ផ្លូវជាតិលេខ២១ ក្រុងតាខ្មៅ-ទល់ដែនវៀតណាមជ្រៃធំ ប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការ
ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៣,៦គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ ដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៣ មីនានេះ បន្ទាប់ពីការសាងសង់បានបញ្ចប់កាលពីឆ្នាំ២០១៩។ ពិធីសម្ពោធនេះ ធ្វើឡើងនៅក្រោមអធិបតីយភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ឯកឧត្តម Park Heung-kyeong ។ គម្រោងនេះចំណាយថវិកាសាងសង់ ប្រមាណ៦១លានដុល្លារ ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ ការកសាងផ្លូវជាតិលេខ២១ ចែកចេញជា២ ដំណាក់កាល ដោយដំណាក់កាលទី១ ផ្លូវប្រវែង ៥៥គីឡូម៉ែត្រ ត្រូវបានសាងសង់នៅឆ្នាំ២០១៥ និងបញ្ចប់ នៅឆ្នាំ២០១៧ និងដំណាក់កាលទី២ ផ្លូវប្រវែង ៨,៦គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ និងបញ្ចប់នៅឆ្នាំ២០១៩។ សាងសង់ដោយក្រុមហ៊ុនកូរ៉េខាងត្បូង HANSHIN Engineering & Construction Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន DASAN Consultants Co., Ltd ផ្លូវជាតិលេខ២១ ត្រូវបាន លើកកម្រិតគុណភាពទៅជាប្រភេទផ្លូវក្រាលបេតុងផ្លូវកៅស៊ូ (AC) និងពង្រីកពី ២គន្លង […]
អានបន្ថែមដីធ្លីសហគមន៍ជនជាតិភាគតិច មិនអាចទិញលក់ទេ បើទោះដឹងលឺដោយអាជ្ញាធរឃុំសង្កាត់ក្ដី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យបញ្ឈប់ការទិញលក់ ឬផ្ទេរកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីរួច ជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ខណៈឯកសារផ្ទេរកម្មសិទ្ធពាក់ព័ន្ធនានា ចាត់ទុកថាមោឃៈ ទោះមានការដឹងលឺពីអាជ្ញាធរឃុំសង្កាតក្ដី។ បើយោងតាមលិខិត ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្រោយក្រសួងរកឃើញថា មានការទិញលក់ដីដែលបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរួច ជាច្រើនករណី ហើយក្នុងនោះឃើញថាមានការរព្រមព្រៀង និងមានការដឹងលឺពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។ លិខិតដដែល ក៏បានបញ្ជាក់ពីដី ៣ ប្រភេទ ដែលហាមលក់ដូរជាដាច់ខាត រួមមាន៖ ១) ដីបម្រុងចាំបាច់ក្នុងការដូរវេនដំណាំដែលទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល និងមានការព្រមព្រៀងពីអ្នកជិតខាង ២) ដីព្រៃអារក្សដែលអាចមានមួយកន្លែង ឬច្រើនកន្លែងសម្រាប់សហគមន៍នីមួយៗ ដោយមានទំហំសរុបមិនលើសពី ៧ ហិកតា ៣) ដីកប់សពដែលអាចមានមួយកន្លែង ឬច្រើនកន្លែងសម្រាប់សហគមន៍នីមួយៗ ដោយមានទំហំសរុបមិនលើសពី ៧ ហិកតា។ ក្រៅពីនេះ ក្រសួងក៏បានក្រើនដល់សធារណជនឱ្យប្រយ័ត្នលើដី ៣ ប្រភេទខាង ព្រោះថា ទោះមានការដឹងលឺពីអាជ្ញាធរមូលដ្ឋានក្ដី ការទិញលក់ដីប្រភេទនេះគឺខុសច្បាប់ទាំងស្រុង។
អានបន្ថែមក្រសួងសាធារណការនឹងបើកវេទិកាដាក់បង្ហាញរថយន្តEV និងបច្ចេកវិទ្យាពាក់ព័ន្ធ ថ្ងៃទី២៦ មីនា
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកវេទិកាដាក់បង្ហាញរថយន្តអគ្គិសនី(EV) និងបច្ចេកវិទ្យាពាក់ព័ន្ធ ឱ្យសាធារណជនមកទស្សនា ថ្ងៃទី២៦ មីនា ខាងមុខនេះ នៅឯទីស្ដីការក្រសួងផ្ទាល់។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំក្រុមហ៊ុនផលិតរថយន្ត EVs ម៉ូតូអគ្គិសនី និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ឱ្យមកបង្ហាញបច្ចេកវិទ្យារបស់ពួកគេដល់សាធារណជន ក៏ដូចជាពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងឱកាសវិនិយោគ នាពេលអនាគត។ កម្មវិធីនេះ ជាផ្នែកមួយនៅគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការជំរុញឱ្យខ្មែរប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងមុន ខណៈក្រសួងកំពុងបន្ដសហការជាមួយដៃគូកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ការប្រើប្រាស់រថយន្តEV នេះ។ បើតាមផែនការ ស្ថានីយរថយន្តអគ្គិសនី ចំនួន១០ទីតាំង នឹងបង្ហាញខ្លួន ទូទាំងប្រទេស ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ នឹងដឹកជញ្ជូន បានមានប្រសាសន៍ថាកាលពី២២ ខែមីនា ថា ក្រោមកិច្ចសហការជាមួយUNDP ស្ថានីយសាករថយន្តអគ្គិសនី ១ កន្លែង នឹងត្រូវសង់ក្នុងក្រសួងសាធារណការ ខណៈ ៣ កន្លែងទៀត នឹងសង់នៅខេត្តបាត់ដំបង សៀមរាប និង ព្រះសីហនុ។ «លើសពីនេះ ស្ថានីយប្រេងកាល់តិច តូតាល់ និងស្ថានីយ៍ PTT ក៏បានយល់ព្រមសាងសង់ស្ថានីយសាកនៅតាមស្ថានីយរបស់ពួកគេផងដែរ។ […]
អានបន្ថែមឯឧ ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការទុន៥០ ប៊ីលានដុល្លារ ដើម្បីអនុវត្តផែនការភស្តុភារ ១០ ឆ្នាំ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៥០ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។ ឯកឧត្តម បានបង្ហើបពីទុនសម្រាប់ផែនការខ្នាតធំនេះ នៅក្នុងពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងទឺណ័រនៃកំពង់ផែស្វ័យតភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា។ (អានបន្ថែម) ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបាន និងកំពុងសិក្សាជាមួយ JICA និងធនាគារពិភពលោក លើគម្រោងធ្វើឱ្យប្រសើរឡើងឡូជីស្ទិក (ភស្តុភារកម្ម) នៅកម្ពុជា ដូចជា គម្រោងរថភ្លើងលើអាកាស និងការៀបចំផែនការមេភស្តុភារកម្ម ជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ផែនការមេភស្តុភាកម្មនៅកម្ពុជា ត្រូវការទុនវិនិយោគប្រមាណ ៥០ប៊ីលានដុល្លារ ក្នុងរយៈពេល១០ឆ្ឋាំខាងមុខ ដើម្បីវិនិយោគលើគម្រោងអទិភាពជាច្រើនជាង ៣០០ គម្រោង ទិសដៅដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាមានប្រសិទ្ធភាព និងផលិតភាពខ្ពស់ជាដើម»។ ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងកំពង់ផែ ដែលមានរីកចម្រើនគួរឱ្យកត់សំគាល់ចាប់តាំងពីឆ្នាំ១៩៩៨ មកពោលគឺនៅពេលកម្ពុជា […]
អានបន្ថែមឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំ នៅចំណតផែកុងតឺន័រភ្នំពេញ បើកការដ្ឋានសាងសង់
ឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំ ទំហំ ៣៦ ០០០ ម៉ែត្រគូប នៅចំណតផែកុងតឺន័រ LM17 ក្នុងខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋានធ្វើឡើង នៅថ្ងៃទី២២ ខែមីនា នៅក្រោមវត្តមានរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាតំណាងដៃគូរអភិវឌ្ឍនានា។ ឃ្លាំងស្តុកទុកទំនិញត្រជាក់នេះ គឺជាការវិនិយោគដោយក្រុមហ៊ុនឯកជន InfraCo Asia តាមរយៈក្រុមហ៊ុន Khmer Cold Chain Company ក្រោមជំនួយពីដៃគូអភិវឌ្ឍន៍ មានដូចជាប្រទេសប្រទេសអង់គ្លេស ហូឡង់ ស្វីស និងអូស្រ្តាលី ជាដើម។ គម្រោងនេះ រួមមានចំណតប្រវែង ១៥ម៉ែត្រ និងឃ្លាំងពិសេសទំហំជាង ៣៦០០០ ម៉ែត្រគូប សម្រាប់ស្ដុកទំនិញត្រជាក់ ការវេចខ្ចប់ត្រជាក់ សេវាអនាម័យ និងការចែកចាយទំនិញផងដែរ ។ យោងតាមការសិក្សា ប្រទេសកម្ពុជានឹងត្រូវការខ្សែសង្វាក់ត្រជាក់យ៉ាងហោចណាស់ ១៤០ ០០០ ម៉ែត្រគូប នៅឆ្នាំ ២០៣០ ដោយឃ្លាំងថ្មីនេះនឹងរួមចំណែកជាង ២៥% ក្រោយបើកដំណើរការ។ […]
អានបន្ថែមរដ្ឋដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍ ២០២២-២០២៧ លើកកម្ពស់រោងចក្រកាត់ដេរឱ្យមានស្ដង់ដា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ ២០២២-២០២៧ ទិសដៅដើម្បីលើកកម្ពស់ និងធ្វើទំនើបកម្មរោងចក្រកាត់ដេរនានានៅកម្ពុជាឱ្យមានស្ដង់ដាជាងមុខ ស្របពេលដែលវិស័យនេះបានឈរនៅលំដាប់ទី១ នៃការនាំចេញរបស់កម្ពុជា។ ពិធីប្រកាសនៃយុទ្ធសាស្ត្រថ្មីនេះធ្វើឡើងនៅថ្ងៃទី ២១ ខែមីនា ក្រោមវត្តមាន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំណុចសំខាន់ៗ នៃយុទ្ធសាស្ដ្រថ្មីនេះរួមមាន ការបន្តពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាព និងបង្កើនគន្លងអាជីពសម្រាប់និយោជិក ការបន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់និយោជិក និងការលើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេស ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមទៀត។ វិធានការជាយុទ្ធសសាស្រ្ត ក៏រួមបញ្ចូល ការទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មតភ្ជាប់ និងការជំរុញការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញផងដែរ។ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០០៨ ការនាំចេញនៃវិស័យកាត់ដេរ បានរួមចំណែកជាង ៩៥% នៃការនាំចេញសរុបរបស់កម្ពុជា។ ហើយក្រោយឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ន រួមចំណែកជាមធ្យមជាង ៧០% ព្រោះកម្ពុជាបានធ្វើ ពិពិធកម្មការនាំចេញផលិតផលផ្សេងទៀត ដូចជា កង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿងបង្គុំអេឡិចត្រូនិក ផងដែរ៕
អានបន្ថែមRMA បើកសម្ពោធសាខាលក់ត្រាក់ទ័រ និងគ្រឿងចក្រធុនធ្ងន់ថ្មីមួយនៅពោធិ៍សាត់
ក្រុមហ៊ុន RMA Cambodia កាលពីថ្ងៃទី 19 មីនា កន្លងទៅ បានបើកសម្ពោធសាខាលក់ថ្មីមួយទៀត ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាសាខាសម្រាប់តាំងបង្ហាញ និងផ្តល់សេវាកម្មជាង ក៏ដូចជាគ្រឿងបន្លាស់ផ្នែកត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់នានា។ សាខាថ្មីនេះ ជាការបន្ថែមលើសាខាលក់របស់ខ្លួនបច្ចុប្បន្ន ដែលមាននៅក្នុងខេត្តសៀមរាម បាត់ដំបង តាកែវ កំពង់ធំ និង រាជធានីភ្នំពេញ។ ពិធីសម្ពោធចូលរួមដោយ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ឡាយ វិសិទ្ធ អភិបាលស្រុកក្រគរ លោក លី សេង ហ៊ីម និង អភិបាលស្រុកកណ្តៀង លោក ឆាយ គឹមម៉ុង ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន RMA Cambodia ជាច្រើនរូប។ កម្មវិធីក៏មានវត្តមានឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ នាយគ្រឿន និង តារាកំប្លែង ពូណុយ ផងដែរ។ លោក ម៉ារិន ឧត្តម ប្រធានគ្រប់គ្រង់ទូទៅ […]
អានបន្ថែមនាយករដ្ឋមន្ត្រីជប៉ុនថានឹងបន្តជួយកម្ពុជាពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងបច្ចេកវិទ្យា
នាយករដ្ឋមន្ត្រីជប៉ុន KISHIDA Fumio បានឱ្យដឹងថា ជប៉ុននឹងបន្តជួយកម្ពុជាពង្រីក និងពង្រឹកវិស័យអាទិភាពនានា ពិសេសហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម បច្ចេកវិទ្យា និងការធ្វើពិពិធកម្មខ្សែរសង្វាក់ផ្គត់ផ្គង់ ។ ឯកឧត្តមបានឱ្យដឹងដូច្នេះ ក្នុងជំនួបផ្លូវការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ២០ មីនា កន្លងទៅ។ ភាគីទាំង ២ បានឯកភាពគ្នាសហការយ៉ាងពេញទំហឹងដើម្បីធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដ៏សំខាន់ចម្បង ដែលមិនមែនសម្រាប់តែកម្ពុជា ប៉ុន្តែសម្រាប់តំបន់មេគង្គ និងពិភពលោក។ ជប៉ុនក៏នឹងបន្ដ រិះរកនូវកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនដោយចីរភាពរបស់កម្ពុជា ជាពិសេសគឺការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ។ ក្រោមគំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីការវិនិយោគសម្រាប់អនាគតនៅអាស៊ី នាយករដ្ឋមន្រ្តីទាំង ២ ក៏បានឯកភាពពង្រឹងការអភិវឌ្ឈន៍ធនធានមនុស្សផ្នែកឧស្សាហកម្ម ដែលមានជំនាញជាពិសេសនៅលើថ្នាលនៃកម្មន្តសាលនិង បច្ចេកវិទ្យាឌីជីថល។ លើសពីនេះ ឯកឧត្តម KISHIDA Fumio ក៏បានបង្ហាញអំពីបំណងចង់គាំទ្រាការធ្វើអន្តរកាលថាមពលប្រកបដោយភាពប្រាកដប្រជានៅកម្ពុជា និងជួយបង្កើតផែនទីបង្ហាញផ្លូវឆ្ពោះទៅរកអព្យាក្រឹតកាបូនផងដែរ។
អានបន្ថែមកម្មវិធីទិញអចលនទ្រព្យ បានសញ្ជាតិនៅតែបន្ដ! គម្រោងផ្ទះថ្មីទើបបើកលក់នៅរដ្ឋ North Carolina
អត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុនក្នុងស្រុក Isaford Immigration នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ ខណៈថ្មីៗ ទើបតែបើកលក់គម្រោងថ្មីមួយនៅរដ្ឋ North Carolina។ មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនមានជម្រើសច្រើនជាងមុន ដល់ទៅ ២១ រដ្ឋ ពិសេសគម្រោង Ellis Walk នៅទីក្រុង Durham រដ្ឋ North Carolina ដែលទើបតែបើកលក់ថ្មី។ គម្រោងនេះ មានទីតាំងស្ថិនក្នុងតំបន់សក្ដានុពល (ហៅថា tri-city region ឬ Triangle) ដែលសាកសម្យទាំងសម្រាប់ការវិនិយោគ និងការស្នាក់អាស្រ័យផ្ទាល់ខ្លួនផ្ទាល់ខ្លួន។ គួរបញ្ជាក់ថា តំបន់ Triangle រួមមាន ទីក្រុង Raleigh Durham និង Chapel Hill នៃរដ្ឋ North Carolina។ តំបន់នេះមានភាពល្បីល្បាញខាងផ្នែកស្រាវជ្រាវ និងបច្ចេកវិទ្យា […]
អានបន្ថែមសម្ដេច ហ៊ុន សែន ជំរុញចិនឱ្យបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែម នៅកម្ពុជា
មេដឹកនាំកម្ពុជា និងចិន បានប្ដេជ្ញារួមគ្នាថានឹងបន្តសហការជំរុញការអភិវឌ្ឍ និង កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា បន្ថែមទៀត នៅកម្ពុជា តាមរយៈគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានពិភាក្សាលើកិច្ចសហប្រតិបត្តិការនេះ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។ ក្នុងជំនួបនេះ ភាគីទាំង ២ បានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដោយជំរុញការកសាងគម្រោងធំៗ ដូចជាផ្លូវល្បឿនលឿន អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស និងការពង្រឺងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត មានដូចជាវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថល។ យោងតាមសារព័ត៌មាន Xinhua សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-ចិន និងដំណើរការរលូននៃគម្រោងធំៗក្នុងក្របខណ្ឌ ខ្សែក្រវាត់ និងផ្លូវ បានបង្ហាញពីសមិទ្ធិផលយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងការកសាងសហគមន៍កម្ពុជា-ចិន អនាគតរួមគ្នា។ ជាការឆ្លើយតប ឯកឧត្តម Xi Jinping មានប្រសាសន៍ថា ភាគីចិន នឹងនាំអនុវត្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាល […]
អានបន្ថែមកម្ពុជាទទួលជំនួយ ៥០០ លានយ៉េនពីជប៉ុន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ
ជប៉ុន បានសម្រេចផ្ដល់ជំនួយជាទឹកប្រាក់សរុបមានតម្លៃ ៥០០ លានយ៉េន ឬស្មើនឹង ៤,៣ លានដុល្លារ ដល់កម្ពុជា ដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ។ ជំនួយនេះ ត្រូវបានចុះហត្ថលេខានាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន។ ទឹកប្រាក់ខាងលើនឹងត្រូវប្រើក្នុងគម្រោង ២ គឺ ទី ១ គម្រោងថាមពលកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់២០០លានយ៉េន ឬស្មើនឹងប្រមាណ១,៧លានដុល្លារ។ ដោយឡែក គម្រោងទី ២ គឺគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់៣០០លានយ៉េន ឬស្មើនឹងប្រមាណ២,៦លានដុល្លារអាម៉េរិក។
អានបន្ថែមមន្ទីរពេទ្យទំនើបខ្នាតធំតម្លៃ ៨០លានដុល្លារ បើកដំណើរការជាផ្លូវការហើយ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្រដ៏ទំនើប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នេះ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើប បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ ហើយមិនត្រឹមតែជាមន្ទីរពេទ្យទំនើបទាន់សម័យនោះទេ តែក៏ជាកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ដែលព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា ជាមួយនឹងវត្តមានមន្ទីរពេទ្យនេះ កម្ពុជានឹងមានវិស័យសុខាភិបាលក៏ទំនើបមួយ មិនចាញ់ប្រទេសជិតខាងនោះទេ ហើយពិសេសមន្ទីរពេទ្យនេះគឺមានសមត្ថភាពប្ដូរអវយវៈបានហើយ ដោយមិនចាំបាច់ចេញទៅធ្វើនៅប្រទេសក្រៅទេ។
អានបន្ថែម