័យនេះ នៅតែជាសេណារីយ៉ូដែលអាចនឹងកើតឡើងបើបូកផ្សំនឹងកត្តាជំរុញផ្សេងៗទៀត។ ចំពេលមានបញ្ហាប្រឈមទាំងនេះ សេដ្ឋកិច្ចពិភពលោកជួបនឹងភាពមិនប្រាកដប្រជាលើផ្នែកផ្គត់ផ្គង់។ និន្នាការសាទរចំពោះការមកដល់នៃបច្ចេកវិជ្ជាបរិវត្តកម្ម ជាពិសេសបញ្ញាសិប្បនិម្មិត (AI) អាចជំរុញឱ្យមានការរីកចម្រើននៃការវិនិយោគ បង្កើនផលិតភាពក៏ពិតមែន និងកំណើនសេដ្ឋកិច្ចបន្តិចម្តងៗក៏ពិតមែនប៉ុន្តែក្នុងល្បឿនមួយដែលយឺតជាងមុន។ ផ្ទុយទៅវិញ ភាពរង្គោះរង្គើនៃការផ្គត់ផ្គង់ដែលមានលក្ខណៈអវិជ្ជមាននៅតាមវិស័យមួយចំនួន ផ្សំជាមួយនឹងសេណារីយ៉ូអតិផរណាផ្នែកផ្គត់ផ្គង់របស់សេដ្ឋកិច្ចសកល អាចបង្វែរសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកការជាប់គាំងឡើងវិញ។ លទ្ធផលវិភាគរបស់ Schroders ដដែលបានកំណត់ភាពទំនងជានឹងកើតឡើង (ប្រូបាប៊ីលីតេ) នៃអតិផរណាសកលដល់ទៅ ១០% ដោយសង្កត់ធ្ងន់លើផ្នែកផ្គត់ផ្គង់នៃសេដ្ឋកិច្ចក្នុងន័យរយៈពេលវែង […]

WB ស្នើអាទិភាពកំណែទម្រង់ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ខណៈរដ្ឋាភិបាលឆ្លើយតបថាកំពុងអនុវត្តហើយ

មហិច្ឆតាឡើងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក នៅតែជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាពរបស់កម្ពុជា។ ថ្លែងក្នុងខែវិច្ឆិកាកន្លងទៅនៅក្នុងសន្និសីទវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា “រដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញារបស់ខ្លួនក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ (upper middle-income) នៅឆ្នាំ២០៣០ និងទៅជាប្រទេសចំណូលខ្ពស់ (high income) នៅត្រឹមឆ្នាំ ២០៥០”។​ ទោះជាយ៉ាងណាក៏ដោយ ខណៈកម្ពុជាទើបនឹងចាប់ផ្តើមមានសន្ទុះសេដ្ឋកិច្ចឡើងវិញនៅដើមឆ្នាំ ២០២៤នេះ ធនាគារពិភពលោកបានចេញផ្សាយលទ្ធផលវិភាគសេដ្ឋកិច្ចជាយុទ្ធសាស្ត្រដែលបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗដែលចាំបាច់ត្រូវយកចិត្តទុកដាក់ជាបន្ទាន់ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឱ្យរិតតែរឹងមាំ។ របាយការណ៍ធនាគារពិភពលោក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សង្កត់ធ្ងន់លើកំណែទម្រង់សំខាន់ៗសម្រាប់កម្ពុជា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ក្នុងនោះ មានគូសបញ្ជាក់អំពីភាពចាំបាច់ចំនួន ០៣ចំណុចធំៗ៖ (១) ការផ្លាស់ប្តូរបរិយាកាសធុរកិច្ច (២) ហេដ្ឋារចនាសម្ព័ន្ធ និង (៣) កម្លាំងពលកម្ម ដើម្បីទប់ទល់នឹងសេណារីយ៉ូនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចនឹងកើតមាននៅពេលខាងមុខ ។ សំណើកំណែទម្រង់ទី១៖ ផ្លាស់ប្តូរបរិយាកាសធុរកិច្ច សហគ្រាសធុនតូច និងមធ្យម (SMEs) ប្រឈមនឹងឧបសគ្គក្នុងការធានាការផ្តល់មូលនិធិ និងទាមទារឱ្យមានការប្រកួតប្រជែងកើនឡើង ដើម្បីជំរុញបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល។ […]

NBC ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបាន ៦.៤ភាគរយ ក្នុងឆ្នាំ២០២៤នេះ

ធនាគារជាតិនៃកម្ពុជា បានព្យាករសេដ្ឋកិច្ចម្ពុជា នឹងបន្តងើបឡើង បន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យ កម្មន្តសាល។ កំណើននេះ កើនខ្ពស់ជាងកំណើនប៉ាន់ស្មាន ៥.៥ ភាគរយក្នុងឆ្នាំ២០២៣។ របាយការណ៍វឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃ២៩ ខែមករា បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងនៃស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រដល់វិស័យនេះ។ តាមរយៈការអនុវត្តច្បាប់វិនិយោគថ្មី វិស័យកម្មន្តសាលត្រូវបានរំពឹងថានឹង សម្រេចបានកំណើនល្អជាងឆ្នាំ២០២៣ ជាពិសេស ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ហើយវិស័យកាត់ដេររំពឹងថានឹងងើបឡើងជាលំដាប់ផងដែរ។ វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយទទួលបានអត្ថប្រយោជន៍ពីការបន្តធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានា គួបផ្សំនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ ផលិតកម្ម និងទីផ្សារ។ វិស័យសំណង់ និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណីតដែលបម្រើដល់ អនិវាសនជន ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។ អតិផរណានៅឆ្នាំ២០២៤ ត្រូវបានព្យាករថាមានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដែលជាចម្បងដោយសារការរំពឹងថាថ្លៃប្រេងឆៅពិភពលោកអាចនឹងកើនឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងមានគម្រោងកាត់បន្ថយការផ្គត់ផ្គង់។ ទន្ទឹមនឹងការព្យាករដោយសុទិដ្ឋិនិយម សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ផងដែរ ក្នុងនោះកត្តាខាងក្រៅរួមមាន៖ កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូ ពាណិជ្ជកម្មចម្បងៗរបស់កម្ពុជា ដូចជា […]