អូស្រ្តាលីប្រគល់គម្ពីយុទ្ធសាស្ត្រដល់កម្ពុជា ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃឌីជីថល
ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានប្រគល់ឯកសារយុទ្ធសាស្ត្រ និងលទ្ធផលសិក្សាគម្រោងសាកល្បងចំណតឆ្លាតវៃ ដល់រដ្ឋខេត្តព្រះសីហនុ ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃឌីជីថលនាពេលអនាគត។ នេះបើតាមពិធីប្រគល់-ទទួល រវាងលោក Andreas Zurbrugg ជាភារៈធារីនៃស្ថានទូតអូស្រ្តាលី និង លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ របាយការណ៍យុទ្ធសាស្រ្តនេះ នឹងផ្តល់ជាគំរូដល់វិស័យពាណិជ្ជកម្ម និងភាពជាដៃគូររវាងរដ្ឋ-ឯកជន ក្នុងការយកមកអនុវត្ត ដើម្បីបង្កើតប្រាក់ចំណូល សម្រាប់ពង្រីកវិសាលភាពប្រព័ន្ធគ្រប់គ្រងចំណតឆ្លាតវៃទូទាំងក្រុង។ មួយវិញទៀត សំណុំឯកសារនេះ នឹងផ្តល់ជាគំរូអនុវត្តដែលអាចប្រើប្រាស់សម្រាប់អភិវឌ្ឍសេវាទីក្រុងឆ្លាតវៃផ្សេងៗទៀត ដែលមានការចូលរួមពីវិស័យឯកជន។ អូស្ត្រាលី បានជ្រើសរើសខេត្តព្រះសីហនុសម្រាប់ជាទិសដៅអាទិភាព ដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ តាំងតែពីឆ្នាំ២០២០ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានទំហំមូលនិធី ៥១,៧ លានដុល្លារអូស្រា្តលី។ (អានបន្ថែម)
អានបន្ថែមក្រសួងបើការដ្ឋានសង់ផ្លូវបេតុងថ្មី១ខ្សែ នៅស្រុកកោះធំខេត្តកណ្តាល
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានផ្លូវបេតុងប្រវែង៨៥០ម៉ែត្រឋិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ជាមួយនឹងការបំពាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវដើម្បីសម្រួលដល់ការរស់នៅ របស់បង ប្អូនប្រជាពលរដ្ឋ។ ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២។ ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងបំពាក់ បង្គោល ភ្លើងសូឡាបំភ្លឺផ្លូវ និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនបន្ថែមទៀត ដើម្បីសម្រួលដល់ការរស់ នៅរបស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីចូលរួមអភិវឌ្ឍស្រុកកោះធំទាំងមូលឱ្យកាន់តែមានការរីកចម្រើន ថែមមួយ កម្រិតទៀត។
អានបន្ថែមគម្រោងផ្លូវជាតិលេខ១០ ប្រវែង១៩៧គីឡូម៉ែត្រ សម្រេចការសាងសង់ជាង ៦៥ភាគរយ
គម្រោងផ្លូវជាតិលេខ១០ ប្រវែង១៩៧គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សម្រេចការសាងសង់បានប្រមាណ ៦៥ភាគរយ គិតត្រឹមចុងខែមិថុនានេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នៅថ្ងៃទី២៣ ខែមិថុនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។ ក្រសួងសាធារណការបញ្ជាក់ថា ក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចការងារឱ្យបានចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។ គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ ដើម្បីបញ្ចប់ ក្នុងខែធ្នូ ឆ្នាំ២០២៣។ ក្រៅពីសាងសង់ស្ពានច្រើនកន្លែង ក្នុងគម្រោងនេះ ក៏មានសាងសង់ស្ពានមួយកន្លែងមានកម្ពស់រហូតដល់ ៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ជាស្ពានខ្ពស់ ជាងស្ពានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផ្លូវជាតិលេខ១០ នេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន […]
អានបន្ថែមក្រុមហ៊ុនអភិវឌ្ឍដ៏ធំរបស់កូរ៉េ គ្រោងមកសង់សាកលវិទ្យាល័យគិលានុបដ្ឋាយិកានៅកម្ពុជា
ក្រុមហ៊ុន Booyoung Group បានបង្ហាញពីគម្រោងសាងសង់សាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកានៅកម្ពុជា។ នេះបើយោងតាមជំនួបសម្ដែងការគួរសមរវាង អគ្គនាយកក្រុមហ៊ុន Booyoung Group ជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលថ្ងៃទី២២ ខែមិថុនា ២០២២។ ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុន Booyoung Group បានលើកឡើងថា ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែរីកចំរើន ក្រុមហ៊ុនចង់សាងសង់សាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកា និងបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកាក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ពាក់ព័ន្ធនឹងគម្រោងនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញការគាំទ្រដល់គម្រោងបើកសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបើកសាកលវិទ្យាល័យបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកា។ ឯកឧត្តម ក៏បានចាត់ទុកថា គម្រោងនេះ នឹងជួយលើកកម្ពស់ដល់វិស័យអប់រំនៅកម្ពុជាក្នុងរូបភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស ក៏ដូចជាបង្កើតឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា ដោយក្រសួងអប់រំ យុវជន និងកីឡានឹងជួយគាំទ្រគម្រោងនេះឲ្យបានជោគជ័យ។ គួរបញ្ជាក់ដែរថា Booyoung Group ត្រូវបានគេដឹងថា គឺជាក្រុមហ៊ុនពហុធុរកិច្ចដ៏ធំរបស់សាធារណរដ្ឋកូរ៉េ ដែលមានបទពិសោធជាច្រើនទាក់ទងនឹងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យជាដើម៕
អានបន្ថែមកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង សម្រេចការសាងសង់បាន៨០ភាគរយហើយ
កំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) សម្រេចការសាងសង់បាន ៨០ភាគរយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង ១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម (ខេត្តពោធិ៍សាត់ គ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ។ (អានបន្ថែម) សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក […]
អានបន្ថែមសំណង់មាំ ឈ្នះ! ឈ្នះ! ត្រលប់មកវិញហើយ, ឈ្នះម៉ូតូស៊េរីថ្មី និងរង្វាន់ជាច្រើន រៀងរាល់ខែ!
ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ក្រុមហ៊ុន និងផលិតផលរបស់ក្រុមហ៊ុន ជាពិសេសផលិតផល ដែកទីប-ស អាយ.អេស.អាយ (ISI PIPE) ស័ង្កសី ISI ផាម (ISI PALM) និង ដែកសរសៃ ISI ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានបង្កើតនូវកម្មវិធី សំណង់មាំ ឈ្នះ! ឈ្នះ! រដូវកាលទី៣ ដើម្បីឲ្យអតិថិជន ជាពិសេសបងៗដែលជាអ្នកសាងសង់ទាំងអស់បានចូលរួមលេង និងមានឱកាសឈ្នះរង្វាន់ម៉ូតូស៊េរីថ្មី និងរង្វាន់ជាច្រើនទៀត ដោយគ្រាន់តែថតរូបរួចបង្ហោះជាសាធារណៈចំនួន២ប៉ុស្តិ៍ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន (១ប៉ុស្តិ៍ជារូបជាប់គម្រោង និង១ទៀតជាប់ម៉ាកសញ្ញា ISI) ដោយមានសរសេរពាក្យ “ISI STEEL” រួចហើយ Screenshot ផុសនោះ។ បន្ទាប់មកចូលទៅក្នុងផេក ISI STEEL ហើយស្វែងរក “កម្មវិធី សំណង់មាំ ឈ្នះ! ឈ្នះ! រដូវកាលទី៣” រួចទំលាក់ Screenshot នោះចូលទៅក្នុង Comment របស់ផុសនោះជាការស្រេច។ […]
អានបន្ថែមក្រុមហ៊ុនសាងសង់សាងសង់ផ្លូវ អាចនឹងសុំបង្កើនថវិកាបន្ថែម ព្រោះតម្លៃប្រេងហក់ឡើងរាល់ថ្ងៃ
វិបត្តិកូវីដមិនទាន់បញ្ចាប់ស្រួលបួលផង ឥឡូវវិបត្តិតម្លៃប្រេងសាំងឡើងថ្លៃ កំពុងតែក្រឡុកទីផ្សារ ជាពិសេសគឺទីផ្សារសម្ភារសំណង់ ដែលនេះអាចនឹងជំរុញឱ្យក្រុមហ៊ុនទទួលបានគម្រោងសាងសង់ផ្លូវជាតិ ស្នើសុំថវិកាបន្ថែម ដោយសារប៉ះពាល់ដល់គម្រោងចំណាយលើការសាងសង់របស់ពួកគេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងដំ ណើរចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២៣ ខែមិថុនា។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “ពេលយើងដេញថ្លៃគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ យើងមានថវិកានៅសេសសល់ដែរ ក៏ប៉ុន្តែពេលសព្វថ្ងៃ តម្លៃប្រេងឡើងថ្លៃ ដូច្នេះក្រុមហ៊ុនអាចនឹងទាមទារបន្ថែមលើតម្លសាងសង់ផ្លូវ៤៨។ ដូច្នេះ យើងត្រូវទុកថវិកាមួយកញ្ចប់នឹងដើម្បីត្រៀមនឹងការកែ ផ្លូវមួយចំនួនផង ក៏ដូចជាការដំឡើងថ្លៃដោយសារប្រេងឡើងថ្លៃដែរ”។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីស្រែអំបិល ទៅកោះកុង មានប្រវែង ១៤៨គីឡូម៉ែត្រ។ ផ្លូវនេះសាងសង់សម្រេចបាន ៨ភាគរយ ហើយគិតចាប់ពីថ្ងៃបើកការដ្ឋាន ខែមីនា ឆ្នាំ២០២២នេះ។
អានបន្ថែមអាជ្ញាធរខេត្តបាត់ដំបងហាមឃាត់ពលរដ្ឋមិនឲ្យកែទម្រង់សំណង់ផ្ទះបុរាណឡើយ ខណៈកំពុងស្នើបារាំងឱ្យជួយអភិរក្ស
អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារបុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តមអភិបាល បានលើកឡើងថា កន្លងមក រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ថែរក្សាសំណង់អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួសជុលផ្ទះដែលជាសំណង់បុរាណដោយខុសពីទម្រង់ដើមនៃអគារ។ ឯកឧត្តមបន្តថា ដោយមានកង្វះខាតផ្នែកបច្ចេកទេស និងថវិកា សំណង់បុរាណមួយចំនួន និងផ្សារមួយដែលជាសំណង់តាំងពីសម័យអាណានិគមបារាំង កំពុងជួបប្រទះហានិភ័យ។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានឲ្យដឹងថា បារាំងក៏បានធ្វើការគិតគូផងដែរអំពីការអភិរក្សសំណង់បេតិកភ័ណ្ឌនៅកម្ពុជា ដោយបានរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្សសំណង់បេតិកភណ្ឌសតវត្សន៍ទី២០ ដែលត្រូវធ្វើការសិក្សាអំពីប្លង់ឲ្យបានលំអិត និងធ្វើការពិភាក្សាជាមួយដៃគូនៃប្រទេសបារាំងជាមុនសិន។ ក្រៅពីនេះ នៅក្នុងកិច្ចជំនួប ឯកឧត្តមអភិបាល ក៏បានស្នើឲ្យអ្នកវិនិយោគបារាំង ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងខេត្តបាត់ដំបងផងដែរ ដើម្បីងាយស្រួលនាំចេញទៅក្រៅប្រទេស។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការងារអភិរក្សនេះផងដែរ ថ្មីៗនេះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR […]
អានបន្ថែមក្រសួងកែប្រែខ្លឹមសារសំខាន់ៗមួយចនួនដើម្បីសម្រួលដល់នីតិវិធីស្នើសុំលិខិតអនុញ្ញាតសាងសង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការកែប្រែចំណុចទី៧ និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ ០១៣ ដនស/ ប្រ.ក/ នី.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់។ នេះបើតាមប្រកាសលេខ ០៩៦ ដនស/ ប្រ.ក/ នី.ក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ការកែសម្រួលថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសម្រួលដល់នីតិវីធីស្នើសុំលិខិតអនុញ្ញាតសាងសង់ ដូចខាងក្រោមនេះ ៧ថ្មី ៖ លិខិតបញ្ជាក់ព័ត៌មានសុរិយោដី សំដៅដល់ឯកសារដែលផ្តល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលមានបង្ហាញទីតាំងក្បាលដី និងព័ត៌មានផ្សេងៗនៃក្បាលដី មានជាអាទិ៍ ប្រភេទស្ថានភាពគតិយុត្ត លក្ខណៈរូប និងបន្ទុកនៃក្បាលដី ដោយផ្អែកលើឯកសារ និងសៀវភៅគោលបញ្ជីដីធ្លី ៨ថ្មី៖ សលាកបត្រក្បាលដី សំដៅដល់ឯកសារផ្ដល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលបង្ហាញប្លង់ដីឡូតិ៍ ប្លង់តំបន់ កម្មសិទ្ធិករនៃដី ទីតាំងនៃដី ទំហំដី និយាមកាចំណុចព្រំដី។
អានបន្ថែមកម្ពុជានឹងបើកដំណើរការកំពង់ផែថ្មីតម្លៃ ១,៥លានដុល្លារ នៅកោះកុង នៅចុងឆ្នាំនេះ
ការសាងសង់កំពង់ផែដងទង់ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២នេះ ដែលបម្រើដល់វិស័យទេសចរណ៍ និងនាវាដឹកកសិផល។ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ។ បើកការដ្ឋាននៅខែឧសភា ឆ្នាំ២០២១ កំពង់ផែនេះជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ។ កំពង់ផែតម្លៃ១,៥លានដុល្លារនេះ ក៏នឹងបម្រើនាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។
អានបន្ថែមក្រសួងកំពុងពន្លឿនចេញសេចក្តីព្រាងច្បាប់ចំនួនពីរលើការប្រើប្រាស់ផ្លូវថ្នល់ និងផ្លូវដែក
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅ តាមបណ្តាញផ្លូវថ្នល់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណុចផ្លូវកាត់ និងដីចំណីផ្លូវដែក។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង ក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងអនុក្រឹត្យ និងក្រុមអ្នកបច្ចេកទេសភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើមតិយោបល់ និងធាតុចូលរបស់ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ក្រោយពីបានពិនិត្យ និង ពិភាក្សាចប់សព្វជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ សេចក្តីព្រាងអនុក្រឹត្យនេះ នឹងត្រូវលើកយកទៅពិភាក្សាបន្តជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមុនសិន មុននឹង គោរពស្នើសុំទៅសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីចុះហត្ថលេខាលើប្រកាសឱ្យប្រើជាផ្លូវការ។
អានបន្ថែមគម្រោងពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ សម្រេចបាន ១៥%
ការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ១៥ភាគរយ គិតត្រឹមខែមិថុនានេះ។ វឌ្ឍនភាពសាងសង់កំណាត់ផ្លូវនេះ ត្រូវបានបង្ហាញឡើងក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងនឹងបន្តចុះមកត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវនេះថែមទៀត ដោយក្រសួងមានសម្ភារៈឧបករណ៍គ្រប់គ្រាន់ក្នុងការពិនិត្យតាមដានលើគុណភាពនៃការស្ថាបនាពង្រីកកំណាត់ផ្លូវនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា បាន ទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ ក្នុងថវិកាចំនួន ១១០លានដុល្លារនេះត្រូវបានបែងចែកចេញជាការងារចំនួន៧កញ្ចប់ ក្នុងនោះ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន ១៥% ហើយមានការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង។ ដោយ ឡែក២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ […]
អានបន្ថែម